សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដក​លោក គឹម ឆៃ​ហៀ​ង តែងតាំង​កូន​នាយ​ឧត្តមសេនីយ៍​ទៀ​បាញ់​ជា​អភិបាលរង​ខេត្ត​សៀមរាប​ជំនួស​!

ដក​លោក គឹម ឆៃ​ហៀ​ង តែងតាំង​កូន​នាយ​ឧត្តមសេនីយ៍​ទៀ​បាញ់​ជា​អភិបាលរង​ខេត្ត​សៀមរាប​ជំនួស​!

​ភ្នំពេញ​៖ លោក ទៀ ទី​ហា ដែល​ត្រូវជា​កូន ប្រុស​បង្កើត​របស់​នាយ​ឧត្តមសេនីយ៍លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ការពារជាតិ ត្រូវបានតែងតាំង ជា​អភិបាលរង ខេត្តសៀមរាប ជំនួស​តំណែង​លោក គឹម ឆៃ​ហៀ​ង ដែល​ត្រូវបាន​ផ្ទេរ​ឲ្យ ទៅកាន់​ការងារ​នៅ ទីស្តីការគណៈរដ្ឋមន្ត្រី​។​យោង​អនុក្រឹត្យ​ចុះហត្ថលេខា ដោយ​សម្តេច​អគ្គមហាសេនាបតី
​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា បញ្ជាក់ថា «​ផ្ទេរ​ភារកិច្ច​លោក គឹម ឆៃ​ហៀ​ង ឋានន្ដរស័ក្ដិ​វរមន្ដ្រី ថ្នាក់​លេខ​១ នៃ​ក្របខ័ណ្ឌ​មន្ដ្រី​គ្រប់គ្រង​រដ្ឋបាល ទីស្ដីការគណៈរដ្ឋមន្ដ្រី ពី​អភិបាលរង​ខេត្តសៀមរាប ឲ្យទៅ​បម្រើ​ការងារ​នៅ​ក្របខ័ណ្ឌ​ដើម​វិញ​។ តែងតាំង​លោក ទៀ សីហា ឋានន្ដរស័ក្ដិ​ឧត្តមម​ន្ដ្រី​ថ្នាក់លេខ​៣ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​»​។​។

​លោក ទៀ ទី​ហា ជា​សមាជិក​គណកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប​។​ការកែសម្រួល និង​បន្ថែម  ​សមាសភាព​ដឹកនាំ​ថ្មី​នេះ​គឺ​បាន​កើតឡើង​ក្រោយ​ពី​ភរិយា​លោក​ឃឹម​ប៊ុន​សុង​អភិបាលខេត្ត​សៀមរាប​ផ្ទុះ​រឿង​អាស្រូច​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​និង​ម្យ៉ាងទៀត​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​ទី​៤​មិថុនា​ឆ្នាំ​២០១៧​កន្លងមកនេះ​ខាង​គណបក្ស​ប្រឆាំង​ទទួលបាន​មេឃុំ​ចៅសង្កាត់​ច្រើន​ផងដែរ​ដែល​មិនយូ​មិនឆាប់​លោក​ឃឹម​ប៊ុន​សុង​ក៏​មិន​ធានា​ជម្ងឺ​ផង​ដែរ​។

​ជាក់ស្តែង​អភិបាលខេត្ត​ក្រុង​៤​រូប​ត្រូវបាន​ដក​ចេញ​ហើយ​ដាក់​មនុស្ស​នៅ​វ័យក្មេង​ជំនួស​។​ក្នុងនោះ​មាន​អភិបាល​រាជធានី​ភ្នំពេញ​ខេត្ត​កំពង់​ចាប់​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ត​កោះកុង​ ។ ​ខេត្ត​កោះកុង​លោក​ស្រី​មិនថុ​នា​ភូ​ថង​ដែល​នៅ​វ័យក្មេង​និង​ជា​ចៅ​លោក​សាយ​ភូថ​ង​សមាជិក​អចិន្ត្រៃ​គណបក្ស​ប្រជាជ​ន​និង​ត្រូវជា​កូន​លោក​យុទ្ធ​ភូថ​ង​អតីត​អភិបាលខេត្ត​កោះកុង​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ត្រូវបាន​តែងតាំង​ជា​អភិបាលខេត្ត​ជំនួ​លោក​ប៊ុនឡឺត​ដែល​ជា​សាច់ញាតិ​លោកនា​យឧត្ត​ម​សេនីយ៍​ទៀ​បាញ់​ផងដែរ​។​.

 

Filed in: ព័ត៌មានជាតិ