សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​ច្រក​និង​មេ​គយ​ច្រក​វ៉ា​លឺ​ត្រូវ​គ្នា​ជាមួយ​ឧក​ញ៉​អ៊ឹង​តាន់​វិ​រៈហៅល​ក្ស័​ឈ្មួញ​នាំចេញ​ឈើប្រណិត​ទៅ​ស្រុក​យួន​ក្រោមលេស​ច្បាប់​កែច្នៃ​នៅ​ត្រពាំង​ស្រែ​!

មេ​ច្រក​និង​មេ​គយ​ច្រក​វ៉ា​លឺ​ត្រូវ​គ្នា​ជាមួយ​ឧក​ញ៉​អ៊ឹង​តាន់​វិ​រៈហៅល​ក្ស័​ឈ្មួញ​នាំចេញ​ឈើប្រណិត​ទៅ​ស្រុក​យួន​ក្រោមលេស​ច្បាប់​កែច្នៃ​នៅ​ត្រពាំង​ស្រែ​!

ក្រចេះ ​៖ ​បន្ទាប់​ពី​អាជ្ញា​បណ្ណ័​នាំ​ប្រេងពី​ស្រុក​យួន​ក្រោមលេសល​ក់​នៅ​ខេត្ត​មណ្ឌល​គី​រី​បានបញ្ចប់​ឧកញ៉ា​អ៊ឹង​តាន់​វិ​រៈហៅល​ក្ស័​បាន​និង​កំពុ​ង​កាក់កប​ជំនួញ​ឈើប្រណិត​ឆ្លងដែន​ទៅ​ស្រុក​យួន​ក្រោមលេស​អាជ្ញា​បណ្ណ័​កែច្នៃ​នៅ​ជិត​ព្រុំដែន​ក្នុង​ឃុំ​ត្រពាំង​ស្រែ​។​ទោះបី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្រោម​ការចាត់ចែង​របស់​លោក​បណ្ឌឹត​សភាចារ្យ​អូន​ពន្ធ័មុនីរដ្ឋ​ជា​រដ្ឋម​ន្ត្រី​មិន​ប្រកាស​ថា​ឈើ​ជាង​៧​ម៉ឺន​ម៉ែត្រគូប​ដែល​លោកនាយ​ឧត្ត្មសេនីយ៍​សៅ​សុខា​បង្ក្រា​បបាន​កាល​ពី​ដើម​ឆ្នាំ​២០១៦ ថា​អ្នកណា​ជា​អ្នកដេញថ្លៃ​បាន​ក៏​ដោយ​ក៏​មាន​សេចក្តីរាយការណ៍​ម្សៀឧក​ញ៉ាល​ក្ស័​គឺ​ជា​ឈ្មួញ​ដែល​ដែញថ្លៃ​បាន​។​

បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ជាប្រ​មាណ​ជា​៥​ខែ​កន្លងមកនេះ លោក​ឧកញ៉ា លក្ស័បាន​ប្រើ​ឡាន​យី​ឌុប​ធំៗ​សម្រុក​ដឹកជញ្ជូន ឆ្លងដែន​ទៅ​ស្រុក​យួន​ដោយ​មាន​ការឃុបឃឹ​តលោក មុត ម៉េង​ហ៊ាង ប្រធាន​ច្រក​នឹង​លោក អេ​លិតមេ​គយ​ច្រកព្រុំដែន​វ៉ា​លឺ​។

​បានជា​គេ​ចោទ​ថា​ឃុប​ឃឹត​ព្រោះ​ឧកញ៉ា​លក្ស័​គ្មាន​ទេ​អាជ្ញាបណ្ណ័​នាំចេញ​ឈើដុល​គឺមាន​តែ​សិទ្ធ​ដឹកនាំ​ឈើ​ដែល​ដេញថ្លៃ​បាន​យក​ទៅ​កែច្នៃ​នៅ​ត្រពាំង​ស្រែ​តែ​ប៉ុន​ណោះ​។​សូមបញ្ជាក់​ថាៈ​បើ​តាម​លោក វង សុខ​សិរី​មេព្រៃ​ខេត្ត​មណ្ឌល​គី​រី​បញ្ជាក់ថា​៖ យោង​ទៅ​តាម​លិខិត​អនុញ្ញាត្តិ ផ្តល់​សិទ្ធ​ទៅអោយ​ក្រុមហ៊ុន​ឈើ ទាំងនោះ​ត្រូវបាន​ដាក់​គោលដៅ អោយ​យក​ទៅ​កែច្នៃ នៅក្នុង​ទីតាំង ភូមិ​ត្រពាំង​ស្រែ​តែប៉ុណ្ណោះ បើ​ខុស​កន្លែង និង​បង្ក្រាប​។​តែ​ឧកញ៉ា​លក្ស័នៅ​តែ​ដឹក​ឈើ​នៅតែ​ចេញ​ទៅ​ស្រុក​យួន​ដដែល​ធើ​ប្រដាប់​អី​?​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ លោក​វេង​សុខុន បានចេញ សេចក្ដីប្រកាស​ស្ដីពី​ការអនុញ្ញាត ឲ្យ​ក្រុមហ៊ុន Lim Royal Joint Stock Company Limited បង្កើត​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ និង​ផលិត​គ្រឿងសង្ហារិម ជា​បណ្ដោះអាសន្ន មួយ​កន្លែង​ដែល មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ លើ​ផ្ទៃដី​ទំហំ​៨​ហិកតារ ដោយ​មាន​រយៈពេល​១​ឆ្នាំ ខណៈ​រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន គ្រោង​នឹង​ពិភាក្សា​ជា មួយ​ក្រសួងកសិកម្ម លើ​ការ​មិន​អនុញ្ញាត​ឲ្យ មាន​អាជីវកម្ម​ឈើ នៅក្នុង​តំបន់​ដី​សម្បទាន​។

ប្រភព​បាន​បញ្ជាក់ថា​ឈើ​ដែល​ក្រុម​ឧកញ៉ា​លក្ស័​ព្រមទាំង​បក្ខពួក​មក​ជ្រក​ក្រោមប័​ណ្ឌ​អនុញ្ញាត្តិ​កែច្នៃ​របស់​ឧកញ៉ា ល​ក្ស័ នោះ គឺ​គេ​នាំ​ឈើ​រត់ពន្ធ​ឆ្លង​ដែល​រាល់ថ្ងៃ​ដោយ​គ្មាន​ធ្វើ​តាមប័​ណ្ឌ​អនុញ្ញាត្តិ​ឲ្យ​កែច្នៃ​អ្វី​ឡើយ​។​ពួកគេ​នាំគ្នា​ដឹក​ឆ្លងដែន​ចេញ​ខុសច្បាប់​ទៅ​ទាំង​ហ៊ុប​មុខ​៣០×៣០​មុខ​៤០×៤០​មុខ​៥០×៥០​មុខ​៦០×៦០​មុខ​៧០×៧០ ប្រ​វ៉ែង​ចាប់ពី​៣-៤-៥-៦-៧​ម៉ែត្រ​តែ​ម្តង​។​មាន​សេចក្តីរាយការណ៍​ថា​បាន​ជា​ឧកញ៉ា​ល​ក្ស័យ​ហ៊ាន​ដឹកជញ្ជូន​ឈើ​ដោយ​ចំហរ​ឆ្លងដែន​នាំ​ចេញ​គឺ​ឧកញ៉ា​ល​ក្ស័យ​ត្រូវ​ចាយ​លុយរ​ត​ការណ៍​។

នៅ​ជុំវិញ​សកម្មភាព​នឹង​ការ​រួមគំនិត​ប្រព្រឹត​អំពើរពុករលួយ របស់​លោក​ទាំងពី​ទាំងបី​ខាងលើ សង្ឃឺមថា​លោក​អ៊ុង​សំអាត​ប្រតិភូ​រាជរដ្ឋាភិបា​ល​ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ​ថ្មី ក៏ដូចជា​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នឹង​ពិនិត្យ​លើ​ប័ណ្ណ​អនុញ្ញាត្តិ​សម្រាប់ ការធ្វើ​ចរាចរណ៍​ឈើ​របស់​ម្សៀឧក​ញ៉ាល​ក្ស័​មិន​ខាន​ប្រសិន​បើ​អស់លោក​អត់​ទទួល​បាន​លាភសក្ការៈ​អី​ពី​ឧកញ៉ា​លក្ស័​ទេនោះ​។

គួ​បញ្ជាក់​ផង​ដៃរ​ថា ការ​ចរាចរណ៍​នាំ​ឈើ​រត់ពន្ធ​ឆ្លងដែន​តាម​ច្រក​អន្តរជាតិ​វ៉ា​លឺ​រាល់ថ្ងៃនេះ មិនមែន​មាន​តែ​ឈើ​ឧកញ៉ា​ល​ក្ស័  ម្នាក់​នោះ​ទេ គឺ​មាន​ឈ្មួញ​ធំៗ​ជាច្រើន​ដែល​មក​សុំ​ជ្រក​ក្រោម​ប័ណ្ណ​អនុញ្ញាត្តិ​របស់​ឧកញ៉ា​លលក្ស័​ផងដែរ​។​ក៏​ប៉ុន្តែ​ករណី​អស់​នេះ​វា​មិនអាច​ធ្វើទៅបាន​ដោយ​គ្មាន​ការឃុបឃឹត​ពី​លោក មុត ម៉េង​ហ៊ាង ប្រធាន​ច្រក​នឹង​លោក អេ​លិតមេ​គយ​ច្រកព្រុំដែន​វ៉ា​លឺ​នោះទេ​។​

សូមបញ្ជាក់​ថា​៖​កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦​កន្លងមក ប្រមុខ​រាជរដ្ឋាភិបាលតេជោ​ហ៊ុន​សែន​បាន​បង្កើត​គណកម្មកា​ចំរុះ​មួយ​ដើម្បី​បង្ក្រាប់​បទល្មើស​ព្រៃឈើ​នៅ​តាម​បណ្តា​ខេត្ត​ភូមិភាគ​ឥ​សាន្ត​ជាប់​ព្រដ​ឪុំ​ដែ​នយួន​ដឹក ដោយ​លោកនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ។

ជា​លទ្ធផល​រឹបអូស​បាន​ឈើ​ប្រណីត​ប្រមាណ​៧​ម៉ឺន​ម៉ែត​គីប​តែ​អត់​ចាប់បាន​ក្បាល​ឈ្មួញ​ដែល​ជា​ឧក្រឹដ្ឋជន​ព្រៃឈើ​ណា​ម្នាក់​មក​ផ្តន្ទាទោស​ឡើយ​។ ឈើ​ប្រមាណ​៧​ម៉ឺន​ម៉ែត​គីប​នោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដាក់​ដេញថ្លៃ​ចំនួ​១២​លាន​ដុល្លារ​អាមេរិក​។ ទោះជា​យ៉ាងណា​ករណី​ដេញថ្លៃ​ឈើ​នេះ​អត់​ឮ​ខាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​ឲ្យដឹង​ពី​នីតិវិធិ​ដេញ​ហើយ​មាន​មាន​អ្នកណា​ចូលរួម​ខ្លះ​និង​បាន​លុយ​ប៉ុន្មាន​នោះ​ឡើយ​។

ឥឡូវនេះ​ស្រាប់តែ​ឃើញ​មាន​ឡាន​ឧកញ៉ា​លក្ស័​ដឹកជញ្ជូន​ចេញ​ដោយ​ចំហរ​ដែល​មេព្រៃ​ប្រាប់ថា​ឈើ​ដេញថ្លៃ​បាន​។​មាន​ប្រភព​ខ្លះ​និយាយថា​ឧកញ៉ា​លក្ស័​ដេញ​ក្នុងតម្លៃ​តែ​៧​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​បង់​ចូល​រដ្ឋ​។​ឯ​៥​លាន​ដុល្លារ​ទៀត​គឺ​សម្រាប់​សេវា​រត់ការ​?​ ។ ​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​ឧកញ៉ា​លក្ស័​និង​សមត្តកិច្ច​ពាក់ពន្ធ​បាន​នៅឡើយ​តែ​សង្ឃឹមថា​នឹង​មាន​ការពន្យល់​អំពី​មូលហេតុ​ដែល​ឧក​ញ៉​នាំចេញ​ឈើ​ប្រណីត​ទៅ​ស្រុក​យួន​យ៉ាងសកម្ម​នោះឡើយ​ ៕

 

Filed in: ព័ត៌មានជាតិ