សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ស្កា​រិច​បើក​បញ្ច្រាសទិស​ទៅ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ពីរ​នាក់​រង​របួល​ធ្ងន់ធ្ងរ​

រថយន្ត​ស្កា​រិច​បើក​បញ្ច្រាសទិស​ទៅ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ពីរ​នាក់​រង​របួល​ធ្ងន់ធ្ងរ​

​ក្រចេះ​៖ យុវជន​ពីរ​នាក់​ជិៈ​ម៉ូតូ​រង​របួល​ធ្ងន់ធ្ងរ ខណៈពេល​ដែល​មាន​រថ​យន្ត​មួយគ្រឿង​ម៉ាក​ស្កា​រិច បាន​បើក​បញ្ច្រាសទិស​បុក​ចំ​ពីមុខ​ពេញ​ទ​ណ​ហឹង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចណ៍​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨​និង​០៥​នាទី នៅ​ចំណុច​ខាង​មុខ​ហាង​តែ​បៃតង ឋិត​ក្នុង​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ។​

​សមត្ថកិច្ច បានឲ្យដឹងថា រថយន្ត​បង្ករ​ម៉ាក​ស្តា​រិច​កែច្នៃ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្រចេះ 2A-0530 បើកបរ​ដោយ​ឈ្មោះ  ខំ រី ភេទ​ប្រុស អាយុ​28​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្រ​វណ្ណ​ជា ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​បើកបរ​ពី​កើត​ទៅ​លិច​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា ។ លុះ​មកដល់​ត្រង់​ចំណុច​ខាងលើ​បាន​បុក​និង​ម៉ូតូ​ម៉ាកវេវអា​ល់​ហ្វា ពណ៍​ខ្មៅ (​ចាស់​) ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ អ្នកបើកបរ​ឈ្មោះ ង៉ុយ  នាង ភេទ​ប្រុស អាយុ​27​ឆ្នាំ របួស ធ្ងន់ អ្នក​រួម​ដំណើរ​ជាមួយ  ឈ្មោះ អ៊ាង ម៉េង​តា ភេទ​ប្រុស អាយុ​18​ឆ្នាំ ក៏​របួសធ្ងន់​ដូចគ្នា ហើយ​ជនរងគ្រោះ​ទាំង​ពីរ​នាក់ មាន​ទីលំនៅ នៅ​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ។

​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ ។  ចំណែកឯ​អ្នកបើកបរ​រថយន្ត​និង​មធ្យោបាយ​ទាំងពីរ ត្រូវបាន​ឃាត់ខ្លួន និង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ជា​បណ្តោះអាសន្ន​ដើម្បី​កសាង​សំណុំ​តាម​និតិ​វិធី ៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍