សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលករ​ខ្មែរ​១៣​នាក់​រងរបួស​ធ្ងន់​ស្រាល ដោយសារ​ក្រឡាប់​រថយន្ត​នៅ​ប្រទេស​ថៃ

ពលករ​ខ្មែរ​១៣​នាក់​រងរបួស​ធ្ងន់​ស្រាល ដោយសារ​ក្រឡាប់​រថយន្ត​នៅ​ប្រទេស​ថៃ

ទេស​ថៃ ៖ ក្រឡាប់​រថយន្ត​ដឹក​ពលករ​ខ្មែរ នៅ​ខេត្ត​សា​កែវ ប្រទេស​ថៃ បណ្តាល​របួសធ្ងន់​-​ស្រាល ១៣​នាក់ ខណៈ​ដែល​ពេល​ធ្វើដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ស្របពេល​ដែល​ច្បាប់​នៅក្នុង​ប្រទេស​ថៃ កំពុង​រឹតបន្តឹង​ទៅលើ​ជនអន្តោប្រវេសន៍​។
​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ១១ និង​៤៥​នាទី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​នៅលើ​កំណាត់​ផ្លូវ​សុវណ្ណ​នគរ ស្ថិតនៅ​ត្រង់​ចំណុច​បានផៈកៈ ក្នុងភូមិ​៣ ឃុំ​វឌ្ឍនា​នគរ  ស្រុក​វឌ្ឍនា​នគរ ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​ថៃ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ គឺ​សង្គេតឃើញថា មាន​អ្នករងរបួស​ធ្ងន់ ស្រាល​សរុប​ចំនួន​១៣​នាក់ ព្រមទាំង​បាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ស្រុក​វឌ្ឍនា​នគរ​ដើម្បី​សង្គ្រោះ​។​

​ប្រភព​បញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​ដោយសារ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត មក​បុក​ពី​ចំហៀង ទើប​បណ្តាលឲ្យ​រេ​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​តែ​ម្តង​។ បច្ចុប្បន្ន​ក្រុម​តម្រួត​ថ បាន​នាំ​យក​រថយន្ត​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕

 

Filed in: ព័ត៌មានជាតិ