សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេព្រៃ​និង​សមត្តកិច្ច​ស្រុកសំ​បូរនាំគ្នា​លា​ក់​ចៅហ្វាយខេត្ត​រឿង​ឈ្មួញ​ដឹក​ឈើ​ធ្វើឲ្យ​បាក់ស្ពាន​?

​មេព្រៃ​និង​សមត្តកិច្ច​ស្រុកសំ​បូរនាំគ្នា​លា​ក់​ចៅហ្វាយខេត្ត​រឿង​ឈ្មួញ​ដឹក​ឈើ​ធ្វើឲ្យ​បាក់ស្ពាន​?

ក្រចេះ ៖ លោក ស ចំ​រ៉ុង អភិបាល​ខេត្ត​ក្រចេះ​មានប្រសាសន៍​ព្រមាន​នៅ​ថ្ងៃទី​២​ក្កដា​ថា នឹង​ដក​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ អូរ​គ្រៀង​ចេញ ។ ការព្រមាន​នេះ​បាន​កើតឡើង​ក្រោយ​ពី​នាយ​សង្កាត់​រូបនោះ​មិន​អនុវត្ត​ច្បាប់ ជាក់ស្ដែង​ចំពោះ រថយន្ដ​យី​ឌុប​មួយគ្រឿង​ដឹកឈើ​បណ្ដាល​ឲ្យ​បាក់ស្ពាន អូ​អង្គ្រង​ស្ថិតនៅ​ភូមិ​កោះ​ខ្ញែ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ ។

​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ ចៅហ្វាយខេត្ត​ក្រចេះ​ឲ្យដឹងថា លោក​បាន​ទ​ទូល​ពត៌មាន​ភ្លាម​លោក​បាន​ដាក់​ផែនកា​ទៅ លោក​សួ​ម សារិត អភិបាលស្រុក​សំបូរ ឲ្យ​ដាក់​បញ្ជា​ទៅ​លោក កែវ ចំណាន នាយ​សង្កាត់​ព្រៃឈើ​ឲ្យ​ចុះ​ទៅ​មើល​ឡាន​ដឹកឈើ​បណ្ដាល​ឲ្យ​បាក់ស្ពា​ននឹង​វាស់វែង​រួច​ធ្វើ​របាយកាណ៍​ឡើង​មក​លោក​វិញ​។​តែ រហូតមកដល់​ថ្ងៃនេះ​ទី​២​កកដ្ដា​ហើយ​នៅ​មិនទាន់​មាន​របាយការណ៍​ណាមួយ​ថា​ឈើ​នោះ​មានច្បាប់​រី​អត់​ក៏​នៅ​មិន​ទ​ទូល​បាន​(​ស៊ិក​)​។

​ផ្ទុយទៅវិញ បើ​តាម​កាសែត​ទទួលបាន​ថា​៖​ឈើ​នោះ​ត្រូវបាន​ឈ្មួញ​ស្ទូច​រយៈពេល​ពីរ​ថ្ងៃ​យក​ទៅ​អស់​បាត់​ហើយ​។​ឯ​ស្ពានឈើ​មួយ​កន្លែង​ដែល​បាក់​នោះ​ក៏​ត្រូវបាន​មេ​ឈ្មួញ​ឈើ​ល្បី​ឈ្មោះ​ប្តី​ប្រពន្ធ​ឈ្មោះ ឈ្មោះ នី​និង អា​ត ជួល​គេ​ជួសជុល​ចាក់​ដី​បន្ថែម នឹង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជួន​បន្ត​ទៀត​បាត់ទៅហើយ​។ ជាក់ស្ដែង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២​ក្កដា​មាន​ក្បួន​ឡានធំៗ របស់​ថៅកែ នី ប្ដី ឈ្មោះ​អាត​នោះ​បាន​ធ្វើដំណើ​លើ​ដងផ្លូវ​ចំនួន ៣​ឡានធំៗ ។
​តែ​ដោយសារ​ការលើកដាក់​ប្រើ​ពេល​យួរ​ពេក មើល​ទៅ​ថ្ងៃ​ពេក ក៏​ចេញទៅ​ផុត​បាន​តែ​ពី​គ្រឿង ចំណែក​មួយ​គ្រឿង​ទៀត បាន​បើក​បត់​ចូល​លាក់​សំងំ​ខ្លួន​នៅ​ចំណុច ផ្លូវ​ក្រុមហ៊ុន​តុង​មិន​ស្ថិតនៅ​ភូមិ​ស្រែ​ត្រែង​ឃុំ​ក្បាលដំរី​ស្រុក​សំបូ​ខេត្ត​ក្រចេះ ឡាន​យី​ឌុប​ក៏​ជាប់ផុង​ទៅមុខ​លែង​រួច​ដោយសារ​ផ្ទុក​ឈើ​ច្រើន​ពេក​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​សមត្ថកិច្ច​ជំនាញ​អើត​ករ​ទៅ​ត្រួត​ពិនិត្ត​ទេ​។​ប្រភព​នៅ​កន្លែង​ឡាន​ជាប់ផុង​រាយការណ៍​មក​ថា ឡាន​ដឹក​ឈើ​នោះ​ជា​ឡាន​របស់ ចែ នី ស្ពាន​ទេ  ។

​នៅ​អាណាចក្រ​ខេត្តក្រចេះ​គេ​ហ៊ាន​និយាយ សឹងតែ​ដូចជា​រន្ធ​អាប៉ោង​អាច​បើកគ្រប​ចាក់​បាន​ថា​៖ មិនមាន​ទេ សមត្ថកិច្ច អាជ្ញាធរ ជំនាញ​ខាង​ណា​ដែល​ហ៊ាន​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ ប្រពន្ធ​ឈ្មោះ​នី និង​ប្តី​ឈ្មោះ​អាត​(​នី​-​អា​ត​) ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ខេត្ត​ក្រចេះ​នោះទេ ។​ផ្តុយ​ទៅ​វិញ​គឺ​មានតែ​សមត្ថកិច្ច អាជ្ញាធរ ជំនាញ ជាច្រើន​ស្ថាប័ន​យក​លុយ​ពី​ឈ្មួញ​រូបនេះ យក​លុយ​របៀប​ជា​ក្បាល​ឡាន ជា​ប្រចាំ​ខែ និង​មាន​សមត្ថកិច្ច​-​អាជ្ញាធរ​ខ្លះ​មិន​ត្រឹម​យក​លុយ​ខែ យកលុយ​ថ្លៃ​ក្បាល​ឡាន​ប៉ុណ្ណោះ​ទេ ពួកគាត់​ក៏​ជាប់​ពាក់ព័ន្ធ​ចូល​ហ៊ុន​ខ្យល់​រកស៊ី​ឈើ​ជាមួយ​ថែមទៀត​។

​សកម្មភាព​ដឹកជញ្ជូន​ឈើ​(​នី​-​អា​ត​)​ធ្វើឡើង​ជា​ប្រចាំ​រាល់​យប់ ដោយ​ប្រើ​ឡាន​យី​ឌុប​ធ្វើ​ជា​មធ្យោបាយ​ដឹកជញ្ជូន ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៧​នេះ រថយន្ត​ធុន​យក្ស​របស់​(​នី​-​អា​ត​)​និង ឈ្មួញ​ឈ្មោះ (​សាល​)​តំណាង​អោយ​ក្រុមហ៊ុន​តុង​មិន បាននិងកំពុង​សម្រុក​ដឹកឈើ​ចេញពី​ស្រុក​សំបូរ​ទៅកាន់​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹក​គ​គ្រែង​នៅ​ចំពោះមុខ ក្រសែភ្នែក​សមត្ថកិច្ច​-​អាជ្ញាធរ​-​មន្ត្រី​ជំនាញ ដោយ​ពួកគាត់​ចាំតែ​គិត​បូក​ទូរលេខ​ឡាន​យកលុយ​ប៉ុណ្ណោះ​។

​មជ្ឈដ្ឋាន​ទូទៅ​ពី​ពលរដ្ឋ​រស់នៅ​ស្រុក​សំបូរ ឃុំ​អូរ​គ្រៀង​និង​ជុំ​ក្បាលដំរី​កំពុងតែ​ចោទប្រកាន់​ទៅ​លើ​អាជ្ញាធរ​ស្រុក​សំបូរ​និង​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ថ្ម​គ្រែ និង​សណ្ដាន់ បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​និង​(​នី​-​អា​ត​) ពិសេស​បទល្មើស​ឈើ​នៅ​កោះ​ខ្ញែរ និង​នៅ​អូរ​ព្រះ (​នី​-​អា​ត​)​ប្រើ​រថយន្ត​ធុន​ធំ​ផ្ទុក​ដឹក​បំផ្លាញ​ផ្លូវ​ស្ពាន ជាក់ស្តែង​ការដឹក​បំផ្លាញ​ស្ពាន​គឺ​(​នី​-​អា​ត​)​បាន​ធ្វើអោយ​បាក់​ស្ពាន​យ៉ាងតិច​ចំនួន​៣​លើក​មក​ហើយ តែ​អាជ្ញាធរ​ឃុំ​-​ស្រុក​-​ខេត្ត សមត្ថកិច្ច ជំនាញ ពិសេស​ខាង​សាធារណៈការ​ខេត្ត​ផង​ដែរ​ក៏​មិន​ដែល​គិតគូ​រឿង​នេះ​ទេ​។

​ជាក់ស្តែង​ថ្មីៗ​នេះ​ទៀត​(​នី​-​អា​ត​)​ដឹក​បាក់​ស្ពាន​ទាំង​ព្រឹក បែរជា​អាជ្ញាធរ សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ធ​បិទបាំង​រឿង​នេះ ការឆ្លើយតប​ជាមួយ​កាសែត​ក្នុងស្រុក​គ្រាន់​និយាយថា​មិនដឹង មិន​ទាន់​ទទួល​ដំណឹង ឬ​ដោយ​ពាក្យ​ថា​៖ ចាំ​អោយ​មន្ត្រី​ចុះ​ចាត់ចែង ផ្ទុយទៅវិញ​បែរជា​មាន​ចេតនា​ឃុបឃិត​ជាមួយ​ឈ្មួញ​ផ្តល់​ដំណឹង​ទៅ​កាន់​ឈ្មួញ​អោយ​យក​ឡាន​ផ្ទេរ​ឈើ​និង​យក​កម្មករ​ទៅ​លើ​ក​ឈើ​ចេញ​ពី​កន្លែងកើតហេតុ ក្នុង​បទល្មើស​ជាក់ស្តែង​នេះ​បែប​ជា​ចំហរ​យ៉ាង​ព្រងើយ​។​ឈ្មួញ​ឈើ​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​រាល់​សកម្មភាព​ឈើ​ចេញ​ទៅ​វៀតណាម​គឺ​តាម​ច្រក​វ៉ា​លឺ ប៉ុស្តិ​២ ប៉ុស្តិ​៣ ប៉ុស្តិ​ក្រញូង និង​តាម​ទីតាំង​ដី​គ្រប់គ្រង​ដោយ​ទាហាន​វ​រះ​ការពារ​ព្រុំដែន​លេខ​២០៤ ។​៕

 

Filed in: ព័ត៌មានជាតិ