សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មាន​កីឡាករ​ចូលរួម​រត់​ម៉ា​រ៉ា​តុង​ជាង​២០០​នាក់​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​និង​ទិវា​បរិស្ថាន​ពិភពលោក​ក្នុង​ខេត្ត​តន​គិរី​

​មាន​កីឡាករ​ចូលរួម​រត់​ម៉ា​រ៉ា​តុង​ជាង​២០០​នាក់​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​និង​ទិវា​បរិស្ថាន​ពិភពលោក​ក្នុង​ខេត្ត​តន​គិរី​

រតនគីរី ៖ នា​ព្រឹក​ថ្ងៃទី​២៣​ខែមិថុនា ឆ្នាំ​២០១៧ ឯកឧត្តម មួង ប៉​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឯកឧត្តម​អភិបាលរង​នៃ​គណៈ​អភិ​បាត្ត​រតនគិរី​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​អន្តរជាតិ ០៥ មិថុនា ។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​មន្ត្រី​សិស្សានុសិស្ស​សហភាព​សហ​ព័ន្ធ​យុវជន​ក​ម្ពជា​និង​យុវជន​កាយរឹទ្ធិ​តំណាង​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ អង្គការ សមាគមន៍ ជា​ដៃគូ ប្រជាពលរដ្ឋ សរុប​ប្រមាណ​ជាង ៦០០​នាក់​ដែល​ធ្វើឡើង​នៅ​មាត់​បឹង​កន្សែង ស្ថិតនៅ​ភូមិ សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី  ។​

​ទិវា​បរិស្ថាន​ជាតិ​និង​ទិវា​បរិស្ថាន​អន្តរជាតិ ០៥ មិថុនា ឆ្នាំ​២០១៧ ត្រូវបាន​ប្រារព្វ​ធ្វើឡើង​ក្រោម​ប្រធានបទ “​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​និង​ធម្មជាតិ​”​ក្នុង​គោលដៅ​បំផុស​ចលនា​ប្រជាពលរដ្ឋ​គ្រប់​រូបឲ្យ​ចូលរួម​ថែរក្សា​បរិស្ថាន​នៅតាម​ទីប្រជុំជន​តាមរយៈ​ការ​អនាម័យ​ទុកដាក់​សម្រាម​ឲ្យបាន​ត្រឹមត្រូវ​។​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ស្មារតី​ចូលរួម​និង​ស្រលាញ់​បរិស្ថាន​។​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​នេះ​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​រៀបចំ​កម្មវិធី​រត់​កីឡា​ម៉ា​រ៉ា​តុង ក្រោម​ប្រធានបទ កីឡា​ដើម្បី​សុខភាព​ជុំវិញ​បរិវេណ​រមណីយដ្ឋាន​បឹង​កន្សែង​និង​បាន​ចែក​ជូន​ធុងសម្រាម​និង​កូនឈើ​មួយចំនួន​សម្រាប់​យក​ទៅ​ចែកចាយ​និង​ដាំ​នៅតាម​ទីកន្លែង​មួយ​ចំនួន​ក្នុង​ក្រុង​បាន​លុង ផងដែរ​៕
​ដោយ ៖ ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ