សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ធ្លាយ​រឿង អាស្រូវ​អំពើពុករលួយ​ដែល​អាជ្ញាធរ​ស្រុក​បរិបូរណ៍​អនុញ្ញាត​ឲ្យ​មេ​ឈ្មួញ​ឈ្មោះ ស ប៊ុនធឿន ថៅកែរ​គ្រឿងចក្រ យក​គ្រឿងចក្រ​រំលោភ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ស្ទើ​គ្រប់​ទីកន្លែង​ក្នុង​ក្នុងស្រុក​

ធ្លាយ​រឿង អាស្រូវ​អំពើពុករលួយ​ដែល​អាជ្ញាធរ​ស្រុក​បរិបូរណ៍​អនុញ្ញាត​ឲ្យ​មេ​ឈ្មួញ​ឈ្មោះ ស ប៊ុនធឿន ថៅកែរ​គ្រឿងចក្រ យក​គ្រឿងចក្រ​រំលោភ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ស្ទើ​គ្រប់​ទីកន្លែង​ក្នុង​ក្នុងស្រុក​

កំពង់ឆ្នាំង​៖ យោងសេចក្ដី​រាយ​កាណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ដីព្រី​លិច​ទឹក​ជាច្រើន​ហិចតា​នៅក្នុង​ដែន​សម​ត្ថ​កិ​ច​គ្រប់គ្រង​របស់​លោក​មេ​ឃុំ​ដែល​ក្នុងនោះ​មាន​៣​ឃុំ​គឺ​ឃុំ​ឆ្នុកទ្រូ ឃុំ​ខុន​រ៉ង និង​ឃុំ​កំពង់ព្រះ​គគី​ដែល​ជា​ជម្រក​សម្រាប់​ត្រី​ពង​កូន​ក្នុង​តំបន់​៣ ជាប់​មាត់​ទន្លេរ​ត្រូវបាន​ឈ្មួញ​យក​គ្រឿងចក្រ​ឈូសឆាយ​ដោយ​សមត្តកិច្ច​ធើ​មិនដឹង ។

​ប្រភព​បាន​បញ្ជាក់​ថា​មេ​ឈ្មួញរ​ម​លោភ​ដី​រដ្ឋ​ព្រៃ​លិច​ទឹក​ឈ្មោះ ស ប៊ុនឿន​នេះ​បាន​ដើរ​ប្រកូក ប្រកាស​ប្រមូល​គ្រឿងចក្រ​ពី​តាម​បណ្ដា​ខេត្ត​ដើរ​ឈូស​ដីព្រៃ​លិច​ទឹក​ស្ទើ​គ្រប់កន្លែង​ក្នុង​ទឹកដី​ឃុំ​ទាំង​៣​ខាង​លើ​របស់​ស្រុក​បរិបូណ៍ ។​ថ្មីៗ​នេះ​ទៀត​បាននិងកំពុង​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​តំបន់​៣​ក្នុងភូមិ​កំពុង​អ៊ួរ ឃុំ​ខុន​រ៉ង​និង​ភូមិ​សេះ​ស្លាប់​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង​ឆ្នាំង​ដោយ​អាង​លើ​លិខិតអនុញ្ញាត​មួយ​សន្លឹក​របស់​អាជ្ញា​ខេត្ត​ដែល​ចេញ​តាំង​ពី​ថ្ថៃ​៣១​មិនា​២០១៦​។

ដីព្រៃ​លិច​ទឹក​ទាំងនោះ កំពុង​រង​នូវ​ការ​ឈូសឆាយ រំលោភបំពាន​យក​ជា​កម្ម​សិទ្ធ ពី​សំណាក់​ក្រុម​ជនល្មើស ក្រោមលេស ភ្ជួរ​ពង្រាប​ផ្ទៃដី​ស្រែ​ចាស់ៗ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ធាតុពិត​គឺ​បាន​ឈូស​ទន្ទ្រាន​ចូល ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ យក​ធ្វើ​ជា​កម្ម​សិទ្ធ​ទុក​លក់ដូរ​ឲ្យ​ក្រុម​ឈ្មួញ​។

​សកម្មភាព​នេះ មិនមែន​ទើបតែ​មាន​ក្នុង​ពេល​ថ្មីៗ​នោះទេ​គឺ​គេ​បាន​ប្រព្រឹត របៀប​នេះ​អស់​រយៈពេល​៣​ឆ្នាំ​កន្លង​មក​ហើយ​ជាពិសេស​នៅ​ឱកាស​ពេល​ឃោសនា​សន្លឹកឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ នា​ពេលកន្លងមក និង​ពេល​ប​ច្ច​ប្បន្ន​នេះ គឺ​គេ​បាន​បញ្ចេញ​សកម្មភាព​សម្រុក​ធ្វើ​ខ្លាំង​ជាង​ពេលមុនៗ​ទៅទៀត ដោយ​មិន​ខ្លាចញញើត​ចំពោះ​ច្បាប់​អ្វី​ទាំងអស់ ហើយ​សកម្មភាព​របស់​ពួកគេ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ ឬ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ទប់ស្កាត់​នោះឡើយ គឺ​ដោយសារ​មានកា​ត្រូវ​គ្នារ​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​តាំងពី​ថ្នាក់​ក្រោម​រហូត​ថ្នាក់លើ​តែម្ដង​។

​ប្រភព​ត្រូវបាន​គេ​បង្ហើប​ថា អ្នក​ដែល​រត់ការ​ច្បាប់​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​តំបន់​(៣)​ឈ្មោះ ស ប៊ុនធឿន គឺជា​អ្នកទំនាក់ទំនង​ក្នុងការ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ទាំងមូល​ក្នុង​ស្រុក​បរិបូរណ៍ ម៉ៅការ​ផ្តាច់មុខ បាន​ដើរ​អួត​ប្រាប់​ប្រជាពលរដ្ឋ ថា​ខ្លួន​មាន​ខ្នងបង្អែក ជាមួយ​អ្នកធំ​នៅ​ខេត្ត​(​អភិបាលខេត្ត​) មាន​ច្បាប់​ត្រឹមត្រូវ ត្រូវ​ជា​មិត្តភ័ក្ត​ថែមទៀត​ផង ។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​សម្ដែង​ការរិះគន់​និង​ដាក់​ការសង្ស័យថា​មានកា​ឃុបឃិត​ទើបបាន​ជនល្មើស​មាន​លទ្ធភាព​ហ៊ាន​ធ្វើបែបនេះ​។
-​បើ​ឈូសឆាយ​ពង្រាបដី​ស្រែ​ចាស់ៗ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​កន្លងមក ហើយ​មាន​ច្បាប់​ត្រឹមត្រូវ នោះ​មិន​ជា​បញ្ហា​អ្វី នោះទេ ។ តែ​ក្រុម​ឈ្មួញ​មិន​ត្រឹមតែ​ឈូសឆាយ​ដី​ស្រែ​ប៉ុណ្ណោះ​ទេ​ថែមទាំង​បាន​រំលោភ​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ដី​របស់​រដ្ឋ ក្នុង​តំបន់​៣ និង​តំបន់​២​យក​ធ្វើ​ជា​កម្ម​សិទ្ធ​រៀងៗ​ខ្លួន​អស់​ជាច្រើន​ហិច​តា​ទៀត ដែល​ទង្វើ​បែប​នេះ​ប្រជាពលរដ្ឋ​បាន​វាយ​តម្លៃ​ទៅលើ​អជ្ញាធរ​បើកដែ​បូកផ្សំុ​និង​លិខិត​អនុញ្ញ​ជា​លេសកន្ទេល​ធំ​បន្លំ​ដេក ដើម្បី​ទាញយក​ប្រយោជន៍​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន តែម្ដង​។

នៅក្នុង​ច្បាប់​ឈូសឆាយ​ពួក​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ឈូសឆាយ​ដី​ស្រែ​ចាស់​ដែល​ពួកគាត់​បាន​ធ្លាប់​កាន់កាប់​អាស្រ័យ​ផល​កន្លងមក ដោយ​ខ្វះខាត​កម្លាំង​អូសទាញ​ក្នុងការ​ភ្ជួរ​រាស់​ទើប​សំុច្បាប់​ដាក់​គ្រឿងចក្រ​ឈូស​ពង្រាប់​ដីស្រែ​ចាស់​។ តែ​ច្បាប់ គឺ​មិន​បាន​អនុញ្ញាតិ​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ក្នុង​តំបន់​ទាំង​២​ឬ​តំបន់​៣​នោះឡើយ​។​ទំនង​ជា​ឈ្មោះ ស ប៊ុនធឿន ឆ្លៀត​ឱកាស​ថែមទៀត​តាមរបៀប​(​ត្រីងៀត​ឆ្លៀត​ពង​ទេ​ដឹង​)​ដោយ​ឃុតឃិត​ជាមួយ​អាជ្ញានិង​មន្ត្រី​ជំនាញ​ប្រ​ព្រឹ​ត​អំពើពុករលួយ​។​-​ប៉ុន្តែ ច្បាប់​អនុញ្ញាត​តែ​មួយ​សន្លឹក របស់លោក​អភិបាលខេត្ត​អនុញ្ញាត​នោះ​គឺ តាំងពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦​មក​ម្លេះ​ប៉ុន្តែ ឈ្មោះ ស ប៊ុនធឿន បាន​ប្រើប្រាស់​រហូត​មកដល់​រាល់ថ្ងៃ ហើយ​ថែមទាំង​ឈានទៅដល់ ករណី​លួច​ឈូសឆាយ ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ និង​តំបន់​២ ដែល​ជា​របស់​រដ្ឋ ទុក​សម្រាប់​ត្រី​ពង​កូន​អស់​មួយចំនួន​ធំ​ទៀតផង​។

តើ​ឈ្មោះ ស ប៊ុនធឿន ពិតជា​ល្បីល្បាញ​ដូច​ប្រជាពលរដ្ឋ​និយាយ​ត​គ្នា​មែនដែរ​ទេ​???​តើ​គណបក្ស​ប្រជាជន​ពិតជា​ក្រ​រហូតដល់​ថ្នាក់​ឲ្យឈ្មោះ ស ប៊ុនធឿន ធ្វើ​របៀប​នេះ​ដើម្បី​ជួយ​បក្ស​មែន​ទេ​??
-​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យដឹង​ទៀត​ថា ពេលកន្លងមក ដីព្រៃ​លិច​ទឹក​តំបន់​(៣) ដែល​កំពុង​រង​នូវ​ការ​ឈូសឆាយ​រំលោភ​យក​នោះ គឺ​ចាប់ពី​ចំណុច​(​ត្រពាំង​តា​អួ​រ​/​ស្ដុក​ត្រាវ​/​ខ្លា​គ្រហឹម​/​ជ័យ​ក្រ​ញ៉​/​ទំនប់​ស្វា​ដេក​/​ត្រពាំង​វាលវែង​/​ភូមិ​ដក់ពរ /​ភូមិ​សេះ​ស្លាប់ ស្ថិតក្នុង​ឃុំ​ខុន​រ៉ង និង​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​) ។
-​ប្រជាពលរដ្ឋ​បាន បញ្ជាក់​ថា​ដី​ព្រៃ​លិច​ទឹក​នោះ​តាំង ពី​ដើម​រហូត​មក​មិន ដែល​មាន​អ្នកភូមិ​ណា ហ៊ាន​កាប់​ទន្ទ្រាន​ឡើយ​ព្រោះ អ្នកភូមិ​តែងតែ​អាស្រ័យ​ផល នៅក្នុង​រដូវ​ទឹក ឡើង​ហ្នឹង​ទឹក​ស្រក​ដូចជា​នេ សាទ​ត្រី​ជាដើម​។ ប៉ុន្តែ​ឥឡូវនេះ​មេ​ឈ្មួញ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​តំបន់​(៣)​បាន​ទន្ទ្រាន​កាន់ កាប់​យ៉ាង​កំរោល​ក្នុង ខណៈ​ដែល មន្ត្រី​អាជ្ញាធរ​ឃុំ​និង​អាជ្ញាធរ​ស្រុក​រួមទាំង​មន្ត្រី​ជំនាញ​ជលផល​រក្សា​ភាពស្ងប់ស្ងាត់​ដូច​ចោរលួច​សេះ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំ​អស់​។
-​ករណី​ខាងលើ​នេះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណ​អភិបាលខេត្ត លោក ងិន ហុន ប្រធាន​មន្ទី​កសិកម្ម​ខេត្ត កំពង់ឆ្នាំង គួរ​មាន​វិធានការ​បែបណា​ដើម្បី​ធ្វើ​ការស៊ើបអង្កេត​លើ​ករណី​នេះ​។​

តើ​ឈ្មោះ ស ប៊ុនធឿន ពិតជា​បាន​ប្រើ​ឈ្មោះ​អភិបាលខេត្ត /​និង​បាន​យក​ច្បាប់​តាំងពី​ឆ្នាំ​២០១៦​មក​ធ្វើ​សកម្មភាព ក្រោមលេស​ជួយ​គណបក្ស /​និង​លេស ភ្ជួរ​ពង្រាប​ផ្ទៃដី​ស្រែ​ចាស់ៗ​របស់​ប្រជាពលរដ្ឋ តើ​មែនដែរ​ឫ​ទេ ??? តើ​ករណី​រំលោភ​បំពាន់​ឈូសឆាយ ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ តើ​គួរ​មាន​ទោស​កម្រិត​ណា​ក្នុង​ក្រម​និតិ​វិធី​ស្ដីពីរ​ច្បាប់​ស្ដីពី​ជលផល​???​តើ​ប្រជាពលរដ្ឋ​មាន​ដីស្រែ​ឈួសឆាយ​ទំហំ ប៉ុនណា ហើយ​ដី​ព្រៃ​លិច​ទឹក ជា​របស់​រដ្ឋ​ដែល​ឈ្មួញ​បាន​ឈូសឆាយ កន្លង​មក​អស់​ប៉ុន្មាន​ហិច​តា​ដែរ​???….

​អ្នកយកព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ ពី លោក ស ប៊ុនធឿន បានឡើយ ដោយ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​ទេ​កាក​ពី​រសៀល​ថ្ងៃទី​៣០​ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅនេះ តាមរៈ​លេខ​/097956 2017​ពាក់ព័ន្ធ​ទៅនឹង​ករណី​ចោទប្រកាន់​ខាងលើ​ប្រជាពលរដ្ឋ​ក៏ដូចជា​ក្រុម​អ្នក​សារ​ព័ត​មាន​ស្នើ​អោយ​លោក​ស ប៊ុនធឿន​ចេញមុខ​មក​បកស្រាយ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​និង​នាំ​ផ្ជាប់​មក​ជាមួយ​នូវ​លិខិត​អនុ​ញ្ញាច​ច្បាប់​ឈូសឆាយដី​ប្រជាពលរដ្ឋ​នៅ​តំបន​ម​ទាណ​ង​៣​ឃំ​ុ​ខាងលើ​ក្នុង​ស្រុក​បរិបូរណើ​យកមកឋ​ជាមួយ​ផង​ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ជៀសវាង​នៅពេល​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ទៅ​ដល់​ទីតាំង​ឈូសឆាយ​ជូ​ប​គ្រឿងចក្រ​ពុង​ធ្វើ​សកម្មភាព​ហើយ​សួរ​រក​ច្បាប់​អនុញាត​បែរជា​នាំ​គ្នា​បើក​គ្រឿងចក្រ​រត់​បាត់​អស់​នោះ​វា​មិន​ត្រឹមត្រូវ​នោះទេ​៕

 

Filed in: ព័ត៌មានជាតិ