សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រោយពី​ចាប់​អ្នកកាសែត​៤​នាក់​ដាក់​គុក​ជំនួញ​ឈើប្រណិត​ចាប់ផ្តើម​កក្រើក​ឡើងវិញ​

ក្រោយពី​ចាប់​អ្នកកាសែត​៤​នាក់​ដាក់​គុក​ជំនួញ​ឈើប្រណិត​ចាប់ផ្តើម​កក្រើក​ឡើងវិញ​

​ខេត្ត​រតនគិរី ៖ ជំនួញ​ឈើប្រណិត​នៅ​ខេត្ត​រតនគិរី​ថ្មីៗ​នេះ​សកម្មភាព​ដឹក​ឈើប្រណិត​តាម​ម៉ូតូ​និង​រថយន្ត​ចាប់​កក្រើក​ឡើង​វិញ​គ្មាន​សមត្ថកិច្ច ឫ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ធ្វើការ​បង្ក្រាប​ឡើយ​។​ការក្រើក​ឡើង​វិញ​នូវ​ការ​ប្រព្រឹត្ត្បទ​ល្មើស​ព្រៃឈើ​ក្នុង​អាណាចក្រ​ខេត្តរតនៈគិរី​គេ​សង្កេតឃើញ​ថា​គឺ​បាន​កើតឡើង​ក្រោយ​ពី​អ្នកកាសែត​៤​នាក់​ត្រូវ​ឈ្មួញ​និង​ប៉េអឹម​ដាក់​អន្ទាក់​ធើ​ស៊ី ក៏ដូចជា​មន្ទី​រពតិ​មានខេត្ត​រឹតបន្តឹង​អ្នក​សារពតិមាន​មិន​ចង់ឲ្យ​មាន​វត្តមា​ន​ក្នុង​ទឹកដី​ខេត្ត​រតនៈគិរី​។​

​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​គ្មាន​ការ​ទប់​ស្គាត់​នោះ​គឺ​គេ​ឃើញ​នៅ​ស្រុក​អណ្តូង​មាស​មាន​ការដឹកជញ្ជូន​ឈើប្រណិត​ទាំងយប់​ទាំង​ថ្ងៃ​តាម​បន្ទាប់​ព្រំដែន​ត្រង់ចំណុច​ភូមិ​ចម និង​ភូមិ​តា​ង៉ា ឃុំ​ញ៉ាង  ចំណុច​បង្គោល​លេខ​១៧១៨១៩ ដោយ​ពួក​ឈ្មួញ​ទាំងនោះ​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​តាម​ភូមិ​ដឹកយក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដែល​មាន​ចំងាយ​តែ​១០០​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា និង​វៀតណាម​។

​តាម​ប្រភព​ពី​បងប្អូន​ជនជាតិដើម​ភាគតិច​បានអោយដឹងថា ៖ បទល្មើស​ព្រៃឈើ​ដែល​កើត​នៅ​នៅ​ចំណុច​ខាងលើ​គឺ​រៀងរាល់​យប់​មាន​គោយន្ត ឡាន​ស៊េរី​ទំនើបៗ ដឹកឈើ​ដែល​មាន​មុខកាត់​៥០-៦០ ប្រវែង​៥-៧​ម៉ែត្រ​ដឹក​ចេញ​ពី​ក្រោយ​ក្រុមហ៊ុន​ដី​សម្បទាន​ឧកញ៉ា​អាន ម៉ា​រ៉ា​ឌី ស្ថិតនៅ​ភូមិ​ភូមិ​ចម ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ឆ្លងផ្លូវ​យុទ្ធសាស្ត្រ​ក្រវ៉ាត់​ព្រំដែន​យកទៅលក់​នៅ​វៀតណាម​យ៉ាង​រលូន ព្រោះ​កន្លែង​ដឹកឈើ​ជញ្ជូន​ឈើ និង​កន្លែង​យកទៅ​លក់​មាន​ចំងាយ​ដី​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ងាយស្រួល​អោយ​ឈ្មួញ​រកស៊ី​ណាស់​។

​គេ​ឆ្ងល់​ថា សមត្ថកិច្ច​ជំនាញ​មេព្រៃ​ពិសេស​សមត្តកិច្ច​ការពារ​ព្រុំដែន​ងាប់​ទៅណា​អស់ហើយ​បាន​ជា​មិន​ឃើញ​មានមុខ​ម្នាក់​ណា​មួយ​មក​បង្ក្រា​បចឹង​។​ចុះ​បើ​ជា​សកម្មភាព​ឈ្លានពាន​ទឹកដី​វិញ​ម៉េច​ទៅ​? ។ សូម​បញ្ជាក់​ដែរ​ថា ៖ នៅ​ចំណុច​ដឹកជញ្ជូន​ឈើ​ខាងលើនេះ​គេ​សង្កេតឃើញ​មាន​ប៉ូលិស​វរៈ​ការពារ​ព្រំដែន និង​ទាហាន​ព្រំដែន​ឈរជើង​នៅ​ទីនោះ​ដែរ​តែ​ពួក​ណោះ​គាត់​សប្បាយចិត្ត​និង​រាប់​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ និង​រថយន្ត​ខាងលើ​នេះ​ណាស់​ព្រោះ​ម៉ូតូ​ដឹកឈើ​ក្នុង​១​ថ្ងៃៗ​ចាប់ពី​១០០-១៥០​គ្រឿង​ឯណោះ​។​

​លោក ឡេង យុទ្ធ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កាន់​៣​ស្រុក គឺ​ស្រុក​អណ្តូង​មាស ស្រុក​បរ​កែវ ស្រុក​អូរយ៉ាដា​វដែល​ប្រជាពលរដ្ឋ​ថា​៖​ជា​មន្ត្រី​ខ្ជឹល​ស៊ីបាយ​អស់បាយ​ព្រោះ មិនដែល​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ណាមួយ​ទេ គឺ​គាត់​អង្គុយតែ​អ្នក​ស្នាក់ការ​ចាំ​ទទួល​ទូរស័ព្ទ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​តូច​ធំ​ទាំង​៣​ស្រុក​នេះ​។

​រឿង​ដែល​គួ​ឲ្យអស់​សំណើច​គឹ​ថា ៖ ពេល អ្នកសារព័ត៌មាន​បាន​ទូរស័ព្ទ​រាយការណ៍​ពី​រឿង​ម៉ូតូ ឡាន​ដឹក​ឈើ​គាត់​ថា​មិន​ហ៊ាន​បង្ក្រាប​ទេ​កម្លាំង​របស់​គាត់​តិច​ហើយ​ខ្លាច​ក្រុម​ឈ្មួព័​ទ្ធធ្វើ​បាប​ក្រុម​រដ្ឋបាល​ព្រៃ​ដែល​ចុះ​ទៅ​បង្ក្រាប​នោះ​(​ស៊ិក​) ។ ដោយសារ​ពឹង​មេព្រៃ​កក់​ខេត្ត​រតនៈគីរី​ក្តៅ​ដូ​ចអាំង​ផេះ​រឿង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី​សំណូមពរ​អោយ​ក្រសួង​ពាក់ព័ន្ធ​ខាងលើ មើល​សមត្ថកិច្ច និង​ស្ថាប័ន​ជំនាញ​នៅ​ខេត្តរតនគិរី​នេះ​ផង​ថា​គាត់​ធើ​ការ​ម៉េច​? ៕

 

Filed in: ព័ត៌មានជាតិ