សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រោយពី​ទទួល​បានកា​លើ​កស​សើ​ពី​តេជោ​សែន​គេ​ឃើញ​មុខ​ឧកញ៉ា​ឌួង​ឆាយ​ខ្នះខ្នែង​ជួយ​ជនសង្ស័យ​ឆបោក​ជាតិ​សឹង្ហ​បុរី​

ក្រោយពី​ទទួល​បានកា​លើ​កស​សើ​ពី​តេជោ​សែន​គេ​ឃើញ​មុខ​ឧកញ៉ា​ឌួង​ឆាយ​ខ្នះខ្នែង​ជួយ​ជនសង្ស័យ​ឆបោក​ជាតិ​សឹង្ហ​បុរី​

​រាជធានី​ភ្នំពេញ​៖​ជនជាតិ​ចិន​សឹង្ហ​បុរី​ម្នាក់​ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​២៣ មិថុនា ២០១៧ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពាក់​ពន្ធ​ពី​.​ឆបោក​.​ប្រាក់​អតិថិជន​របស់​ក្រុមហ៊ុន ស៊ី​ឃ្យួ​រខ​ម មេឌា ខេ​ម​បូឌា (SECURECOM MEDIA)CO.LTD​ជាង​៣​លាន​២​សែន​ដុល្លា​អាមេរិក ហើយ​បំរុង​ឡើង យន្តហោះ​គេចខ្លួន ។​

​ជនសង្ស័យ​រូប​នោះ​ឈ្មោះ ENG WEI KHIONG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ក្រោយពី​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៥ មិថុនា​សមត្តកិច្ច​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​លើ​បទ​.​ឆបោក ប្រាក់​នោះ​ត្រូវ​លោក ហ៊ឹ​ង ប៊ុនថន ព្រះរាជអាជ្ញារង​ធ្វើការ​សាកសួរ ។

ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងទៀតថា នៅពេល​ឃាត់ខ្លួន​នេះ​គឺ​ឃាត់​បាន​ឈ្មោះ YEO BOON YONG​និង​ឈ្មោះ ENG WEI KHIONG ។ ​នៅពេលនោះ​មាន​ឧកញ៉ា​ឌួង ឆាយ​ចេញមុខ​ធ្វើ​អន្តរាគមន៍​ជួយ​ដោះស្រាយ​កុំ​ឲ្យ​សមត្ថកិច្ច​ឃាត់​ឈ្មោះ YEO BOON YONG​គឺ​គ្រាន់តែ​ដក​លិខិតឆ្លងដែន​ទុក​បាន​ហើយ​ដោយ​សន្យាថា​នឹង​នាំ​ឈ្មោះ YEO BOON YONG​មក​បំភ្លឺ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឬ​តុលាការ​នៅពេល​ក្រោយ​។​ប៉ុន្តែ​ឧកញ៉ា​ឌួង ឆាយ​មិនបាន​គោរព​តាម​ការសន្យា​ទេ​បែរជា​លាក់​បំពួន​ឈ្មោះ YEO BOON YONG​ទៅវិញ​។

ដោយឡែក​ឈ្មោះ ENG WEI KHIONG ក្រោយពេល​សាកសួរ​ចប់​ហើយ នា​ល្ងាច​ថ្ងៃ​ដដែល​នោះ តំណាង​អយ្យការ​បានប្រគល់​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​វិញ លុះ​ព្រឹក​ថ្ងៃទី​២៦ មិថុនា ឲ្យ​យក​មក​សាកសួរ​បន្ត រហូត​ដល់​ថ្ងៃ​ត្រង់​លោក ហ៊ឹ​ង ប៊ុនថន បាន​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​ក្រោម​បទ​ឆបោក តា​មាត្រា​៣៧៧.៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ពេល​តំណាង​អយ្យការ​ចោទប្រកាន់​ហើយ ជនសង្ស័យ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើប ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។ ខណៈ​ចៅក្រម​មិនទាន់​បាន​សាកសួរ​ផង ជនសង្ស័យ​បាន​ដួលសន្លប់​នៅ​មុខ​បន្ទប់ ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល ពេលនោះ​បាន​លេចមុខ​លោក​ឧកញ៉ា ឌួង ឆាយ ទៅ​ខ្នះខ្នែង​ហៅ​រថយន្ត​សាមុយ​ដឹក​ជនសង្ស័យ​ទៅ​សង្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

សមត្តកិច្ច​ឲ្យដឹងថា ជនសង្ស័យ​មាន​ជំងឺ​បេះដូង ដែល​ជំងឺ​នេះ​ឲ្យតែ​មាន​ការភ័យខ្លាច គឺ​ប្រតិកម្ម​ភ្លាម ។ ឧកញ៉ា ឌួង ឆាយ តាម​ជនសង្ស័យ​ទៅដល់​មន្ទីរពេទ្យ ក្នុង​គោលបំណង​ជួយ​ផ្គត់ផ្គង់​ទាំង​អាហារ និង​ការព្យាបាល​លើ​ជនសង្ស័យ ដែល​លោក​ឧកញ៉ា​បន្លយ​ពាក្យ​ថា គេ (ENG WEI KHIONG)​ជា​មិត្តភក្តិ ទំនាក់​ទ​នង​ការងារ​រកស៊ី​ជាមួយគ្នា បាន​ជា​តាម​ជួយ​មើល​ដូច្នេះ ។

បើទោះបី​ជនសង្ស័យ​គាំងបេះដូង​ដួលសន្លប់​ចូល​ពេទ្យ​យ៉ាងនេះក្តី នីតិវិធី​របស់​តុលាការ​នៅ​ដំណើរ​ទៅមុខ នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​នោះ លោក ហន សុ​ខេមរិន ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ចេញ​ដី​ការឃុំ​ខ្លួន​លើ​ជនជាតិ​សឹង្ហ​បុរី​រូបនោះ នៅពេល​សុខភាព​ជនសង្ស័យ​បាន​ធូរស្រាល តម្រូវ​ឲ្យ​សមត្ថកិច្ច​នាំ​ទៅ​ពន្ធនាគារ​តែម្តង​។​សូម​បញ្ជាក់​ដែរ​ថា​កាលពី​ព្រឹក​ថ្ងៃទី​២៦​មិថុនា​ក្នុង​ពី​ធី​បិទ​វគ្គ​សិស្ស​សាល​ភូមិន្ទ​រដ្ឋបាល​លោក​ឌួង​ឆាយ​ដែល​ជា​ឧកញ៉ា​វ័យក្មេង​ត្រូវជា​កូនប្រុស​លោក​ឧកញ៉ា​ដួង​ងៀប​មន្ត្រីនគរបាល​ជាន់ខ្ពស់​និង​ជា​មេ​ក្រុមហ៊ុន​ម៉ៅ​ការផ្សាយ​ប៉ាណូ​ពាណិជ្ជកម្ម​ក្នុង​រាជធានី​ត្រូវបាន​សម្តេច​តេជោ​ហ៊ុន​សែន​កោតស​សើថា​ជា​ក្មេង​ដែល​ចេះ​កែ​ខ្លួន ។

ប្រភព​ព័ត៍មាន​ពី​សមត្តកិច្ច​បាន​បង្ហើប​ឲ្យដឹងថា ដើមចម​ក្នុង​សំណុំរឿង​នេះ គឺ​លោក​មេធាវី សំ មនោ​រម្យ និង​លោក មេធាវី ដា​រ៉ា សុ​បញ្ញា ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​ក្រុមហ៊ុន ស៊ី​ឃ្យួ​រខ​ម មេឌា បាន​ប្តឹង​លើ​ជនសង្ស័យ​ឈ្មោះ ENG WEI KHIONG ជា​នាយក​ក្រុមហ៊ុន​ខាងលើនេះ ដែល​បាន​មក​ស្នាក់​នៅ​អាគារ SILVER TOWN ស្ថិត​តាមផ្លូវ​លេខ​៦៣(​មហាវិថី​ត្រសក់ផ្អែម​) សង្កាត់​បឹង​ង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពីបទ​.​ឆបោក និង​រំលោភ​ទំនុកចិត្ត ពី​អតិថិជន​របស់​ក្រុមហ៊ុន​ជាង​១០០​នាក់ លើ​ទឹកប្រាក់​ជាង​៣​លាន​២​សេន​ដុល្លារ​អាមេរិក ។

ក្នុង​ពាក្យបណ្តឹង​បាន​បញ្ចាក់​ថា កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៦ ក្រុមហ៊ុន ស៊ី​ឃ្យួ​រខ​ម មេឌា បានប្រកាស​ផ្សាយពាណិជ្ជកម្ម​ធ្វើ​អាជីវកម្ម​លក់​ភាគហ៊ុន ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ក្រុមហ៊ុន FUGI ។ បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​ធ្វើឲ្យ​អតិថិជន​ជឿ​ទុកចិត្ត​រួចមក ក៏​មាន​អតិថិជន​មួយចំនួន​បាន​បើក​គណនី និង​ដាក​ប្រាក់​ក្នុង​ក្រុមហ៊ុន​នោះ​ជាច្រើន​លាន​ដុល្លារ ដើម្បី​ធ្វើ​អាជីវកម្ម​វិនិយោគ​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន ស៊ី​ឃ្យួ​រខ​ម មេឌា (​ខេ​ម​បូឌា​) ។

ក្រោយ​ពេល​ដំណើរការ​បាន​មួយរយៈ​ប្រហែលជា​៣​ទៅ​៤​ខែ ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រុមហ៊ុន​នេះ​ក៏​បាន​ប្តូរ​លក្ខន្តិកៈ និង​ដក​លោក ឯក សារឿ​ន ជា នា​យកចេញ ហើយ​ដាក់​ឈ្មោះ ENG WEI KHIONG ជំនួស​វិញ ។ ចាប់​តាំងពី​នោះ​មក​ក្រុម​នេះ​បាន​ផ្លាស់ប្តូរ​លក្ខន្តិកៈ និង​គោលការណ៍​ផ្ទៃក្នុង​ជា​ញឹកញាប់​ផ្ទុយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃទី​១ ខែ​សីហា ២០១៦ ទាំងស្រុង ។ មិន​តែ​ប៉ុណ្ណោះ​សូម្បីតែ​ការ​ប្រាក់ចំណេញ ដែល​កាលពីមុន​ក្រុមហ៊ុន​កំណត់​ឲ្យ​ដក​ក្នុងរយៈពេល​១០​ថ្ងៃ​ម្តង ក្នុង​១​ខៃ ឥឡូវ​នេះ​រយៈពេល​មិន​ពិត​ប្រក​ដ ពន្យា​ពេល​លើស​រយៈពេល​១០​ថ្ងៃ ដោយ​មិន​កំណត់ពេល​ជាក់លាក់​ទាល់តែសោះ ។

ពិសេស​ទៀត​នោះ​នាយក​ក្រោយ​គឺ​ឈ្មោះ ENG WEI KHIONG ជន​ជា​សឹង្ហ​បុរី​នេះ​ប្រើ​ល្បិចកល​លួងលោម​អតិថិជន ដោយ​ភូត​កុហក់ថា​ក្រុមហ៊ុន​ធំ​នៅ​ប្រទេស​អង់គ្លេស​មិន​ព្រម​បង្វែ​ប្រាក់​ឲ្យមក​អតិថិជន​ទេ ដោយ​កំណត់​ឲ្យ​អតិថិជន​ទាំង​អស់​បង្វែ​ប្រាក់ចំណេញ ទៅ​ដាក់​ជា​ហ៊ុន​បន្ថែម​នៅ​ទីផ្សារ​ធំ​ប្រទេស​អង់គ្លេស រង់ចាំ​ស្ថានភាព​នឹងនរ ទើប​ឲ្យ​ដក​ប្រាក់​មកឲ្យ​អតិថិជន​នៅ​ពេល​ក្រោយ​វិញ ។

បញ្ហា​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើឲ្យ​អតិថិជន មាន​ការលំបាក​យ៉ាងខ្លាំង​ក្នុង​ការតា​មដាន​ព័ត៍មាន ដើម្បី​ដក​ប្រាក់​ពី​គណនី​របស់​ខ្លួន​មក​វិញ ។
ពាក្យបណ្តឹង​បាន​បញ្ជាក់ទៀតថា ម្យ៉ាង​ទៀត​ឈ្មោះ ENG WEI KHIONG ជា​នាយក ហាក់បីដូចជា​មាន​ចេតនា​ចង់​ដោះដៃ មិន​ទទួលខុសត្រូវ​លើ​ទឹកប្រាក់​ដែល​អតិថិជន ដែល​បាន​ដាក់​ចូល​ក្នុង​គណនី​ក្រុម​របស់​ខ្លួន និង​បំរុង​រត់​គេចខ្លួន​ចេញពី​ប្រទេស​កម្ពុជា​ទៀតផង ។ ទង្វើ និង​សកម្មភាព​របស់​ឈ្មោះ ENG WEI KHIONG ជា​នាយក​ក្រុមហ៊ុន​ធ្វើ​នេះ គឺ​ចេតនា​ទុច្ចរិត ប្រើ​ល្បិចកល​ធ្វើឲ្យ​អតិថិជន​ជឿ​ទុកចិត្ត​ហើយ​ដាក់​ប្រាក់​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​ខ្លួន ប៉ុន្តែ​បែ​ជា​បង្វែ​ប្រាក់​ទាំងអស់នោះ ទៅ​ធ្វើ​ស​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅ​ឯ​បរទេស ហើយ​គេចវេស​មិន​ព្រម​ទទួលខុសត្រូវ​បណ្តាលឲ្យ​ខូចខាត និង​បាត់បង់​ផលប្រយោជន៍​របស់​អតិថិជន​យ៉ាងធ្ងន់ធ្ងរ​ជាទីបំផុត ។

លោក​វរៈសេនីយ៍ឯក ជីវ វិបុល ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បានឲ្យថា ក្រោយពេល​ទទួលបាន​ពាក្យបណ្តឹង​នោះ ទើប​សមត្តកិច្ច​របស់​លោក​ឈាន​ទៅ​ដល់​ការឃាត់ខ្លួ​ន​ជនសង្ស័យ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​នាំ​មក​ជូន​តុលាការ​ចាត់ការ​តាម​ផ្លូងច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ