សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧក​ញ៉​ម៉ុង​រិទ្ធី​ថា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​តែ​សន្យា​ចោល​!

ឧក​ញ៉​ម៉ុង​រិទ្ធី​ថា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​តែ​សន្យា​ចោល​!

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២​ក្កកដា​ឆ្នាំ​២០១៧​លោក​រដ្ឋមន្ត្រី វេង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ចុះ​ពិនិត្យ​មើល កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​ក្រុមហ៊ុន ស៊ី ខេ វ៉ា​យ អី បាន​សន្យា​ប្រាប់​កាសែត​ថា នឹង​រៀបចំ​សេចក្តីជូនដំណឹង ដល់​គ្រប់​បណ្តា​រាជធានី​-​ខេត្ត​ទាំងអស់ អំពី​ការលុបបំបាត់​ការនាំ​ចូល​ខុសច្បាប់ នៅ​តាម​ច្រករបៀង និង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​!​។​ទោះជា​យ៉ាងណា លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ដែល​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំជាងគេ​ក្នុង​ស្រុក​ខ្មែរ ចាត់ទុក​ប្រសាសន៍​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថា​គ្រាន់តែ​ជា​ការដើរ​សន្យា​ប៉ុណ្ណោះ​។​

​ផ្តល់​សម្ភាសន៍​ដល់​កាសែត​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី បញ្ជាក់​ថា​ថា​ការបិទ​ការ​នាំចូល​ជ្រូក​ខុសច្បាប់ គឺ​មិន​អាច​ទៅរួច​ទេ បើ​ក្រសួង​កសិកម្ម​នៅតែ​ចេញ​ច្បាប់ អនុញ្ញាត​ឲ្យ​នាំ​ជ្រូក​ចូល​នោះ​។​“…​ចេះ​តែ​និយាយថា​ជ្រូក​នាំចូល​ខុសច្បាប់ ចុះ​បើ​ក្រសួង​កសិកម្ម​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​វា​មាន​អី​ខុសច្បាប់​ទៀត​…​ហើយ​ចេះតែ​សន្យាថា ចាំ​ពិនិត្យ​សិក្សា​សិន ណ​បើ​ថែម​ពាក្យ​មួយ​ឃ្លា​ទៀតថា រហូតដល់​ដួល​រលំ​អស់​សិន​…”​។

​មាន​ការកត់សម្គាល់ថា​៖ មួយ​រយៈកាល​ចុងក្រោយ​នេះ អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ខ្នាត​តូច​ជាច្រើន​បាន​នាំគ្នា​ឈប់​ចិញ្ចឹម ដោយសារតែ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ជ្រូក​នាំចូល​ពី​ប្រទេសជិតខាង​មិន​រួច​ព្រោះ ថ្លៃ​ខុសគ្នា​ឆ្ងាយ ។

​សូមបញ្ជាក់​ថា​ដោយ​ប្រឈម​និង​ការតវ៉ា​ពី​អាជីវករ​ចិញ្ចឹម​ជ្រក​រឿង​ការ​នាំចូល​ជ្រក​ពី​ប្រទេសជិតខាង​ច្រើន​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ប្រកាស​ថា​ក្នុង​១​ថ្ងៃ​ឲ្យ​នាំ​ចូល​តែ​ជាង​១​ពាន់​ក្បាល​តែប៉ុណ្ណោះ​។​ទោះជា​ប្រកាស​កាត់បន្ថយ​ក៏ដោយ​តែ​លោក​វេង​សុខុន​មិន​អាច​រក​វិធានការណ៍​ទប់ស្កាត់​ការ​លួច​នាំ​ចូល​ជ្រូក​បានឡើយ​។​ចឹង​បានជា​លោក​ឧកញ៉ា​មុង​ថា​លោក​វេង​សុខុន​បាន​តែ​សន្យា​ចោល​នោះ​!៕

 

Filed in: ព័ត៌មានជាតិ