សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់ខ្លួន​ជន​សង្សយ័​ម្នាក់​ករណី​រំលោភ​សេពសន្ថវៈ​លើ​ប្អូនស្រី​បង្កើត​នៅ​ស្រុក​ចិត្រ​បុរី​

ឃាត់ខ្លួន​ជន​សង្សយ័​ម្នាក់​ករណី​រំលោភ​សេពសន្ថវៈ​លើ​ប្អូនស្រី​បង្កើត​នៅ​ស្រុក​ចិត្រ​បុរី​

ក្រចេះ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សង្សយ័​ម្នាក់​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ត្រូវជា ប្អូនស្រី​បង្កើត​របស់​ជន សង្សយ័​ដែល​ក្មេង​ស្រី​នោះ​កំពុងតែ​ដេក​សម្ងំ​ក្នុង​បន្ទប់​ម្នាក់ឯង​នៅ ចំណុច​ផ្ទះ​ជនរងគ្រោះ​ក្នុង​ភូមិ​សំរិត ឃុំ​គោ​លា​ប់ ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែ​មិថុនា​ឆ្នាំ​២០១៧​នេះ​។​

​លោក ស្រ៊ឺ ជាលី អធិការរង​ទទួល​ផែន​ព្រហ្មទ័ណ្ឌ​ស្រុកចិត្រ​បុរី​ខេត្ត​ក្រចេះ​បាន​ឱ្យដឹងថា ករណីរ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​នេះ​បង្កឡើង ដោយ ជន​សង្សយ៌ ឈ្មោះ អា​អឹម សី ភេទ​ប្រុស​យុ​២១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ រស់នៅ​ក្នុង​ភូមិ​សំរិត​ឃុំ​គោ​លា​ប់ ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។ ឯ ជនរងគ្រោះ​ឈ្មោះ អឹម ពី ភេទ​ស្រី​អាយុ​១៥​ឆ្នាំ ត្រូវជា​ប្អូនស្រី​បង្កើតរ​បស់​ជនសង្សយ័​រស់នៅ​ក្នុង​ភូមិ​ឃុំ​ជាមួយគ្នា ។​

​លោក​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ជន​សង្សយ័​បាន​ឡើង​លើ​ផ្ទះ​ចូលទៅប​ន្ទ​ប់ ជនរងគ្រោះ​កំពុង​តែ​សម្ងំ​ដេក​ហើយ​ស្ទុះ​ទៅ ចាប់​អោប​ជនរងគ្រោះ សោយ​សារុង​ប៉ង រំលោភ​តែ ខណៈពេល​នោះ​ជនរងគ្រោះ​ប្រឹង រើបំរះ​រួច ក៏​រត់​ចុះ​មក​ដី រួច​រត់​ទៅ​ប្តឹង នគរបាល ប៉ុស្តិ៍​រដ្ឋបាល​គោ​លាប់​ហើយ​កម្លាំង នគរបាល​បាន​ចុះ​ទៅដល់​កន្លែង កើតហេតុ​ក៏​បាន​នាំខ្លួន​ជនសង្ស័យ មក​អធិការដ្ឋាន នគរបាល​ស្រុក​ចិត្រ​បុរី​ដើម្បី​សាកសួរ ។

​បើតាម​សម្ដី​ក្មេង​ស្រី​ជា​ជនរងគ្រោះ វ័យ​១៥​ឆ្នាំ​បាន​រៀបរាប់ ប្រាប់​នគរបាល​ថា កាលពី​ខែ ឧសភា និង​ខែមិថុនា ឆ្នាំ​២០១៦ បុរស​ជាប់ ចោទ​រូបនេះ​បាន​ចាប់ រ​លោ​ភនាង​ខ្ញុំ​សម្រេច​ពីរ​ដង​រួច​ហើយ​( នៅលើផ្ទះ ជនរងគ្រោះ​) ហើយ​ខែតុលា ឆ្នាំ​២០១៦ ដដែល ចាប់​នាង​ខ្ញុំ​រំលោភ​បានសម្រេច​ម្តងទៀត (​នៅពេល​ទៅ​កាប់​អុស​ក្នុងព្រៃ​) លុះដល់​ខែ​មិនា ឆ្នាំ​២០១៧​ចាប់ រំលោភ​នាង​ខ្ញុំ​បានសម្រេច​ម្តងទៀត ។ តែ​យ៉ាងណា​ក៏​នាង​មិន​ហ៊ាន​ប្តឹងប្តល់ ជនសង្ស័យ​ជា​បង ប្រុស​បង្កើត​របស់​នាង​ខ្ញុំ​ទេ ក៏​ព្រោះតែ​កន្លងមក ជន​សង្សយ័​រូប​នេះ​បាន គំរាមកំហែង​ដល់​រូប​នាង​ខ្ញុំ​ថា បើ​ហ៊ាន​ប្រាប់​ម្តាយ ឬ​ប្តឹង​ដល់ ប៉ូលីស គាត់​នឹង​សម្លាប់ចោល ។​

​ជនរងគ្រោះ​បាន រៀបរាប់​ទៀត​ថា នាង​ខ្ញុំ​ទ្រាំ​លែង​បាន​ទៀត​ហើយ នូវ​ទង្វើ​របស់​បងប្រុស​ដែល​ធ្វើអំពើ មិនល្អ​មក​លើ​នាង​ខ្ញុំ​កន្លងមក ហើយ​ចុងក្រោយ នាង​ខ្ញុំ​សម្រេច ចិត្ត​សុំ​ម្តាយ ទៅ​ធ្វើការ​នៅ ខេត្ត រតនគីរី អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ។ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​២២​ខែ​មិថុនា​ឆ្នាំ​២០១៧​នាង​ខ្ញុំ កំពុង​សម្ងំ​ដេក​ក្នុង​បន្ទប់​លើផ្ទះ ព្រោះ​នាង​ខ្ញុំ​ទើប​ត្រឡប់​មកពី​ខេត្ត រតនគិរី ស្រាប់តែ​ឃើញ​ជនសង្ស័យ​ស្ទុះ​មក​ចាប់​អោប និង​សោយ​សា​រ៉ុង ហើយ​ស្រាតខោ​ក្នុង​ចេញ ប៉ង​រំលោភ តែ​ខណៈពេល នោះ​នាង​ខ្ញុំ​ប្រឹង​រើ បំរាស់​រួច រត់​ចុះ​មក​ដី​ហើយ រត់​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គោ​លាប់​តែម្តង ។

​ចំណែក​ជន​សង្សយ័​ក្រោយពី​បាន​សាកសួរ​រួចក៏​បាន​សារភាព​ថា ខ្លួន​បាន​រំលោភ​លើ ជនរងគ្រោះ​បាន​សម្រេច​បាន​ចំនួន​៤​ដង​ពិតមែន ។ បច្ចុប្បន្ន កម្លាំង​ជំនាញ​របស់​លោក​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្សយ័​មក ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ អនីតិជន​ខេត្ត​ក្រចេះ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ