សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​ស្រុក​បូរ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ដែល​ប្រើ​ហឹង្សា​និង​បង្ក​របួសស្នាម​

នគរបាល​ស្រុក​បូរ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ដែល​ប្រើ​ហឹង្សា​និង​បង្ក​របួសស្នាម​

ខេត្ត​ក្រចេះ ៖ ជនសង្ស័យ​១​នាក់ ត្រូវ​នគរបាល​ស្រុក​សំបូរ សហការ​ជាមួយ កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​គ្រៀង​ឃាត់ខ្លួន​គ្រោយ​ពី​ប្រើ​អំពើហិង្សា​ដោយ​យក​កាំបិត ចាក់​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ហើយ​ត្រូវ ក្រុមគ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត​ស្ទឹងត្រែង ។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១៧​នៅ​ចំណុច ក្រុមហ៊ុន​ដុង​ភូរ​ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ ស្ថិតក្នុង​ភូមិ​អូរគ្រៀ​ង​ឃុំ​អូរ​គ្រៀងស្រុក​សំបូរ​ខេត្តក្រចេះ​។​

​លោក ណ​យ ស៊ី​ថា​អធិការរង ព្រហ្ម​ទណ្ឌ័​ស្រុក​សំបូរ​បាន​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ភិន សុ​ផា​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ ចំណុច​ក្រុមហ៊ុន​ដុង​ភូរ​ក្រចេះ​អភិវឌ្ឍន៍​កៅស៊ូ ស្ថិតក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង​ស្រុក សំបូរ​ខេត្តក្រចេះ​រីឯ​ជនរងគ្រោះ ឈ្មោះ​ភុក ភី ភេទ​ប្រុស​រស់នៅ​ក្នុង ភូមិ​ឃុំ​ជាមួយគ្នា​។​

​លោក​បាន​បន្ថែមទៀតថា​ករណី ប្រើ​អំពើហិង្សា​នេះ​ដោយ​ជនដៃដល់ យក​កាំបិត​ជិត​បន្លែ​មកចាក់​ចំពោះ​ជនរងគ្រោះ​ឈ្មោះ ភុក ភី​ឲ​របួសធ្ងន់​បែបនេះ គឺ​បណ្ដាលមកពី ឈ្មោះ ភុក ភី បាន​រករឿង លើ​ក្រុម​គ្រួសារ លោក ភិន សុ​ផា​ហើយ​ឈ្មោះ ភុក ភី​បាន​វាយ​ម្តាយក្មេក​លោក ភិន សុ​ផា​ចំនួួន​ពីរដៃ ពេលនោះ​លោក​(​ភិនភា​)​បាន ចូល​ឃាត់ ស្រាប់តែ​ឈ្មោះ ភូមិ ភី និង​បក្សពួក ពីរ​នាក់​ទៀត​បាន ព្រួត​វាយ ឈ្មោះ ភិន សុ​ផា ហើយ ឈ្មោះ ភិន សុ​ផា ខឹង​ពេក​ក៏​ទៅ​យក​កាំបិត​ចិតបន្លែ​មកចាក់ ឈ្មោះ ភុក ភី ចំ​ពោះ​មួយ​កាំបិត​តែម្ដង​។​

​ប​ច្ច​ប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ