សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទូក​នេសាទ​យួន សៀម​ទូក​នេសាទ​យួន​សៀម​ចូលមកក្នុង​ដែន​នេសាទ​សមុទ្រ ភូមិសាស្ត្រ ខេត្ត​កោះកុង​បាន​គឺ​តែ​ត្រូវ​បង់ប្រាក់​ដាក់​ខែ​ឲ្យ​មេ បាល​ជលផល​ខេត្ត​!

ទូក​នេសាទ​យួន សៀម​ទូក​នេសាទ​យួន​សៀម​ចូលមកក្នុង​ដែន​នេសាទ​សមុទ្រ ភូមិសាស្ត្រ ខេត្ត​កោះកុង​បាន​គឺ​តែ​ត្រូវ​បង់ប្រាក់​ដាក់​ខែ​ឲ្យ​មេ បាល​ជលផល​ខេត្ត​!

កោះកុង ៖ មាន​សេចក្តីរាយការណ៍​ពី​អ្នកនេសាទ​នៅ​ខេត្ត​កោះកុង​បាន​លើកឡើងថា​លោក ឡាង គិរី​មេ​ជលផល​ខេត្ត​គឺជា​អ្នកបើក​ដៃ​ឲ្យ​ទូក​នេសាទ​យួន​សៀម​ចូលមក​ឈ្លានពាន​ដែនសមុទ្រ​ខ្មែរ​ក្នុង​ខេត្ត​កោះកុង​ដោយ​ដោះ​ដូរ​និង​លាភសក្ការៈ​ពី​ម្ចាស់​ទូ​កនា​សាទ​ជា​ជនបរទេស គ្រប់​ក្បាលទូក​ទាំងអស់ ។ ​នេះ​មិន​និយាយ​ពី​ការទាមទារ​ឲ្យ​បង់​សេវា​ផ្សេងៗ​ទៀត ​ទៅ​តាម​ការទាមទា​ររ​បស់​លោកនាយ​ខណ្ឌ​ឡើយ ។​ការចោទប្រកាន់​របស់​ប្រជា​នេសាទ​គឺ​ពួកគាត់​ផ្អែក​ទៅ​លើ​ក​ការកើតឡើង​នូវ​បទល្មើស​នៅ​ដែនសមុទ្រ​បង្កឡើង​ដោយ​ទូក​នេសាទ​បរទេស​តែ​បែ​ជា​មិនឃើញ​មាន​ចមណាត់ការ​អ្វី​ពី​មេ​ជលផល​ខេត្តកោះកុង​ឡើយ​គឺ​សំងំ​ឈឹង​។

ប្រជា​នេសាទ​ខ្មែរ​នៅ​ខេត្តកោះកុង​និយាយថា លោក​ឡាង គិរី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល បាន​ប្រើ​ឈ្មោះ​ហ៊ិ​ន​ឡា​ជា ប្រធាន​ផ្នែក​ជលផល​ខេត្តកោះកុង​ប្រចាំការ​នៅ​ស្រុក​បុ​ទុម​សា​រគរ​ឲ្យ​ចុះ​ប្រមូលប្រាក់​ពី​ទូក​នេសាទ​វៀតណាម​, ថៃ ។ ប្រភព​បាន​បញ្ជាក់ថា អ្នកនេសាទ​ខ្មែរ និង​ខ្មែរ អ៊ីស្លាម នេសាទ​មិនបាន​ផល​ប៉ុន្មាន​ទេ ដោយសារ​តែ​ពួក​អ្នកនេសាទ​បរទេស​មាន​ឧបករណ៍​នេសាទ​ទំនើបៗ អាច​ចាប់​ត្រី​បាន​ច្រើន​ក្នុង​ដែនសមុទ្រ​ខ្មែរ ។
​ប្រជា​នេសាទ​ត្អួ​ញ​ត្អែរ​ចំពោះផ​លលំ​បាកនៃ​ការរក​ស៊ីក្នុង​ដែនទឹក ព្រោះ​សមត្ថកិច្ច​ជំនាញ បាន​លក់​ដែនទឹក​ឲ្យទៅ​អ្នកនេសាទ​បរទេ​ស្ទើរ​អស់​ទៅហើយ ។​ប្រ ជា​នេសាទ ខ្មែរ​ដែល​ឃ្លាំមើល បទល្មើស​នេសាទ បានឲ្យដឹងថា​៖ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង ជា​តំបន់ ដែល​ទូក​នេសាទ វៀតណាម និង​សៀម ចូល​មក​នេសាទ យ៉ាង​អនាធិបតេយ្យ ។​

​ប្រភព​បានឲ្យដឹងថា ឈ្មោះ ហិន ឡា ជា​អ្នក​ចេញមុខ​សម្របសម្រួល ពោល​ជា​អ្នកដើរ​ប្រមូល​ប្រាក់​ឲ្យ​លោក ឡាង គិរី ក្នុង​មួយ​ខែៗ​រាប់សែន​បាត​(​ប្រាក់​ថៃ​) ។ ពួក​អ្នកនេសាទ​វៀតណាម និង​ថៃ ចូល​មក​នេសាទ​ក្នុង​ដែនទឹក​ខ្មែរ ដោយ​មិន​ញញើត​អ្នកនេសាទ​ខ្មែរ​ជា​ម្ចាស់​ស្រុក​នោះឡើយ ។
​ទាំងនេះ​ដោយសារ​តែ​ការបើក​ដៃ​ហួសហេតុ របស់​មន្ត្រី​រដ្ឋបាល​ជ​ល​ផល ពោល​គឺ​លោក​ឡាង គិរី ជា​មេ នេះឯង ។ សង្ឃឹម​ថា​ព​តិមាន​ស្តី​ពី​ទូក​នេសាទ​យួន​សៀម​ឈ្លានពាន​ដែនទឹក​ខ្មែរ​ក្នុង​ខេត្ត​កោះកុង​នេះ​នឹង​មាន​ចំណាត់ការ​ស្រាវជ្រាវ​លប់​បំបាត់​ពី​លោកស្រី​ចៅហ្វាយខេត្ត​វ័យក្មេង​មិថុនា​ភូ​ថង​ដែល​នឹង​ក្លាយជា​ប្រធាន​គណបញ្ជាការ​ឯកភាព​ខេត្ត​ត្រួតត្រា​ទា​ហ៊ាន​នគរបាល​ជាមិនខាន​៕

 

Filed in: ព័ត៌មានជាតិ