សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុគ្គ​លឹក​ទូរ​ទ្សន​ស្សន៍​ភី​អិន​អិន​២០០​នាក់​លាឈប់​ដោយសា​មិន​អាច​ទ្រាំ​និង​ចារឹក​ឈ្លើយរ​បស់​អ្នក​គ្រប់គ្រង​កម្មវិធី​ជនជាតិ​ថៃ​!

បុគ្គ​លឹក​ទូរ​ទ្សន​ស្សន៍​ភី​អិន​អិន​២០០​នាក់​លាឈប់​ដោយសា​មិន​អាច​ទ្រាំ​និង​ចារឹក​ឈ្លើយរ​បស់​អ្នក​គ្រប់គ្រង​កម្មវិធី​ជនជាតិ​ថៃ​!

​ភ្នំពេញ​៖​មាន​សេចក្តីរាយការណ៍​ថា​៖​មាន​បុគ្គលិក​ទូរទស្សន៍​ភី​អិន​អិន​របស់​ឧកញ៉ា​លី​យុង​ផាត់​ប្រហែល​២០០​នាក់​បាន​ដើរចេញ​ឈប់​ធ្វើការ​ដោយសារតែ​ពួកគេ​មិន​ពេញចិត្ត​និង​អ្នកគ្រប់គ្រង​ផលិត​កម្មវិធី​ជា​ជនជាតិ​ថៃ ឈ្មោះ​កាស៊ី​ប៉ាវ​កំហែង​( Kansee Paokamhaeng) ហៅ​ឃុន​ធឺ​ត​(  Khun Third)​។​

​អតីត​អ្នក​ផលិត​កម្មវិធី​ម្នាក់​សុំ​មិន​បញ្ចោ​ញ​ឈ្មោះ​ដែល​បាន ចាកចេញ បាន​បង្ហើប​ប្រាប់ថា​៖ ការសម្រេចចិត្ត​លាឈប់​ដោយសារតែ​មិន​សប្បាយចិត្ត ចំពោះ​ស្រី​ជនជាតិ សៀម​ម្នាក់​ឈ្មោះ​កាស៊ី​ប៉ាវ​កំហែង​( Kansee Paokamhaeng)  ដែល​មាន​តួនាទី​ត្រឹមតែ​ជា​ប្រធាន​គ្រប់គ្រង តែ​ចូលចិត្ត​បញ្ចោ​ញ​អាកប្បកិរិយា​ច្រងេង ច្រងាង​ច្រឡោងខាម​ប្រើ​សម្តី​ត្រ​គោះ​បោះបោក គ្មាន​សីលធម៌​គំរោះគំរើយ​មកលើ​ផលិតករ​ខ្មែរ បុគ្គលិក​ខ្មែរ​គ្រប់​កម្មវិធី​ផ្សាយ​នានា​។ ស្រី​ជនជាតិ​ថៃ​នោះ​តែងតែ​បញ្ចោ​ញ​ឬ​ក​ពា​ច្រឡោងខាម​នៅមុខ​មហាជន ជាពិសេស​នៅ​ចំពោះមុខ​តារា​កិត្តិយស និង​នៅ​មុខ​អ្នក​ឧបត្ថម្ភ​កម្មវិធី ធ្វើ​ហាក់ដូចជា​ផលិតករ​ខ្មែរ​គ្មាន​សមត្ថភាព​ដឹកនាំ ល្ងង់ខ្លៅ មាន​តែ​ពួកគេ​ទើប​ចេះ​…​។

​ជាពិសេស​ឱ្យតែ​មាន​កម្មវិធី​បុណ្យ​ជាតិ​ខ្មែរ បុណ្យចម្រើនព្រះជន្ម​ព្រះករុណា ព្រះមហាក្សត្រ​ខ្មែរ ឬ​កម្មវិធី​ដែល​ជា​ប្រពៃណី​ជាតិ​ផ្សេងៗ ដែល​តម្រូវ​ឱ្យ​មាន​ការ​តុបតែង​ឆាក​ឱ្យមាន​លក្ខណៈ​សមស្រប​ទៅតាម​ប្រពៃណី​ខ្មែរ គឺ​ស្រី​ជនជាតិ​ថៃ Kansee Paokamhaeng ធ្វើការ​ជំទាស់​មិនឱ្យ​យើង​ធ្វើ​អ្វី​ដែល​ទាក់ទង​នឹង​ប្រពៃណី​ខ្មែរ​យើង​ឡើយ​។​

​ប្រភព​មួយ​ផ្សេងទៀត​បាន​ឱ្យដឹងថា​៖ ស្ថានីយទូរទស្សន៍ PNN ដែល​ដាក់​ឱ្យ​ដំណើរការ​តាំងពី​ឆ្នាំ​២០១៥ ដោយ​មាន​បុគ្គលិក​ប្រមាណ​៣០០​នាក់ តែ​ពេល​បច្ចុប្បន្ន​នៅសល់​បុគ្គលិក​តែ​ជាង​១០០​នាក់​ប៉ុណ្ណោះ ហើយ​ក៏​នៅ​មាន​ដាក់ពាក្យ​ឈប់​បន្ត​ទៀត ដោយសារតែ​មិន​អាច​ទ្រាំទ្រ​ជាមួយ​ការប្រើ​សម្តី និង​អាកប្បកិរិយា​ច្រឡោងខាម​របស់​ជនជាតិ​ថៃ ឈ្មោះ​កាស៊ី​ប៉ាវ​កំហែង​( Kansee Paokamhaeng)  ដែល​ពេល​ខ្លះ​បាន​ស្រែក​ឡូឡា​ផ្អើល​មនុស្ស​ពេញ Studio តែម្តង​។

​ប្រភព​ពី​អតីត​អ្នក​ផលិត​កម្មវិធី​នៅ​ទូរទស្សន៍ PNN រូប​នោះ​បន្ថែមថា “​ពីមុន​កម្មវិធី​ជាង​១០​ដែល​បាន​ចម្លង (Concept) ទាំងស្រុង​ពី​ប្រទេស​ថៃ តែ​កម្មវិធី​ភាគច្រើន​បាន​បិទ​ចោល​វិញ ហើយ​នៅពេលនេះ​នៅសល់​តែ​កម្មវិធី​តិចតួច​ប៉ុណ្ណោះ ដែល​នៅ​ដំណើរការ​ដែល​ជា​ស្នាដៃ​ផលិត និង​ដឹកនាំ​ដោយ​ផលិតករ​ខ្មែរ ហើយ​កំពុង​ដំណើរការ​ដោយ​ជោគជ័យ​ដូចជា​កម្មវិធី​មួយចំនួន​។ ចំណែក​កម្មវិធី​មួយចំនួន​ទៀត​បែរ​ជា​ចាក់ផ្សាយ​ឡើងវិញ ដូចជា​កម្មវិធី  “​ភូមិ​គ្រប់គ្រឿង​”, “​សើច​ហ្មង​”, “​វេទិកា​ព្រហ្ម​ម៉ាញ​”, “​ខ្ញុំ​ជឿថា​ខ្ញុំ​អាច​ច្រៀង​បាន​” (I believe I Can Sing)​។

​ករណីនេះ ឧកញ៉ា​លី ឆូក​ឆៃ អគ្គនាយក​របស់​ទូរ​ទស្សន៍ PNN ដែលជា​កូនប្រុស​របស់​លោក​ឧកញ៉ា​លី យ៉ុង​ផាត់ នោះ​បានប្រកែក​ចំពោះ​ដំណឹង​នេះ តែ​លោក​ឧកញ៉ា​ថា​នឹង​តាមដាន​ចំពោះ​រឿង​ដែល​លេចឮ​ខាងលើនេះ​។ “​អូ​! អត់​មាន​ទេ អត់​មាន​អីចឹង​ទេ​! គាត់ (Kansee Paokamhaeng) ជា​អ្នកគ្រប់គ្រង​ការផលិត​។ ខ្ញុំ​អត់​ដែល​ឮ​គេ​និយាយ​ប្រាប់​ខ្ញុំ​ថា​មាន​បុគ្គលិក​ឈប់​ច្រើន​ទេ អត់​ទេ​!​។ ចាំ​ខ្ញុំ​តាមដាន​រឿង​នេះ​សិន​”​។

​សូម​បញ្ជាក់​ដែរ​ថា​៖ កាល​ដំបូង​ឡើយ មុន​ពេល​និង​ក្រោយ​ពេល​ចាប់ផ្តើម​ដំណើរការ​ផ្សាយ​របស់​ទូ​រ​ទស្សន៍ PNN មាន​អ្នកដឹកនាំ​និង​ផលិត​កម្មវិធី ផលិតករ​របស់​ផលិតកម្ម អ្នកយក​ព័ត៌មាន អ្នក​កាន់​កាមេរ៉ា អ្នកបច្ចេកទេស​សំឡេង​ជាច្រើន​នាក់ បាន​សម្រេចចិត្ត​ចាកចេញ​ពី​ទ្រនំ​ចាស់ ឬ​បោះបង់ចោល​ស្ថានីយ​ទូរទស្សន៍​នានា ហើយ​ចូល​ទៅ​ធ្វើ​ការងារ​ឱ្យ PNN​។ ចំពោះ​មូលហេតុ​ដែល​ពួកគេ​ចោល​ទ្រនំ​ចាស់​ស្រវា​បង្គង​ថ្មី ដោយសារ​ពួកគេ​គិតថា មាន​ប្រាក់ខែ​ច្រើន កន្លែង​ទំនើប និង​មាន​បរិយាកាស​ការងារ​ល្អ និយាយ​ឱ្យ​ខ្លី គឺ PNN “​ជាទី​ទឹក​ត្រជាក់​ដែល​កូរ​ឱ្យ​ត្រី​ផ្តុំ​” ៕

 

Filed in: ព័ត៌មានជាតិ