សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​សារ​នយោបាយ​ក្តៅ​ក្នុង​ថ្ងៃ​ខួបកំណើត CPP

សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​សារ​នយោបាយ​ក្តៅ​ក្នុង​ថ្ងៃ​ខួបកំណើត CPP

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​បាន​បង្ហាញ​នូវ​សារ​នយោបាយ​ក្តៅទាក់ទង​ស្ថានការ​នយោបាយ​ក៏​ដូ​ច​ជា​ការវាយតម្លៃ​សភាពការណ៍​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​/​សង្កាត់​នា​ពេល​ថ្មីៗ​នេះ ។​

​សម្តេច ហ៊ុន សែន បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់​ភ្ជាប់​នូវ គោលការណ៍​អព្យាក្រឹត្យ មិន​ប្រកាន់​ពូជសាសន៍ រើសអើង​ភេទ​នោះទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​ថែរក្សា​ដាច់ខាត នូវ​សន្តិភាព យើង​ប្រឆាំង​ដាច់ខាត ចំពោះ​ទង្វើ​ប្រមាថ​មើលងាយ ជេរប្រទេច​គ្នា ដែល​បង្ក​ឲ្យ​ប្រទេស មាន​កលិយុគ​ម្ដងទៀត ។ គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​ការពារ​ខឿនសេដ្ឋកិច្ច រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ មិនឲ្យ​ប្រទេស​វិលត្រឡប់ ថយ​ក្រោយ​ម្ដងទៀត ។​

​សម្តេច ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​សមាជិក​សមាជិកា​គណបក្ស​បន្ត​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ថែរក្សា​សន្តិភាព​ការពារ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​តែ​មួយ យើង​មិន​ត្រូវ​ភ្លេចខ្លួន ដើរ​ជាន់​ដាន​អតីតកាល​ទៀតឡើយ ហើយ​ត្រូវ​កំចាត់​រាល់​បាតុភាព​ទាំងឡាយណា ដែល​នាំឲ្យ​ប្រទេស​កម្ពុជា វិល​ថយក្រោយ ។ សម្តេច​បញ្ជាក់ថា ការទុកចិត្ត​របស់​ប្រជាជន លើ​គណបក្ស​យើង​ត្រូវ​ផ្ដល់ជូន​ប្រជាជន​វិញ តាមរយៈ​ការកសាង​អភិវឌ្ឍន៍ មូលដ្ឋាន ទាមទារ​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​គណបក្ស មិន​អាច​បោះបង់ចោល​សន្តិភាព និង​ការអភិវឌ្ឍន៍​នោះទេ គណបក្ស បាន​បូជាជីវិត ដើម្បី​សង្គ្រោះ​ប្រទេសជាតិ ឲ្យមាន​សន្តិភាព​រីកចម្រើន ដូច​សព្វថ្ងៃ ។ យើង​មិន​អាច​ឲ្យ​ការខិតខំ​នេះ របូត​ផុត​ចេញពី​ដៃ នាំទៅ​ដល់​វិនាសកម្ម​នោះទេ ។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​បោះឆ្នោតក្រុមប្រឹក្សា ឃុំ​/​សង្កាត់ សម្តេច ហ៊ុន សែន បាន​ស្នើ​ឲ្យ​យ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពិនិត្យ​មើល​តាម​អង្គច្បាប់ ដល់​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ដែល​មានឈ្មោះ​ថា បន្ទប់​ស្ថានការណ៍​បោះឆ្នោត ដែល​តាមដាន​ការបោះឆ្នោត​កន្លងមក ហើយ​វាយតម្លៃ​ថា ស្ថានការណ៍​ការបោះឆ្នោត​នៅ​កម្ពុជា មាន​ភាពមិនប្រក្រតី ខណ​ដែល​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ដែល​មាន​អង្គការ​សង្គម​ស៊ីវិល ជាង​៤០ នោះ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ ទី​២៤ មិថុនា វាយតម្លៃថា ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ខ្វះ​យុត្តិធម៌ និង​មាន​ភាពមិនប្រក្រតី ។​

​សម្តេច​សង្កត់ធ្ងន់​ថា តើ​អ្វី​ទៅ​ដែល​ហៅថា បន្ទប់​ស្ថានការណ៍ ដែល​ថា​ការបោះឆ្នោត នៅ​កម្ពុជា​កន្លងមក មាន​ភាព​អាប់អួរ យើង​ទាមទារ​ឲ្យ​អនុវត្ត​នូវ​ច្បាប់ ។ ពួកគេ​បាន​ខោក​ក្បាល​គជប ។ ដូច្នេះ​សម្តេច​ស្នើ​ឲ្យ​ក្រសួង​ពិនិត្យ​មើល​តើ​បន្ទប់ ស្ថានការណ៍​ត្រឹមត្រូវ​ឬទេ ពិនិត្យ​មើល​តាម​ច្បាប់ អង្គការក្រៅរដ្ឋាភិបាល ព្រោះថា ខ្លួន​ប្រកាស​ពី​ភាព​ជោគជ័យ តែ​មក​ខោក​ក្បាល​គជប ហើយ​គជប ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ទាត់ចោល រួច​ហើយ​ផង​ដែរ ។​

​ទន្ទឹម​នោះ​សម្តេច ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​សមាជិក​សភា គណ​កូតា​គណបក្ស​ប្រជាជ​កម្ពុជា ពិនិត្យមើល​ឡើងវិញ ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដី​ពី​គណបក្ស​នយោបាយ ដោយ​មិន​ឲ្យ​អ្នកទោស មាន​សិទ្ធ​លូកដៃ ចូល​កិច្ចការ​នយោបាយ ។ ការ​ថ្លែង​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លូកលាន់​ចូល​កិច្ចការ​នយោបាយ​នៅ​កម្ពុជា ខណ​ដែល​លោក​ស្ថិត​ជា​ទណ្ឌិត ។​

​សម្តេច​ថ្លែងថា ដៃ​ម្ខាង​ប្រកាស ជោគជ័យ​របស់​ខ្លួន ដៃ​ម្ខាង​ទៀត​បែរជា វាយប្រហារ​មកលើ គណបក្ស​ប្រជាជន និង គជប ។ តើ​អ្នកទោស​មាន​សិទ្ធ​ផ្សារភ្ជាប់​ខ្លួន ជាមួយ​គណបក្ស នយោបាយ​ដែរ​ទេ​? បើ​វា​មិន​គ្រប់គ្រាន់ យើង​ត្រូវ​វិសោធនកម្ម​ច្បាប់ គណបក្សនយោបាយ​បន្តទៀត ។ ដូចជា​ឥឡូវ​អ្នកទោស​បាន​លូកលាន់ ចូល​កិច្ចការ គណបក្សនយោបាយ បង្ក​ហិង្សា​មិនចេះចប់ ។ ដូច្នេះ​សម្តេច​ស្នើសុំ​ឲ្យ​សភា​កូតា CPP ពិនិត្យ​មើល​លទ្ធភាព ដើម្បី​ធ្វើ​វិសោកនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​កុំឲ្យ​អ្នកទោស​មាន​សិទ្ធិ​ចូលរួ​មនយោ​បាយ ។​

​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន ព្រមាន​ជា​ថ្មី​ថា សង្គ្រាម​អាច​កើតមាន នៅ​កម្ពុជា​ដោយសារ តែ​សម្ដី​ប្រមាថ​មាក់ងាយ របស់​មន្ត្រី​គណបក្ស ប្រឆាំង មកលើ​គណបក្សកាន់អំណាច និង​គណបក្ស​នយោបាយ​ដទៃ ទាំង​ដែល​បក្ស​ខ្លួន​មិន​ទាន់ នឹង​ឈ្នះ​ឆ្នោត​ផង​នោះ ។ សម្តេច​បញ្ជាក់ថា សង្គ្រាម​មិន​ចាំបាច់ តែ​មាន​អាវុធ​ទេ សង្គ្រាម​វា​បាន​កើតឡើង តា​រយៈ​អណ្ដាត​របស់​អ្នក ដែល​មើលងាយមើលថោក គណបក្ស​ប្រជាជន​កម្ពុជា យើង​មិន​ដែល​មើលងាយ គណបក្ស​ណាមួយ​ទេ មិន​ថា​មាន​កៅអី ក្នុង​រដ្ឋសភា ឬ​គ្មាន​នោះទេ ៕

 

Filed in: ព័ត៌មានជាតិ