សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លាយ​រឿងអាស្រូវ​អំពើពុករលួយ​អភិបាលក្រុង​ប៉ោយប៉ែត​លោក​ង៉ោ ម៉េង​ជ្រួញ​និង​លោក​ឧត្តមសេនីត្រី​សិទ្ធិ ឡោះ​ស្នងការរង​នគ​បាល​ខេត្ត​បន្ទ្ទាយមានជ័យ​ឃុបឃិ​ត​ជាមួយ​ឈ្មួញ​

លាយ​រឿងអាស្រូវ​អំពើពុករលួយ​អភិបាលក្រុង​ប៉ោយប៉ែត​លោក​ង៉ោ ម៉េង​ជ្រួញ​និង​លោក​ឧត្តមសេនីត្រី​សិទ្ធិ ឡោះ​ស្នងការរង​នគ​បាល​ខេត្ត​បន្ទ្ទាយមានជ័យ​ឃុបឃិ​ត​ជាមួយ​ឈ្មួញ​

​បន្ទាយមានជ័យ ៖ ជំពាក់​លុយ​សង​លុយ មិនមែន​ជំពាក់​លុយ​ទៅ​រឹបអូស ទ្រព្យសម្បត្តិ ផ្ទះសម្បែង​លំនៅ​ប្រជាពលរដ្ឋ​នោះ​ទេ បើទោះជា​មាន​ដីការ​ឬ​សាលក្រម​សម្រេច​ពី​ស្ថាប័ន​តុលាការ​ក៏ដោយ​! នេះ​ជា​ប្រសាសន៍​របស់​សម្ដេច​តេជោ​ហ៊ុន សែន ។ ប៉ុន្តែ​ផ្ទុយទៅវិញ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​មាន​សេចក្តីរាយការណ៍​ថា ៖ មាន​ករណី​រំលោភ​ហ៊ុំព័ទ្ធ​យក ដីធ្លី​ផ្ទះសម្បែង​លំនៅដ្ឋាន​ដែល​មាន​លើក​ស្លាក​គណបក្ស​ប្រជាជន​ដោយ​មាន​ការឃុបឃិត​ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​នឹង​សមត្ថកិច្ច​នគ​បាល​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បន្ទ​សយ​មានជ័យ​ពី​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ដិ​ការពី​តុលាការ​។​

​ជនរងគ្រោះ​នៃ​អំពើ​នេះ​មាន ឈ្មោះ​សុខ គួង​ជា​ប្រធាន​ក្រុមហ៊ុន​កសិករ​ឡាយ​ហ្វ៏​អ៊ីន​វេស​មិន​នៅ​ភូមិ​អូជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​នេះ​ក្រោមលេស​ជំបាក់​ប្រាក់ ។ ក្រៅពីនេះ​លោក សុខ គួង ត្រូវបាន​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចេញ​លិខិត កោះហៅ​អោយ​ចូល​ខ្លួន​សាកសួរ​រឿង រ៉ាវ​ផ្ទាល់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ថា​លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង​ចេញលិ​ខិត្ត​កោះហៅ​ដោយយោង​តាម​ពាកបណ្ដឹង​របស់លោក ង៉ោ ម៉េង​ជ្រួញ អភិបាលក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​.​ដើម្បី​ធើ្វ​ការសាកសួ​រលើ​ករណី បទ​បរិហារកេរ្តិ៍  ។​

​ពាក់​ពន្ធ័​និង​ការកោះហៅ​ដោយ​សមត្ថកិច្ច​នគរបា​ល​ខាងលើ លោក សុខ គួង បាន​បដិសេធថា លោក​មិន​បាន​និយាយ​បរិហារ​កេរ​លើ​លោក ង៉ោ​ម៉េង​ជ្រូន​អភិបាលក្រុងទេ តែ​បើ​ព័ត៌មាន​ដែល​គេ​រិះគន់​ស​សេរ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក គឺ​លោក​បាន​ចែកចាយ​បន្ត​មែន នេះ​ជា​ការលើកឡើង​របស់​លោក សុខ គួង ចំណែក លោក​ង៉ោ មេ​ង​ជ្រូន ដែល​ជា​ដើមចោទ​នោះ នៅ​មិនទាន់​អាច​ទាក់ទង​សុំឲ្យ​លោក​បំភ្លឺ​ជុំវិញ មូលហេតុ​នៃ​ការប្តឹង​នោះបាន​នៅឡើយ​ដែរ ។

​ដោយឡែក ករណី​យ៍យកកម្លាំង​មក​ហ៊ុំ​ពទ្ធ​ផ្ទះ​បើ​តាម​សេចក្ដីរាយការ​ណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែ​តឲ្យដឹងថា​៖​អ្នក​ដែល​លោក​សុខ​គួង​ជំពាក់​លុយ​គឺ​ជា​ម្ចាស់​ហាង​លក់​ឡាន​និង​ម៉ូតូ​យី​៩៩៩​។​បើ​យោង​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ខាង​លោក សុខ​គង់ បានឲ្យដឹងថា​៖​មេ​ភូមិ​អូរ​ឬ​ស្សី​លោក សាំង ឃឺន និង​ប្រជា​ការពារ​ភូមិ​ឈ្មោះ រស់ សយ ដោយ​មាន​ការបើក​ដៃ​ពី​ឈ្មោះ គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្ដាល​ដែល​ទើប ធ្លាក់ឆ្នោត​ថ្មីៗ បាន​ឃុបឃិត​គ្នា​ជាមួយ​អ្នករកស៊ី​ចងការ​លុយ​ឯកជន​.​ដែល​មាន់ឈ្មោះ ហុង រស្មី ម្ចាស់​ហាង​លក់​និង​ទិញ​រថយន្ត​.​ម៉ូតូ ហាង​យីហោ ៩៩៩ នៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កម្លាំង​មក​ធ្វើកា​រហ៊ុំ​ព័ទ​ដី​និង​ផ្ទះ​របស់​ពួកគាត់ ។ កត្តា​ទាំង​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​ខាង និយាយថា​ជា​ការរំលោភ​បំពាន​សិទ្ធ​រស់នៅ​.​និង​រំលោភ​ប្លន់​យក​លំនៅដ្ឋាន ស្រស់ៗ​តែ​ម្ដង​ព្រោះ​គ្មាន​ដិការ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​អោយដឹងថា​៖​លោក​ហុង​រស្មី​នេះ​គាត់​រកស៊ី​ចងការ​ប្រាក់​ឯកជន​មានតម្លៃ​ខ្ពស់កប់ពពក​.​។​បើ​ទោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​នូវ​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ និង​យកចិត្តទុកដាក់​ចំពោះ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស រហូត​ដល់​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​នានា​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​នៅ​ក្នុង​នោះ​ស្ថាប័ន​សេដ្ឋកិច្ច​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​គោលដៅ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ដោយ​ចីរភាព លុបបំបាត់ និង​កាត់បន្ថយ​ភាពក្រីក្រ រហូត​ដល់​ពលរដ្ឋ​ជនបទ កា​ត់​បន្ថា​អត្រា​ការប្រាក់​របស់​ធនាគារ និង​មីក្រូ​ហិរញ្វវត្ថុ​អោយមាន​កម្រិត​ទាប ។

​មេ​ចងការ​លុយ​នេះ​ធ្លាប់​ស៊ីដាច់​និង​រឹបអូស​ផ្ទះ​សម្បែង​ប្រជា​ពល​ជាច្រើន​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​.​និង​រកស៊ី​ទិញ លក់​រថយន្ត​និង​ម៉ូតូ​ដោយ​យ​បង្កប់​ទាំង​រថយន្ត​និង​ម៉ូតូ​អត់​ពន្ធ​ទៀតផង​។ លោក សុខ គង់ បានបញ្ជាក់​ថា​រូបគាត់​បាន​ខ្ចី​លុយ​ចង ការប្រាក់​ពី​ឈ្មោះ ហុង រស្មី ចំនួន​២​មឺ​ន​៥​ពាន់​ដូល្លា​និងត្រូ​វសងត្រឡប់​ទៅវិញ​២​ពាន់​៥៥០​ដូល្លា​ក្នុង​មួយ​ខែ​ខណៈ​សង​បាន​ត្រឹម​ខែ​១២​ឆ្នាំ​២០១៦.​ប៉​ន្តែ​ក្រោយមក​លោក​សុខ​គង់​ក៏​បាន​ជួប​វិប័ត្ត​សេដ្ឋកិច្ច​គ្រួសារ​ទើប​មិន​បានស​ង​បន្ត​បី​ខែ​ប៉ុណ្ដោះ​ក៏​ស្រាប់តែ​ម្ខាស់បំណុ​លលោក​ហុងរស្មី​ដឹកនាំ​កម្លាំង​មក​ធ្វើ​របង​ហ៊ុំ​ព័ទ​ជ្ទះ​របស់គាត់​តែម្ដង​។

​លោក​សុខ គួង និង​ក្រុមគ្រួសារ​ដែល​ជា​សកម្មជន​គណបក្ស​ប្រជាជន​ម្នាក់​ដែររ​នៅក្រុង​ប៉ោយប៉ែ​ត​គាត់​បាន​សូម​អំពាវនាវ​ស្នើ​សំ​អន្តរាគមន៍​សូម​អោយ​សម្ដេច​តេជោ​ហ៊ុន​សែន​និង​សម្ដេច​កត្តិ​ព្រិទ្ធ​បណ្ឌិត​មេត្តា​ជួយ​ដល់​គ្រួសារ​គាត់​ផង​!!!!​។​រំលឹក​ព័ត៌មាន​ថា សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ១៤ មីនា ២០១៦ សម្តេច​តេជោ បាន​បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ពិនិត្យឡើងវិញ ទៅលើ​ប្រតិបត្តិការ​របស់​មីក្រូហិរញ្ញវត្ថុ​មួយចំនួន ដែល​មាន​ទិសដៅ​បោកប្រាស់ និង​ជម្រិត​រឹបអូស​យក​ផ្ទះសម្បែង​ដីធ្លី​របស់​ប្រជាពលរដ្ឋ ៕

 

Filed in: ព័ត៌មានជាតិ