សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បិទ​ការប្រកួត​កីឡា​សិស្ស ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត ប្រចាំឆ្នាំ​២០១៤-២០១៥ នេ​ ​ៅ​ខេត្តបាត់ដំបង​

បិទ​ការប្រកួត​កីឡា​សិស្ស ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត ប្រចាំឆ្នាំ​២០១៤-២០១៥ នេ​ ​ៅ​ខេត្តបាត់ដំបង​

​ការប្រកួត​កីឡា​សិស្ស​ចំណេះ​ទូទៅ បឋម និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត ប្រចាំឆ្នាំ​២០១៤-២០១៥ រយៈពេល​២​ថ្ងៃ ត្រូវ​បាល​រៀបចំ​ពិធី​បិទ​ល​កាលពី​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ​២០១៥ នៅ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​

​ក្នុង​របាយការណ៍ របស់​អនុប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត បានឱ្យដឹង​ថា​ឆ្លងកាត់​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល ៨​ថ្ងៃ កន្លងមក​សំរេចបាន​លទ្ធផល បាត់​ទាត់​យុវជន​ផ្នែក​អនុវិទ្យាល័យ ចំណាត់ថ្នាក់​លេខ ១ បាន​ទោ​លើ​ក្រុម​កីឡាករ ស្រុក​បាណន់ លេខ​២ វិទ្យាល័យ​ព្រះមុនីវង្ស ផ្នែក​នារី​លេខ​១ បាន​ទៅ​លើ​ក្រុម​កីឡាការិនី​ឌូ​វី លេខ ២ ស្រុក​សង្កែ លេខ ៣ ស្រុក​បាណន់​។ បាលទាត់​យុវជន​ផ្នែក​វិទ្យាល័យ​លេខ ១ បាន​ទៅ​លើ​ក្រុម​កីឡាករ វិទ្យាល័​យនេត​យ៉ង់ លេខ ២ SOS លេខ ៣ ក្រុង​បាត់ដំបង ផ្នែក​នារី លេខ ១ បាន​ទៅ​លើ​ក្រុម​កីឡាការិនី ឌូ​វី លេខ ២ ស្រុក​ថ្មគោល លេខ ៣ ក្រុង​បាត់ដំបង​។ បាល់ទះ​
​យុវនារី អនុវិទ្យាល័យ លេខ ១ បាន​ទៅ​លើ​ក្រុម​កីឡាការិនី ស្រុក​បាណន់ លេខ ២ ស្រុក​សំឡូត លេខ ៣ ស្រុក​សង្កែ ផ្នែក​យុវជន លេខ ១ បាន​ទៅ​លើ​ក្រុម​កីឡាករ​ស្រុក​សំឡូត លេខ ២ ស្រុក​បាណន់​។ បាល់ទះ​យុវនារី​វិទ្យាល័យ​លេខ​១ បាន​ទៅ​លើ​ក្រុម​កីឡាការិនី​ស្រុក​បាណន់ លេខ​២ ស្រុក​សំឡូត លេខ ៣ ស្រុក​ប​វេល ផ្នែក​យុវជន​លេខ​១ បាន​ទៅ​លើ​ក្រុម​កីឡា វិទ្យាល័យ​សម្តេច​ឱ លេខ ២ វិទ្យាល័យ​ព្រះមុនីវង្ស លេខ ៣ វិទ្យាល័​យនេត​យ៉ង់​។ កីឡាបាល់បោះ​យុវជន លេខ​១ បាន​ទៅ​លើ ក្រុម​កីឡាករ វិទ្យាល័យ​សម្តេច​ឱ លេខ ២ វិទ្យាល័យ​ព្រះមុនីវង្ស លេខ ៣ ស្រុក​ថ្មគោល ផ្នែក​យុវនារី លេខ ១ បាន​ទៅ​លើ​ក្រុម​កីឡាការិនី វិទ្យាល័យ​ព្រះមុនីវង្ស និង​លេខ ២ វិទ្យាល័យ​សម្តេច​ឳ ។​

​ក្នុង​ប្រសាសន៍​បិទ ឯកឧត្តម ច័ន្ទ សុផល បានបញ្ជាក់​ថា យើងទាំងអស់គ្នា បានដឹងហើយថា​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គ​មហាា​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការរៀបចំ ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក កំរិត​បឋម និង​មធ្យមសិក្សា​ទូទាំង​ប្រទេស តាម​ផែនការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បាន​អនុវត្ត​ជា​រៀង រាល់​ឆ្នាំ​។ ដូចនេះ​សូមឱ្យ​ក្មួយៗ​ជា​កីឡាករ កីឡា​ការិនី​ដែល​បាន​ទទួល​ជ័យលាភី នាពេលនេះ ត្រូវខិតខំ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ចូលរួម​ប្រកួត ថ្នាក់​ទូទាំងប្រទេស​ដែល​ត្រូវ​រៀបចំ​នៅ មណ្ឌល​ខេត្ត​បាត់ដំបង សំរាប់​មធ្យមសិក្សា និង​នៅ​មណ្ឌល​ខេត្ត​ស្វាយរៀង សិស្ស​បឋមសិក្សា ពិសេស​ត្រៀម​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម ក្នុង​ឆ្នាំ​២០២៣ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ និង​ជ័យជំនះ​ជូន​ជាតិ​របស់​យើង ។​

​ក្នុងនាម​គណៈ​អភិបាលខេត្ត សូម​អំពាវនាវ​ដល់​មន្ត្រី ដឹកនាំ​មន្ទីរ​ស្រុក​ក្រុង​នានា ជុំវិញ​ខេត្ត សូម​ចូលរួម បំផុស​ចលនា​កីឡា​ឱ្យបាន​ទូលំទូលាយ ពិសេស​សកម្មភាព​អប់រំ​កាយ និង​កីឡា តាម​សាល​រៀន​ដើម្បី​ជា​គោលដៅ សំរាប់​សុខភាព ទាំង​ផ្លូវកាយ​ផ្លូវចិត្ត របស់​ក្មួយៗ សិស្សានុសិស្ស​ផង និង​រួមចំណែក​លើក​ស្ទួយ​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​ផង ។ ឯកឧត្តម បាន​ជួយ​ថវិកា មួយួ​លាន​ទៀត​ដល់​ការ​ប្រកួតនេះ​ផងដែរ​។ ពិធី​នេះ​ត្រូវបាន​បញ្ចប់​ក្រោយពី គណៈអធិបតី ចែក​ជូន​រង្វាន់​ជ័យលាភី​ដល់​ក្រុម​កីឡាករ កីឡាការិនី​រួចមក ៕​

2015_01_27d1 (3) 2015_01_27d1 2015_01_27d1 (1) 2015_01_27d1 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី