សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កូនចៅ​ឧកញ៉ា សឹង សំអុល បើកឡាន​កៀរ​ឡាន អ្នកកាសែត ដែល​រំខាន​ការ ដឹកឈើ​គ្មាន​ច្បាប់ យកទៅ លក់​នៅ​ស្រុក​យួន​

​កូនចៅ​ឧកញ៉ា សឹង សំអុល បើកឡាន​កៀរ​ឡាន អ្នកកាសែត ដែល​រំខាន​ការ ដឹកឈើ​គ្មាន​ច្បាប់ យកទៅ លក់​នៅ​ស្រុក​យួន​

កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ ២០១៥​នៅ​ចំណុច​ឆ្កែ​អើត ក្នុង​អាណា ចក្រ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ រថយន្ត របស់​អ្នកកាសែត​ប្រចាំការ នៅ​ស្រុក មេមត់ ម៉ាក​កាមរី គូទ​ហើម​ស៊េរី​៩៥ ពណ៌​សំបក​ឪឡឹក​ចំនួន​១​គ្រឿង ត្រូវបាន ដៃ​ជើង​របស់​ឧកញ៉ា សឹង សំអុល ឈ្មោះ​ឌឿ​ន ហៅ​ឌឿ​ន​ខ្សែកាប​បើក ឡាន​ម៉ាក​វី​ហ្គោ មក​គៀរ​បណ្តាលឱ្យ ខូច​ខ្ទេច​មួយ​ចំហៀង ផ្នែក​ខាងឆ្វេង ដើម្បី​បន្លាច និង​ព្រមាន​ដល់​ក្រុម​អ្នក កាសែត​ដទៃទៀត កុំ​ឱ្យ​តាម​ប្រមាញ់ ថតរូប​រថយន្ត​ដឹកឈើ របស់​ឧកញ៉ា​សឹង សំអុល ក្នុង​គោលដៅ​ចេញ​ទៅ​ស្រុក យួន ។​

​បើ​តាម​ការអះអាង​របស់​ប្រ ជា​ពលរដ្ឋ ដែល​បាន​ឃើញ​ហេតុការណ៍ បានឱ្យដឹងថា ៖ មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ប្រភេទ​យី​ឌុប ១​គ្រឿង ក្បាល​ពណ៌​ក្រហម​លា​យស ពាក់​ស្លាក លេខ​កំពង់ចាម 3A-3461 ផ្ទុក​ឈើ​លេខ ១​ប្រភេទ​សុ​ក្រំ ដែល​មាន​មុខកាត់​ធំៗ ពេញប្រៀប ចំណុះ​ផ្ទុក​មិន​ក្រោម​ពី​៤០ ម៉ែត្រគូប​ឡើយ ចេញពី​ស្រុក​ស្នួល​ខេត្ត ក្រចេះ ហើយ​បាន​បើក​គេច​ចូល​ជ្រក ក្នុង​បរិវេណ​វត្ត​ជាំ​ខ្យង ភូមិ​ជាំ​ខ្យង ឃុំ​មេ​ម៉ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ នៅវេលា​ម៉ោង​ជាង​៤​រសៀល ថ្ងៃទី​១៦ មករា ឆ្នាំ​២០១៥​ក្រុម​អ្នកសារព័ត៌មាន បាន​រាយការណ៍​ជូន លោក អែម សុ​គុណ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​មេមត់ ដើម្បី​ឱ្យ​ចុះមក​ត្រួតពិនិត្យ ។ ជាង​១​ម៉ោង​ក្រោយមក រថយន្ត​សង្ស័យ នោះ​បើក​ចេញពី​កន្លែង​លាក់ខ្លួន ក្នុង បរិវេណ​វត្ត​ជាំ​ខ្យង តាម​ផ្លូវជាតិ​លេខ​៧ ចេញ​ឆ្ងាយ​ទៅហើយ ទើប​គេ​ឃើញ ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចំនួន ១​គ្រឿង មកដល់ ។ ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ នោះ​គេ​ឃើញ បាន​បើក​បន្តកន្ទុយ​គ្នា​ពី ក្រោយ​ឡាន​យី​ឌុប​ដឹកឈើ​នោះ ដោយ ពុំ​បាន​ស្ទាក់​ឃាត់​សួរនាំ​អ្វី​ទេ តែ​បែរ ជា​បើករថយន្ត​ពាំ​ង ដែល​ជា​ការរារាំង រថយន្ត​អ្នកកាសែត មិន​ឱ្យ​តាម​ថតរូប ទៅវិញ ។ រហូតមកដល់​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ដដែល​នោះ ទៅដល់​ចំណុច​ឆ្កែ​អើត ឡាន​មេព្រៃ បាន​ដកខ្លួន​ចេញ ខណៈ​នោះ​ដៃជើង របស់​ឧកញ៉ា​សឹង សំអុល​ឈ្មោះ​ឌឿ​ន ហៅ​ឌឿ​ន​ខ្សែកាប បើករថយន្ត​ម៉ាក វិ​ហ្គោម​ក​បញ្ច្រាស់ទិស ឡាន​ដឹក​ឈើ បកបំបុក​ឡាន អ្នកកាសែត​ប្រចាំ​ស្រុក មេមត់ ម៉ាក​កាមរី​គូថ​ហើម ស៊េរី​៩៥ ពណ៌​សំបក​ឪឡឹក បេ​ណ្តា​ល​ខ្ទេច​មួយ ចំហៀង​ផ្នែក​ខាងឆ្វេង ដើម្បី​បន្លាច និង​ព្រមាន​ក្រុមអ្នកកាសែត ដទៃទៀត ដែល​កំពុង​តាម​ប្រមាញ់ ថតរូប​ឡាន ដឹកឈើ​នោះ ។​ប្រភព​បាន​បាន​បញ្ជក់ ថា ៈ បន្ទាប់ពី​កើតហេតុ​កម្លាំង​របស់ លោក​អែម សុ​គុណ បាន​ថែម​ចំនួន ៣​រថយន្ត​ទៀត ដើម្បី​ជូន​ដំណើរ​រថយន្ត ដឹក​ឈើ​របស់​ឧកញ៉ា​សឹង សំអុល ចេញ តាម​ច្រក​ចាន់​មូល ទៅ​សល់​បា​រ៉ាស់​ព្រំ ដែន ឆ្លង​ចូល​ដី​វៀតណាម​បាន​ដោយ សុវត្ថិភាព ដែល​ទង្វើ​នេះ​គេ​អាច​ចាត់ ទុក​ថា ជា​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ របស់​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ។ ករណី នេះ​លោក អែម សុ​គុណ នាយផ្នែក រដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់ បាន​ប្រាប់ កាសែត​ថាៈ តាម​បញ្ជា​របស់​ថ្នាក់លើ លោក​បាន​ចាត់​កម្លាំង​៤​រថយន្ត ប្រ ដេញ​ឡាន​ដឹក​ឈើ​របស់​ឧកញ៉ា សឹង សំអុល នោះ តែ​តាម​មិនទាន់​ផ្លូវ​តូច ចង្អៀត ឡាន​ដឹក​ឈើ​នោះ​បាន​បើក បុក​បា​រ៉ាស់​ប៉ុស្តិ៍​ច្រក​ចាន់មូល ចេញទៅ ដី​វៀតណាម​បាត​ទៅ ហើយ​លោក​ថា នឹង​បន្ត​ធ្វើ​ការស្រាវជ្រាវ​រឿងនេះ ជា បន្តទៀត ។​

​សូមបញ្ជាក់​ថា ឧកញ៉ា សឹង សំអុល ត្រូវបាន​គេ​ស្គាល់ឈ្មោះ ថាៈ​ជា​ឈ្មួញ​រកស៊ី​កាប់​ឈើ​លក់ ក្នុង ស្រុក ភាគច្រើន​ដឹក​ទៅ​វៀតណាម ហើយ​បច្ចុប្បន្ន​ជា​ដៃគូ​រកស៊ី កាប់ ប្រមូល​ទិញ​ផល​អនុផល​ព្រៃឈើ របស់ ក្រុមហ៊ុន​ដី សម្បទាន​សេដ្ឋកិច្ច ឈ្មោះ ប៊ិញ​ហ្វឿក​១ របស់​កងទ័ព​វៀតណាម មាន​ទីតាំង​នៅ​ឃុំ​ព្រះ​ឈូក ស្រុក​កែវ សី​ម៉ា ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​ក្នុង​ដី​ក្រុម ហ៊ុន​នេះ​អស់​ឈើ​លេខ​១ ប្ញុ​ឈើប្រណីត កាប់​ទៅ​ហើយ ។ ដូច្នេះ​ការកាប់​ប្រមូល អនុផល​ព្រៃឈើ ក្រៅ​ដី​របស់​ខ្លួន​ទូទាំង ស្រុក​កែវ​សីមា រួច​ដឹក​ចូល​ក្នុង​ក្រុមហ៊ុន អារច្រៀក ដឹក​បន្ត​តាម​រថយន្ត​ធំៗ​ចេញ ជាច្រើន​ឆ្នាំ​មកហើយ មិន​ថា​រដូវប្រាំង ប្ញុ​វស្សា​នោះទេ ដោយ​គេ​សំអាង​ច្បាប់ វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ធ្វើជា លេស ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​មក ពី​ក្នុង​ឃុំ​ស្រែ​ឈូក ស្រែ​ព្រះ ចុង​ផ្លាស់ មេ​មង និង​គ្រប់ទិសទី​ក្នុងស្រុក​កែវ សីមា ដែល​សុទ្ធសឹងតែ​ទីតាំង​ខាងលើ ស្ថិតក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា និង ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច ។​

​លោក​ឧកញ៉ា សឹង សំអុល មាន​ឃ្លាំង​ស្តុក​ឈើ ដែល ប្រមូល​ទិញ​បាន​នៅ​តំបន់ K3 ដើម្បី ប្រមូល​ផ្ទុក​ដាក់​តាម​ឡាន​យី​ឌុប ចេញ ទៅ​ស្រុក​យួន​តាម​ផ្លូវ​លេខ​៧៦ និង​លេខ ៧ ឆ្លងកាត់​មេព្រៃ​ស្រុក​ស្នួល​ដែល​គ្រប់ គ្រង​ដោយ​លោក ឡាយ ធុច និង ស្រុក​ឆ្លូង គ្រប់គ្រង ដោយ​លោក​ប្រាក់ សំបូរ ។​ករណី​ឧកញ៉ា​សឹង សំអុល បាន ដឹក​ឈើ​ចេញ​ទៅ​វៀតណាម តាម​ច្រក របៀង​នានា ក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូង ឃ្មុំ មាន​ច្រករបៀង​ទន្លេ​ចាម​,​ចាន់​មូល​, បឹង​ជ្រោង​៘ មាន​សេចក្តី​រាយ ការណ៍​ថាៈ​លោក​ឧកញ៉ា​សឹង សំអុល បាន​ចំណាយ​ថវិកា មិនតិច​ជាង​៥០០ ដុល្លារ​អាមេរិក​ទេ ក្នុង​១​ម៉ែត្រគូប​ឈើ ប្រណីត ដើម្បី​បើកផ្លូវ ។ ប្រហែល ដោយសារ​មាន​ការបង់​សេវា ចឹង ហើយ បានជា​គេ​មិនដែល​ឃើញ​មន្ត្រី ជំនាញ និង​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​មាន វិធានការ​ទប់ស្កាត់ ប្ញុ​ចេញមុខ​បង្ក្រាប ម្តងណា​ឡើយ ៕

soeng_samol2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់