សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដឹក​ដៃ​ចៅ​មក​សាលាស្រុក​ព្រោះ​មេ​ភូមិ​ស៊ីញ៉េ​ដី​ខ្លួនឯង​ឲ្យគេ​!

ដឹក​ដៃ​ចៅ​មក​សាលាស្រុក​ព្រោះ​មេ​ភូមិ​ស៊ីញ៉េ​ដី​ខ្លួនឯង​ឲ្យគេ​!

ក្រចេះ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​បាន​ដឹក​ចៅ​មកដល់​សាលាស្រុក​សំបូរ​ខេត្តក្រចេះ​ក្នុង​គោលបំណង​មក​សុំឲ្យ​ជួយ​ដោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​ដែល​ត្រូវ​អាក់ខាន​ដោយសារ​អាជ្ញាធរ​ជាប់រវល់​បោះឆ្នោត​ឃុំ​សង្កាត់​និង​ដើមបណ្តឹង​រក​សាក្សី​មិនទាន់បាន ។​

​លោក​ឃ​ន​សុខ​ឃាង​មន្ត្រី​សូរិយោដី​ស្រុក​សំបូរបាន​ឲ្យដឹងថា​៖​លោក​គង់​សេង​ដំណាង​អោយ​កូនស្រី​លោក​ឈ្មោះ​គង់ សុខ​ខៃ​ដែល​កំពុង​រកស៊ី​នៅ​ខេត្ត​ឆ្ងាយ​បាន​មក​តវ៉ា​ព្រោះ​ដីចំការ​កូន​គាត់​ត្រូវ​មេភូមិ​អូរ​កណ្តៀរ​ឈ្មោះ​ឡាំ​ជុំ​រ៉េ​ន​ស៊ីញ៉េ​ដី​ជាន់គ្នា​ធ្វើអោយ​ពលរដ្ឋ​ឈ្លោះ​គ្នា​។​

​លោក​ឃ​ន​សុខ​ឃាង​បន្តថា​៖​ដីចំការ​កូនស្រី​លោក​គង់​សេង​មាន​ដាំ​ដើម​ស្វាយ​ចាន់ទី​៩៥០​ដើម​ត្រូវ​គេ​យក​ស្វាយ​ថ្មី​មក​ដាំ​និង​បាញ់ថ្នាំ​ងាប់​អស់​។​លោក​គង់​សេង​ឲ្យដឹងថា​៖​ដី​កូន​លោក​មាន​ឯកសារ​ពាក់​ពន្ធ័​សំអាង​រួម​និង​បង្គោល​ភ្លើង​ដែល​បាន​បញ្ជាក់​ពី​អាជ្ញាធរ​ជា​ពិសេស​មេភូមិ​ឈ្មោះ​ឡាំ​ជុំ​រ៉េ​ន​និង​មេឃុំ​កែវ​បុផ្ផា​យ៉ាងណាក៏ដោយ​។

​ចំណែក​លោក​កែវ​បុផ្ផា​អះអាងថា ៖ លោក គឹម សេង លក់​ដី​អស់​ហើយ​មាន​ស្នាម​មេដៃ​ផ្ទេរ​បញ្ជាក់ ។ តែ​លោក គឹម សេង បដិសេធថា​៖​លោក​មិន​ដែល​លក់បាន​១០០​លុយ​ខ្មែរ​នោះទេ បើ​លោក​បាន​លក់​ដី​នោះ​មែន​លោក​ហ៊ាន​កាត់​មេ​ដៃស្តាំ​ចោល ។​

​លោក​បន្តថា​៖​កាលពីមុន​មាន​គេ​មក​សុំ​ទិញ​ដី​ក្នុង​តំលៃ​ថោក​តែ​លោក​មិន​លក់​ស្រាប់តែ​ក្រោយ​ក៏​មាន​ភាគី​ឈ្មោះ ប៉ិន​អ៊ួន មាន​ឯកសារ​បញ្ជាក់​ពី​មេ​ភូមិ​ថា​ជា​ដី​ផស់​គេ​ដែរ​?​។

​លោក គឹម សេង សូម​អំពាវនាវ​អាជ្ញាធរ​ថ្នាក់លើ​គ្រប់​ជាន់ថ្នាក់​មេត្តា​ចុះ​អង្កេត​រក​យុត្តិធម័​ជូន​គាត់​ផង​។ សូមបញ្ជាក់​ថា​សម្តេច​តេ​ជោបាន​ណែនាំ​ថា​៖​មន្ត្រី​ក្រោម​ឳ​វ៉ាទ​គូ​ធ្វើ​ការងារ​អោយបាន​ស្មោះត្រង់​ជាមួយ​និង​ប្រជាពលរដ្ឋ ៕

 

Filed in: ព័ត៌មានជាតិ