សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចែ​ណា​ក់អាង​អំណាច​ប្តី​ជា​អធិការ​នគរបាល​ស្រុក​មេមត់​រកស៊ី​ដឹក​ឈើ​ប្រណីត​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះ​

ចែ​ណា​ក់អាង​អំណាច​ប្តី​ជា​អធិការ​នគរបាល​ស្រុក​មេមត់​រកស៊ី​ដឹក​ឈើ​ប្រណីត​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះ​

ខេត្ត​ត្បូងឃ្មុំ ៖ ថ្មី​នេះ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​តូចតាច នៅ​ស្រុក​មេមត់ បាន​រាយការណ៍​ឲ្យដឹងថា ៖ លោក ប៉េង អេង​ហាក់ ជា​អធិការ​នគរបាល ស្រុក​មេមត់ ដែល​ទើប​ឡើង កាន់តំណែង​ថ្មីៗ ទទួល​រង​ការចោទប្រកាន់​ថា​បាន​ធ្វើ​ជា​បង្អែក ឲ្យ​ឈ្មួញ​ឈើ​ប្រណីត​ល្បី​ឈ្មោះ​ស្រី វណ្ណៈ ដែល​គេ​និយម​ហៅ ចែ​ណាក់  រស់នៅ​ភូមិ​មេមត់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ធ្វើ​ជំនួញ​ឈើ​យ៉ាង​ពេញបន្ទុក គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​ក្អក​ជាមួយ​គាត់​ឡើយ ។ មូលហេតុ​ដែល​ឈ្មួញ​ឈើ​ភេទ​ស្រី​នេះ​អាច​ធ្វើ​សកម្មភា ព​រកស៊ី​ជួញ​ឈើ​ប្រណីត​ក្នុង​អាណាចក្រ​ខេត្ត​ត្បូងឃ្មុំ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ត្រូវ បាន​មន្ត្រី​តូចតាច​មួយ​ចំនួន បាន​ខ្សឹប​ប្រាប់​ថា អ្នកស្រី វណ្ណៈ ដែល​គេ​និយម​ហៅ ចែ​ណាក់​នោះ​គឺ ជា​ភរិយា​លោក ប៉េង អេង​ហាក់ អធិការនគរបាល ស្រុក​មេមត់ ហ្នឹង​ឯង ​។

​បច្ចុប្បន្ន​ចែ​ណាក់​កំពុង​ប្រឹង​ទាំង​ថ្ងៃ ប្រឹង​ទាំងយប់ ក្នុង​ការរកស៊ី ដឹកជញ្ជូន​ឈើ​ប្រណីតៗ​នាំចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង ក្នុង​ដែមដី ស្រុក​មេមត់​ដែល​លោក​ប្តី របស​គាត់​គ្រប់គ្រង ដោយ​គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ ហើយ​ជាទូទៅ ឈើ​របស់ ចែ​ណាក់ ដឹកជញ្ជូន​មក​ពី ភាគ​ខាងលើ គឺ​មកពី​ខេត្ត​ក្រចេះ ស្ទឹងត្រែង យូរៗ​ម្តង មកពី​ខេត្ត​មណ្ឌលគិរី ទាំង​បេង ធ្នង់ គ្រញូង នាងនួន នាង​ចាប ហូរហែ ។​

ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ស្រុក​មេមត់ បានឲ្យដឹងថា ក្នុង​១​យប់ៗ មាន​រថយន្ត​ម៉ាក កាមរី​ហើម ស្វិត ឡង់​គ្រីស័រ រថយន្ត ម៉ាក​ស៊ាំ​ង​យ៉ុង និង​រថយន្ត​យី​ឌុប ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​ប្រភេទ​នាងនួន មិន​ក្រោម  ១៥​ទៅ ២០​គ្រឿង នោះទេ ប៉ុន្តែ​សមត្ថកិច្ច គ្រប់​ជំនាញ មិន​ដែល​បង្ក្រាប​នោះ​ទេ ចាំតែ​រាប់​ក្បាល​ឡាន យក​លុយ​ប៉ុណ្ណោះ​។

​រឿង​ដែល​លោក ប៉េង អេង​ហាក់ បិទ​ភ្នែក​ឬ​ធ្វើ​ជា​បង្អែក ឲ្យ​ប្រពន្ធ​រកស៊ី​ដឹកឈើ​ប្រណីត យ៉ាង​អនាធិបតេយ្យ នាំឲ្យ​មាន​ការរិះគន់ ជា​ចំហរ​ថា “​គាត​ជា​មន្ត្រី​ដែល​ផ្គើន​នឹង​ប្រសាសន៍​សម្តេច​តេជោ ដែល​ណែនាំ​មន្ត្រី​ឲ្យ មុជទឹក​ឱ្យ​ដុះ​ក្អែល កុំ​ឱ្យ​ប្រពន្ធ​លូកដៃ ក្នុង​ការងារ​ប្តី ដូច​ពាក្យចាស់ លោក​ពោល​ថា ប្តី​ស័ក្តិ​៤ ប្រពន្ធ​ស័ក្តិ​៥”​។
គេ​មិនដឹងថា​តើ លោក ម៉ៅ ពៅ ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ប្រយោជន៍​អ្វីខ្លះ​ពី​លោក ប៉េង អេង​ហាក់ ដែល​កំពុង​ធ្វើ​ជា​ខ្នងបង្អែក ឲ្យ​ប្រពន្ធ​រកស៊ី​ឈើ​ខុសច្បាប់ នោះឡើយ​បាន​ជា​សម្ងំ​ឈឹង​ធ្វើ​មិន​ដឹង​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​ចែ​ណា​ក់​ប្រ ព្រឹត​ដោយ​មាន​ការការពារ​ពី​លោក ប៉េង អេង​ហាក់ ។

​ទាក់ទិន​នឹង​សេចក្តីរាយការណ៍​ខាងលើនេះ ដំណឹង​ភ្នំពេញ មិន​អាច​រក​ការបំភ្លឺ​ពី​លោក ប៉េង អេង​ហាក់ បានទេ ៕

maopov2 (1) maopov2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់