សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាង​ផ្កាយ​១​ចេញមុខ​ការពារ​ដី​ក្រុមហ៊ុន​ហ៊ាន​នាំ​កូន​ទា​ហ៊ាន​ទៅ​វាយ​មេភូមិ​អនុ​ភូមិ​និង​ពលរដ្ឋ​

អាង​ផ្កាយ​១​ចេញមុខ​ការពារ​ដី​ក្រុមហ៊ុន​ហ៊ាន​នាំ​កូន​ទា​ហ៊ាន​ទៅ​វាយ​មេភូមិ​អនុ​ភូមិ​និង​ពលរដ្ឋ​

ឧត្តរមានជ័យ ៖ ផ្កាយ​មួយ​យោធា​ម្នាក់​ឈ្មោះ ដួង ស៊ីណា ត្រូវបាន​លោក​ម៉ុត​មន​មេ​ភូមិ​ថ្នល់កែង​និង​លោក​ឡុង​ប៊ុនថេង​អនុភូមិ​អូរ​តាមែង​ចោទថា​បាន​នាំ​កម្លាំង​មក​ប្រើ​ហឹង្សា​លើ​រូបគាត់​និង​ប្រជាពលរដ្ឋ​។​លោក​ម៉ុតម​ន​និង​លោក​ឡុង​ប៊ុនថេង​បាន​នាំគ្នា​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ទីបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង​កាលពី​រសៀល​ថ្ងៃ​ទី​៣០​មិថុនា​ឆ្នាំ​២០១៧  ។​

​មេភូមិ​និង​អនុ​ភូមិ​បានឲ្យដឹងថា ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧​ស្ថិត​នៅលើ​ដី​ចំការ​របស់​ពួកគាត់ លោក​លោក​ឧត្ដមសេនីយ៍ត្រី​ម្នាក់​ឈ្មោះ ដួង ស៊ីណា បាន​ចេញ​មុខ​កាង​ដី​អោយ​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប៊ើ​និង​ក្រុមហ៊ុន​ដា​តា​រ៉ាប់​ប៊ើរ​ស្ថិតនៅក្នុង​ភូមិ​អូតា​មែង​ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង​ខេត្តឧ​ត្ត​រ​មានជយ័​។

​មូលហេតុ​ដែល​លោក​ផ្កាយ​មួយ​បាន​ដឹកនាំ​ទា​ហ៊ាន​មក​វាយដំ​មកលើ​រូបរាងកាយ​របស់​ពួកគាត់​គឺ​ពួកគាត់​បាន​ទទួលដំណឹង​ថា​ឈ្មោះ​ដួង​ស៊ីណា​ដែលជា​យោធា​ពាក់​ផ្កាយ​មួយ​បាន​វាយ​ប្រជាពលរដ្ឋ​ពី​រូប​ដែល​កំពុង​បាញ់ថ្នាំ​ស្មៅ​នៅក្នុង​ដី​ចំការ​របស់​ខ្លួន​អោយ​សន្លប់​នៅ​និង​កន្លែង​។​នៅពេលដែល​ពួកគាត់​ទៅ​ដល់​លោក​ផ្កាយ​មួយ​បាន​ដឹកនាំ​យោធា​សឹក​រង​ខេត្ត​មួយ​ក្រុម​មក​វាយដំ​និង​ប៉ុនប៉ង​បាញ់សម្លាប់​ពួកគាត់​បន្ថែមទៀត​។

​លោក ឡុង ប៊ុនថេង​អនុភូមិ​អូ​តាមែង​បាន​បន្ដ​ថា​ខាង​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​អនុសាសន៍​របស់​សម្ដេច​តេជោ​ហ៊ុន​សែន​និង​បទបញ្ជា​សូន្យ​១​នោះ​ទេ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​អោយ​កាត់​ដី​ជួន​ដល់​ពលរដ្ឋ​វិញ​ដោយ​អនុវត្ត​ទៅតាម​រូបមន្ត​ស្បែក​ខ្លា​។​តែ​ផ្ទុយទៅវិញ​ក្រុមហ៊ុន​មិន​គោរព​បែ​ជា​ប្រើប្រាស់​កងកំលាំង​យោធា​យក​អាវុធ​មក​វាយ​ធ្វើបាប​ទាំង​ពលរដ្ឋ​និង​អាជ្ញាធរ័​ភូមិ​ថែមទៀ​តដែល​ប្រជាពលរដ្ឋ​ជាង​១២០​គ្រួសារ​ទៀត​ដែល​ខាង​ក្រុមហ៊ុន​មិន​រក​ដំណោះស្រាយ​និង​ក៍​កំពុង​រងគ្រោះ​ដោយសា​ខាង​ក្រុមហ៊ុន​មិន​អោយ​ចូល​បង្កបង្កើនផល​ដូច​ពីមុន​។

​ករណី​នេះ​លោក​អនុសេនីយ៍ទោ​ងួន​ធា​រិទ្ធ​មេបញ្ជាការ​កងរាជអាវុធហត្ថ​មូល​ដ្ឋា​ន​ស្រុក​អន្លង់វែង​បានអោយ​កាសែត​ដឹងថា​៖​នៅពេល​កើតហេតុ​ក្រោយពី​បាន​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ​លោក​ក៍​បាន​ចាត់​កំលាំង​អោយ​តាម​ចាប់​ជនបង្ករ​ឈ្មោះ​ដួង​ស៊ីណា​តែ​បាន​រត់គេចខ្លួន​បាត់​។​កំលាំង​សមត្ថកិច្ច​ចាប់​បាន​មន្ដ្រី​យោធា​ម្នាក់​មក​ធ្វើការ​សាកសួរ​តែ​មិនមែន​ជា​ជនដៃដល់​ក៍​ធ្វើការ​ដោះលែង​ទៅវិញ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ត្រី តន់ ញាន មេ​បញ្ជាក​ការ​តំបន់​ប្រតិបត្តិការ សឹង រង​ខេត្ត ឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ លោក​បាន បដិសេធ​ជាមួយ​កាសែត​ថា​លោក ពុំ​បាន​ដាក់ កម្លាំង​ទាហាន ឱ្យ​យាម ក្នុង​ក្រុមហ៊ុន​នោះទេ ! ហើយ បញ្ហា​ការ ប្រើប្រាស់​អាវុធ ទៅ​គំរាម​គំហែង និង​វាយ​ដុំ​ទៅលើ​ប្រជាពលរដ្ឋ លោក​ឧត្តមសេនីយ៍ត្រី តន់ ញាន បាន​ឱ្យ​ទៅ​សួរ​ភាគី​ក្រុមហ៊ុន​វិញ ក្រុមហ៊ុន​ដា​តា​រ៉ាប់ប័រ មិន​ឱ្យ​ឈូសឆាយដី និង​បាន​ចោទថា ក្រុមហ៊ុន​បាន​ឈូសឆាយ​បំភ្លេច​បំផ្លាញ​ដំណាំ​របស់​ពួកគាត់ ។

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​ចំណុច​អណ្តូង​៣ ក្នុង​ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​មាន​ប្រ​ជា​ពលរដ្ឋ​ប្រមាណ​ជាង ៣០​នាក់ បាន​នាំគ្នា​ធ្វើ​ការរារាំង និង​ហាមឃាត់ គ្រឿងចក្រ ដែល​មក​ឈូសឆាយ​ដី ព្រមទាំង​មាន​ក្រុម​ទាហាន ប្រមាណ ១០​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ឈរ រពារ​គ្រឿងចក្រ និង​បាន​ហាមឃាត់ មិន​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​កាត់​ផ្លូវ​ក្រុមហ៊ុន ទៅកាន់​ដីស្រែ​ចំការ​ពួកគាត់ នៅក្នុង​ដែន និង​ក្រៅ​ក្រុមហ៊ុន​។​

​បងស្រី​ឈ្មោះ អ៊ឹម ចន្ថា មាន​ទីលំនៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​-​ស្រុក​អន្លង់វែង  ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា ផ្ទៃដី​ចំនួន​៥០០​ហិច​តា មាន​ប្រជាពលរដ្ឋ​ចំនួន ១២០​គ្រួសារ បាន​កំពុង​អាស្រ័យ​ផល​ជា​រៀងរាល់ឆ្នាំ មាន​អ្នក​កាន់កាប់​ពី​តាំង​អំឡុង​ឆ្នាំ​២០០០ និង​មាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ចូល​បង្កបង្កើត​ផល​នៅ​ឆ្នាំ​១៩៩៨​មកម្ល៉េះ​។ តែ​នៅ​ឆ្នាំ​២០១២ ក្រុមហ៊ុន​ដា​តា​រ៉ាប់ប័រ ទទួលបាន​សិទ្ធិ វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បាន​ប៉ះពាល់​ដែន​ដី​ព្រៃ​សហគមន៍ និង​ប្រជាពលរដ្ឋ ។

​បងស្រី​បាន​បន្តថា ក្រុមហ៊ុន​ខាងលើ បាន​ឈួស​ឆាយ​ផ្ទះសម្បែង និង​ផលដំណាំ​ប្រជាពលរដ្ឋ​អស់​គ្មាន​សល​។ ហើយ​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្តឹង ឱ្យ​លោក​អាជ្ញាធរ​ជួយ​ដោះស្រាយ និង​បាន​នាំគ្នា​ប្តឹង​បន្ត ទៅដល់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល  ហើយ​សម្តេច​តេជោ បាន​ដោះស្រាយ​កាត់​ដី​ចំនួន ៥០០​ហិកតា ពី​ក្រុមហ៊ុន​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​ចូល​មក​កាន់កាប់​ប្រើប្រាស់​ដូចដើម​វិញ​។

 

 

Filed in: ព័ត៌មានជាតិ