សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ករណី​ចាប់​រថយន្ត​ដឹកឈើ​ធ្នុង​លួច​បង្កប់ ដាក់​អង្កាម​ពីលើ ឈើ​ធ្នង់​ពី​ខាង​ក្រោម នៅ​ស្រុក​កំពង់ត្រឡាច​នោះ​មាន​ម្ចាស់​មក​រតការ ទាំង​អ្នកកាសែត​និង​សមត្តកិច្ច​!

ករណី​ចាប់​រថយន្ត​ដឹកឈើ​ធ្នុង​លួច​បង្កប់ ដាក់​អង្កាម​ពីលើ ឈើ​ធ្នង់​ពី​ខាង​ក្រោម នៅ​ស្រុក​កំពង់ត្រឡាច​នោះ​មាន​ម្ចាស់​មក​រតការ ទាំង​អ្នកកាសែត​និង​សមត្តកិច្ច​!

ពោធិ៍សាត់ +​កំពង់ឆ្នាំង​៖​រថយន្ត​យី​ឌុប​ផ្លូវ​៥​មួយ​គ្រឿង​ដឹក​ឈើប្រណិត​ប្រភេទ​ធ្នង់​លោតឆ័ត្រ​ពេលយប់​ចេញ​ពី​ទឹកដី​ខេត្ត​ពោធិសាត់​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង តែ​បែកការណ៍​ហើយ​ត្រូវ​សមត្ថកិច្ច​រដ្ឋបាល ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​នគ​បាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់​បាន​កាលពី វេលា ម៉ោង​៩​និង​៤០​នាទី យប់​ថ្ងៃ​ទី​២២​ខែមិថុនា ឆ្នាំ​២០១៧​ត្រង់​ចំណុច​ភូមិ​ចន្លា​ត់ដៃ ឃំ​ុ​ស្វាយ ស្រុក​សាមគ្គី មានជ័យ ខេត្ត​កំពង់ឆ្នាំង​មាន​ពត​មាន​ថា​ម្ចាស់​ឈើ​កំពុង​រត់​ការបិទ​ទាំង​អ្នកកាសែត​និង​សមត្តកិច្ច​។​

​ប្រភព​ដែល​សុំ​លាក់​ឈ្មោះ​បាន​អោយដឹងថា រថយន្ត​ដឹកឈើ​ខាងលើ​ជា​របស់​ឈ្មោះ​យាយ​នី​ដែល​មានឈ្មោះ​តា​ហយ​នៅ​ភូមិ​បំណក់ ឃុំ​ឈើ​តុំ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​ដែល​ជា​ឈ្មួញ​ដ៏​ល្បី​ដុះ​ស្លែ​ខាង​រកស៊ី​ឈើ​ជា​យូរយា ណាស់ មក​ហើយ​ចេញ​មុខ​ក្នុង​ការ​រត់​ការ​សមត្ថ​កិច្ច​តាម​ជំនាញ​។

​គួររំលឹកថា​៖​កាលពី​យប់​ថ្ងៃ​ទី​១៩/​មិថុនា​/២០១៧​កន្លង​ទៅ​មុន​ចាប់​រថយន្ត​យី​ឌុប​លួច​ដឹក​បង្កប់​អង្កាម​ពីលើ​ឈើ​ពូ​ក្រោម​ដែល​ប្រតិត្តិការនេះ​ធ្វើឡើង​ដោយ​កម្លាំង​សមត្ថ​កិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​កម្លាំន​គ​បាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​មក ក៏​មាន​បែកធ្លាយ​ព័ត៌មាន​ថា​មាន​មន្ត្រី​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ឈរជើង​នៅ​នៅ​ជាមួយ​មន្ត្រី  សង្កាត់រដ្ឋបាល​ព្រៃឈើ​បរិបូរណ៍​មាន​ទីតាំង​នៅ​ភូមិ​ត្រពាំង​ចាន់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ឌី​ន​ត្រូវជា​ប្អូនប្រុស​របស់​លោក​ថោង វ៉ាន់​វី​រ៉ាវុ​ឌ្ឍី​ជា​នាយ​ខ័ណ្ឌ​រដ្ឋាល​ព្រៃឈើ​កំពង់ឆ្នាំង​ដែល​គេ​ដឹង​ច្បាស់​ថា​ជា​មនុស្ស​ដៃស្ដាំ​របស់​លោក​នា​ខ័ណ្ឌ​និង​ជា​អ្នកជំនាញខាង​ដេញ​ប្រមាញ់​រថយន្ត​ដឹកឈើ ក្នុង​ការប្រមូល​សេដ្ឋកិច្ច​អោយ​លោក​នាយខ័​ណ្ឌ​នោះ បាន​ដោះលែងរ​យន្ត​យី​ឌុប​ខ្នាត​ធំ​ដឹក​ឈើប្រណិត​មួយគ្រឿង​ដោយ​ចរចារ​ត្រូវ​រូ​វ​គ្នា​ជា​ថ្នូរ​និង​ទឹកប្រាក់​ចំនួន​៣៥០០​ដុល្លា​ដោយ​យក​លុយ​តាន​វី​ង​ផងដែរ​។

​ការចាប់​រថយន្ត​យី​ឌុប​ផ្លូវ​៥​លួច​ដឹក​បង្កប់​អង្កាម​ពីលើ ឈើប្រណិត​ពីក្រោម កាលពី​យប់​ថ្ងៃ​ទី​២២/​មិថុនា​/២០១៧​កន្លង​ទៅ​ថ្មីៗ​នេះ​ទំនងជា​មាន​ការចចារ​ត្រូវ​រូ​វ​គ្នា​ជា​ថ្នូរ​និង​ទឹកប្រាក់​ច្រើន​ពាន់​ដុល្លា​ដូច​មុន​ទៀត ប៉ុន្តែ​ដោយ​មាន​ព័ត៌មាន​បែកធ្លាយ​ដល់​ថ្នាក់លើ​ទើ​លោកនាយខ័​ណ្ឌចេញ​បញ្ជា​អោយ​ចាប់ឡាន​ក្រោយយក​ស្នាដៃ​វិញ​ម្តង​។

 

Filed in: ព័ត៌មានជាតិ