សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​វៀតណាម​ជួល​ម៉ូតូ​សម្រុក​ដឹក​ឈើប្រណិត​ឆ្លងកាត់​ច្រករបៀង​លេខ​19​ហៅ​ច្រកចេញ​បារី​ដោយ​គ្មាន​ការទប់ស្កាត់​

សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​វៀតណាម​ជួល​ម៉ូតូ​សម្រុក​ដឹក​ឈើប្រណិត​ឆ្លងកាត់​ច្រករបៀង​លេខ​19​ហៅ​ច្រកចេញ​បារី​ដោយ​គ្មាន​ការទប់ស្កាត់​

រតនគិរី ៖ យ៉ាងហោច​ណាស់​ម៉ូតូ​ប្រមាណ​200​គ្រឿង​ត្រូវបាន​ឈ្មួញ​វៀតណាម​ជួល​ឲ្យ​ដឹក​ឈើប្រណិត​ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​មេព្រៃ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិលខូច​មួយចំនួន​តូច​ដាក់​កម្លាំង​លើ​កំណាត់​ផ្លូវជាតិ​78(​កុងត្រូលជជុះ​)​បើក​ច្រករបៀង​លេខ​19​ហៅ​ច្រកចេញ​បារី​ឲ្យ​ឆ្លងកាត់​ទៅ​វៀតណាម​បាន​យ៉ាង​រលូន​ដោយ​គ្នាន​ការទប់ស្កាត់​។​

យោង​តាម​សមត្ថកិច្ច​តូចតាច​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ឲ្យដឹង​ថា​សកម្មភាព​នេះ​កើតឡើង​យ៉ាង​អាណាធិបតេយ្យ​ពោលគឺ​គ្មាន​មេព្រៃ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ទប់ស្កាត់​នោះទេ​ព្រោះ​អំណាច​ទឹក​លុយ​របស់​ឈ្មួញ​វៀតណាម​គ្រប​ឡើង​ងងឹតមុខ​មើល​អ្វី​លែងឃើញ​លែង​អនុវត្តតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ហើយ​។​រីឯ​ក្រុម​អ្នកដឹកឈើ​តាម​ម៉ូតូ​ប្រាប់ឲ្យដឹង​ថា​ពួក​គាត់​ដឹក​ឈើ​ក្នុង​1​យប់​2-3​ជើង​ដោយ​1​ជើង​ត្រូវ​ចំណាយលុយ​ចំនួន​150,000​រៀល​បង់​ជូន​មេព្រៃ​និង​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ដាក់ពង្រាយ​គ្នា​តាម​ដង​ផ្លូវជាតិ​លេខ​78​។​ពួកគាត់​ប្រាប់​បន្តថា​ក្នុង​1​យប់​អាច​ចំណេញ​លុយ​200,000​រៀល​ទៅ​300,000​រៀល​ហើយ​ប្រភព​ឈើ​ទិញ​ពី​បងប្អូន​ជនជាតិ​នៅ​ស្រុក​អូរយ៉ាដា​វដែល​ចូល​កាប់​និង​អា​រដឹក​ពី​ព្រៃ​សហគម​ន៍​និង​ឧទ្យាន​ជាតិ​អូរយ៉ាដាវ​។​មជ្ឈដ្ឋាន​ពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ខេត្ត​មាន​មតិ​លើកឡើង​ស្រដៀង​គ្នា​ថា​តើ​មេព្រៃ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិលខូច​មួយចំនួន​តូច​ឃុបឃិត​គ្នា​ទទួល​លុយ​ពី​ឈ្មួញ​វៀតណាម​ហ៊ាន​បើក​ច្រករបៀង​លេខ​19​ហៅ​ច្រកចេញ​បារី​ដឹក​ឈើប្រណិត​បើ​គិត​ជា​បរិមាណ​មិន​ក្រោម​100​ម៉ែត្រគូប​ទេ ​ក្នុង​មួយ​យប់ៗ​ដោយ​គ្មាន​ការទប់ស្កាត់​តើ​ពួកគាត់​ស៊ីប្រាក់ខែ​រដ្ឋ​បែរ​នាំគ្នា​ធ្វើ​មេ​ខ្មូតស៊ី​ឈើ​នឹង​មាន​ទោស​ដែរ​ឫ​អត់​?​។​

សូមបញ្ជាក់​ថា  កាលពីមុន​ពួកក្រុម​ឈ្មួញ​ដឹក​ឈើ​ទៅ​វៀ​ណាម​តាម​រថយន្ត​គ្រប់​ប្រភេទ​មិនសូវ​ដឹក​ចូល​តាម​ច្រក​១៩​នេះ​ទេ​គឺ​តាម​ច្រក​ច្រកទ្វា​អន្តរជាតិ​តែម្ដង​. ។​ដោយសា​តែ​មាន​សារពត៌មាន​ចុះទៅ​ថត​យក​រូបភាព​មក​ផ្សព្វផ្សាយ ធ្វើ​អោយ​ស​មត្តិកិ​ច្ច​នៅច្រ​ទ្វា​អន្តរជាតិ​អូយា​ដាវ​បិទមួយរយ​:  តែ​ពេល​នេះ​ចាប់​កម្រើក​ទៀត​ហើយក៍​ប៉ុន្តែ​ការដឹក​ជញ្ជួន​បទល្មើស​ព្រៃឈើ​ទៅ​ប្រទេស​វៀតណាម បាន​ផ្ដូរ​រូបភាព ពី​រថយន្ត​ធំៗ​មក​រថយន្ត​តូច​វិញ ជា​ពិសេស​តាម​ម៉ូតូ  ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ការបង្ក្រាប​ពី​ស​មត្តិ​កិច្ច​ជំនាញ​ឡើយ ។​

​ដោយឡែក ជុំវិញ​ព័ត៌មាន​ខាងលើ អ្នកសារព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការពន្យល់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដងផ្លូវ​លេខ 78 បានឡើយ ៕
​ដោយ ៖ ចាប សំអាន​

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់