សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យាយ​ព្រឿង​ឈ្មួញ​ឈើ​នៅ​ស្ទឹង​ត្រែង​ជាប់គុក​២​ឆ្នាំ​នៅ​យាយ​ម៉ៃ​ឧត្តរមានជ័យ​!

យាយ​ព្រឿង​ឈ្មួញ​ឈើ​នៅ​ស្ទឹង​ត្រែង​ជាប់គុក​២​ឆ្នាំ​នៅ​យាយ​ម៉ៃ​ឧត្តរមានជ័យ​!

ភ្នំពេញ​៖​ឈ្មោះ ហេង សំនាង ហៅ​យាយ​ព្រឿង ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ភូមិភាគ​ឦសាន​និង​មាន​ទីតាំង​ស្តុក​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តស្ទឹងត្រែង​ទីបំផុត​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា នេះ​ត្រូវ​ជាប់គុក​២​ឆ្នាំ​និង​ពិន័យ​ប្រាក់​ចំនួន​៥០​លាន​រៀល ។ យាយ​ព្រឿង ត្រូវបាន​កម្លាំង​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ខេត្ត​ស្ទឹងត្រែង បន្ទាប់​ពី​មេ​ឈ្មួញ​ដ៏​ធំ​រូប​នេះ បាន​យក​រថយន្ត​២​គ្រឿង និង​កម្មករ​៧​នាក់​មាន​បំណង​ទៅ​រំដោះ​យក​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​ចាប់ ហើយ​នាំ​យក​ទៅ​រក្សាទុក នៅក្នុង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​នោះ​។

ក្រោយ​ការចាប់ខ្លួន យាយ​ព្រឿង ត្រូវបាន​គេ​ផ្ទេរ​សមត្ថកិច្ច​តុលាការ​ពី​ខេត្ត​ស្ទឹងត្រែង មក​កាន់​តុលាការ​រាជធានី​ភ្នំពេញ​វិញ​លោក ពេជ្រ វិជ្ជា​ធរ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​គឺជា​អ្នកសម្រេច​ជោកវាសនា​យាយ​ព្រឿង​នៅក្នុង​សវនាការ​។​យាយ​ព្រឿង ដែល​មានឈ្មោះ ហេង សំនាង មាន​អាយុ​៥៧​ឆ្នាំ ជនជាតិ​វៀតណាម អាស័យដ្ឋាន​ស្នាក់នៅ​ភូមិ​រាជានុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង​។

ឥឡូវ​យាយ​ព្រឿង​ជាប់គុក​ហើយ​នៅឡើយ​តែ​យាយ​ម៉ៃ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​នៅ​ខេត្ត​ឧត្តរមានជ័យ​ដែល​មាន​បញ្ជារ​ពី​លោក​ស​ថា​វី​ចៅហ្វាយខេត្ត​ឧត្តរមានជ័​យ​ឲ្យ​តាម​ចាប់ខ្លួន​និង​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​ចេញ​ដី​ការឲ្យ​ចូលខ្លួន​ពាក់​ពន្ធ័​និង​ការប្រព្រឹត្ត​បទល្មើ​សព្រៃ​ឈើ​បែរជា​នៅ​ស្ងាត់ឈឹង​នៅឡើយ​មិនដឹងថា​យាយ​ម៉ៃ​គាត់​ខ្លាំង​ឬ​ចៅហ្វាយខេត្ត​និង​ព្រះរាជអាជ្ញារ​ខេត្តកំពង់ធំ​ខ្សោយ​នោះទេ​?៕

 

Filed in: ព័ត៌មានជាតិ