សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បន្ទាប់ពី​កាប់​យក​ឈើ​អា​ឡូ​វ​ដល់ពេល​ឈូស​យក​ដី​ព្រៃ​ឡង់​មេ​បរិស្ថាន​ថា​ចាំ​មើល​មើល​!

បន្ទាប់ពី​កាប់​យក​ឈើ​អា​ឡូ​វ​ដល់ពេល​ឈូស​យក​ដី​ព្រៃ​ឡង់​មេ​បរិស្ថាន​ថា​ចាំ​មើល​មើល​!

​ក្រចេះ​៖​មិនមែន​ជា​រឿង​ថ្មី​អី​នោះ​ទេ​អា​រឿង​កាប់​ព្រៃ​ឡង់​យក​ឈើ​លក់​ដោយ​សមត្តកិច្ច​សម្ងំ​ទទួល​លាភសក្ការៈ​នោះ​។​តែ​អ្វី​ដែល​ក្តៅ​និង​ថ្មី​នោះ​គឺថា​ព្រៃ​ឡង់​ដែល​គេ​កាប់​យក​ឈើ​លក់​នោះ​ត្រូវបាន​គេ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​យក​ដី​វិញ​ម្តង​។​យោង​តាម​ការសង្កេត​និង​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ឲ្យដឹងថា​៖​គំរប​ដីព្រៃ​ឡង់​គេ​ឃើញ​មាន​គ្រឿងចក្រ​កំពុង​សំងំ ឈូសឆាយ​យក​ដី​ព្រៃ ពណ័​បៃតង ដែល​ជា​ដី​រណប​ត​ភ្ជាប់​ទៅ​និង​ព្រៃ​ឡង់​ទាំងមូល ស្ថិត​នៅ​ចំនុច អូរ​បេង ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​យ៉ាង​គគ្រឹក​គគ្រឹង​ដោយ​មិន​ឃើញ​មាន​អាជ្ញាធរ​ពាក់​ពន្ធ័​ទប់ស្កាត់​ចុះចា​ត់​វិធានការ​ណាមួ​យ​ចំពោះ​ជន​ដែល​ល្មើស​មុខ​អា​ដែលៗ​ឈូសឆាយ​ហ៊ំ​ពទ្ធ័​ទន្ទ្រាន​យក​ដី​ព្រៃ​អភិរក្ស​របស់​រដ្ឋ​មក​ធ្វើ​ជា​កម្ម​សិទ្ធ​និង​ជុំនួញ​ផ្ទាល់ខ្លួន​នោះ​ឡើយ​។

​ប្រជាពលរដ្ឋ​និយាយថា​៖​ការកើតឡើង​នូវ​បទល្មើស​យ៉ាង​អណាធិប្បតេយ្យ​ក្នុង​ស្រុក​មួយ​នេះ គឺជា​រឿង​ធម្មតា​។ ករណីនេះ លោក​ប្រធាន មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​គាត់​នៅ​តែ​អះអាង​ខ្ពស់កប់ពពក​ថា​គ្មាន​បញ្ហា​បើទោះជា​ក្រៅពី​ដី​ព្រៃឈើ​គ្រប់​ប្រភេទ​នៅ​តែ​បន្តរ​ហូរ​ចេញពី​តំបន់​នេះ​យ៉ាងណាក្តី​។​គេ​សង្កេតឃើញថា​៖ នៅ​ទីតាំង​សំខាន់ៗ​ដែល​ត្រូវ​ឈូសឆាយ​យក​ដី​នេះ ពលរដ្ឋ​ប្រាប់ថា ៖ មាន​មន្ត្រី​យោធា ឈ្មោះ​យឹម​ណាត​ជា​ទា​ហ៊ាន​ជើងចាស់​ឈរជើង​នៅ​ស្រុក​ព្រែក​ប្រសព្វ​ដែល​តែង​មាន​មធ្យោបាយ​គ្រឿងចក្រ ឈូស​យក​ដី​រដ្ឋ​ពី​មួយ​កន្លែង​មួយ​ទៅ​កន្លែង​មួយ​រហូតមកដល់​បច្ចុប្បន្ន​។

ទោះយ៉ាងណា លោក យឹម ណាត អះអាង​តាម​ទូរ​សព្ទ័​ថា ៖ វា​ជា​ដី​ចុះបញ្ជី​លេខ​០១​និង​កន្ទុយ​ដីចំការ​ពលរដ្ឋ​។​ចំណែក​លោក​ឌួង​ឆាយ​សាវុធ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ​បាន​និយាយ​ប្រហើ​ថា​៖​ចាំ ចាត់​អោយ​កំលាំង​ចុះ​ទៅដល់​គោលដៅ​មើល​?​។  យើង​និង​រង់ចាំ​មើល​បន្តរ​ទៀត​ថា​តើ​កំលាំង​លោក​ចុះទៅ​ចាប់​បាន​ឬ​ទៅ​រក​មិនឃើញ​ព្រោះ​កន្លងមក​ច្រើន​តែ​ទៅរក​អត់​ឃើញ​(​ស៊ិក​) ៕

 

Filed in: ព័ត៌មានជាតិ