សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្ដេច ស ខេង បញ្ជា​ឲ្យ​ស៊ើបអង្កេត​ការជួញដូរ​អាវុធ​ទៅ​ភូមា​តាម​ច្រករបៀង​ខេត្ត​កោះកុង​

សម្ដេច ស ខេង បញ្ជា​ឲ្យ​ស៊ើបអង្កេត​ការជួញដូរ​អាវុធ​ទៅ​ភូមា​តាម​ច្រករបៀង​ខេត្ត​កោះកុង​

ខេត្ត​កោះកុង ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ នៅថ្ងៃនេះ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​ស៊ើបអង្កេត​ចំពោះ​ករណី​ជួញដូរ​អាវុធ ពី​កម្ពុជា​ទៅ​ប្រទេស​ភូមា ដោយ​ឆ្លងកាត់​ប្រទេស​ថៃ តាម​ច្រករបៀង​ខេត្ត កោះកុង ។​

​សម្ដេច ស ខេង បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​មាន​សន្ដិភាព ហើយ​អាវុធ​ជាច្រើន​ត្រូវ​បាន​កម្ទេច​ចោល ចុះ​ហេតុអ្វី​បែរជា​មាន​ការជួញដូរ​អាវុធ​ចេញពី​ប្រទេស​កម្ពុជា ទៅ​ក្រៅប្រទេស​យ៉ាង​ដូច្នេះ ។ សម្តេច​បញ្ជាក់ថា តាម​ចម្លើយ​របស់​ជនសង្ស័យ​ជួញដូរ​អាវុធ​ឲ្យដឹងថា អាវុធ​ទាំងនោះ​ចេញ​តាម​ច្រករបៀង នៃ​ខេត្ត​កោះកុង មិនមែន​ច្រកទ្វា​អន្តរជាតិ​ទេ ។​

​យ៉ាងណាក៏ដោយ សម្តេច​បានឲ្យដឹងថា ខណៈ​នេះ លោក នេ​ត សាវឿន កំពុង​ទាក់ទង​ជាមួយនឹង​អគ្គស្នងការ​នគរបាល​ប្រទេស​ថៃ ដើម្បី​ស្រាវជ្រាវ​រឿងនេះ តើ​វា​ចេញ​ពី​ណា​ទៅណា ហើយ​អ្នក​ណា​ជា​អ្នក​ធ្វើ​រឿង​នេះ​ឲ្យបាន​ច្បាស់លាស់ ។​

​សូមជម្រាបថា ឈ្មោះ លាង ពិសិដ្ឋ (Leang Piseth) ដែល​ជា​វរសេនីយ៍ទោ​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ៣ ខែមិថុនា នៅក្នុង​ខេត្ត​ត្រាត​ប្រទេស​ថៃ​បន្ទាប់ពី​ការប្រទះឃើញ​អាវុធ AK-47 កាំភ្លើង​យន្ត គ្រាប់បែក និង​គ្រាប់កាំភ្លើង​នៅក្នុង​រថយន្ត​មួយ​ធ្លាក់​ផ្លូវ​ដែល​បើក​ដោយ Pakhin Detphong មន្ត្រី​ទ័ពអាកាស​ថៃ​។​

​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ចាំ​យាម ដែល​ភ្ជាប់​ខេត្ត​ត្រាត​ជាមួយ​ខេត្ត​កោះកុង​បាន​និយាយថា រថយន្ត Range Rover ដែល​លោក ពិសិដ្ឋ បើក​ទៅ​ប្រទេស​ថៃ​គឺ​ត្រូវបាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅក្នុង​តំបន់​នៅ​ពេល​ព្រឹក​នៃ​ការចាប់ខ្លួន​គាត់​៕

 

Filed in: ព័ត៌មានជាតិ