បរទេស៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានសារពតិមានបរទេសរាយការណ៍ ត្រូវថា ត្រូវបានកូនក្មេងបរទេសពីរនាក់យកកាំភ្លើងដាក់គ្រាប់ជ័របាញ់ចំព្រះកាយក្នុងអំឡុងពេលយាងជិះកង់ធ្វើដំណើរនាពេលរាត្រីជ្រៅ នៅប្រទេសអាល្លឺម៉ង់កាលពីជិតពីរសប្តាហ៍មុន ព្រះអង្គ។ ដកស្រង់ ។
សារព័ត៌មាន Sea Globe នៅ យប់ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧ បានដកស្រងសារព័ត៌មានអាល្លឺម៉ង់ឈ្មោះ Bild Zeitung ចុះផ្សាយថា ព្រះបាទ មហា វិច្ឆិរ៉ាឡុងកនព្រះមហាក្សត្រប្រទេសថៃ ដែលជាព្រះរាជាមានទ្រព្យសម្បត្តិដ៏ច្រើនស្តុកស្តម្ភជាងគេមួយអង្គ នៅលើពិភពលោកនោះ ត្រូវបានក្មេងប្រុសចំនួនពីរនាក់ បាញ់កាំភ្លើងជ័រចំពីក្រោយទ្រង់ នៅក្នុងរដ្ឋ Bavaria នៃអាល្លឺម៉ង់។
ក្មេងប្រុសបរទេសទាំងពីររូបនោះមានម្នាក់អាយុ១៣ឆ្នាំ និងម្នាក់ទៀតអាយុ១៤ឆ្នាំ បានយកកាំភ្លៀងផ្ទុកគ្រាប់ជ័រ បាញ់ទៅលើព្រះមហាក្សត្រថៃ នាវេលាម៉ោងប្រមាណជា១០៖៣០នាទីយប់ ថ្ងៃទី១០ ខែមិថុនានេះ។ ហេតុការណ៍នោះបានកើតឡើងគាប់ជួនជាមួយទិវានៃការជិះកង់អាក្រាតកាយអន្តរជាតិថែមទៀត ក៏ប៉ុន្តែពុំមាននរណា បានដឹងច្បាស់ឡើយថា តើព្រះអង្គ វិច្ឆិរ៉ាឡុងកន បានចូលរួមកម្មវិធីនោះហើយស្ថិតក្នុងសម្លៀកបំពាក់បែបណានៅពេលកើតហេតុនោះ។
ទោះជាយ៉ាងណា គ្រាប់កាំភ្លើងជ័រទាំងនោះ ពុំបានបាញ់ចំត្រូវព្រះកាយរបស់ព្រះមហាក្សត្រថៃឡើយ ។ ភ្លាមប៉ូលិសក៏បានរកឃើញ ក្មេងប្រុសវ័យជំទង់ទាំងពីររូបនោះ កំពុងពួនសម្ងំនៅក្នុងគុម្ពព្រៃ ក្បែរកន្លែងកើតហេតុ។ ជាមួយគ្នានោះ អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញានៅក្រុង Landshut លោក Thomas Rauscher បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press (AP) ថា «ខណៈព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានសម្រេចព្រះទ័យមិនដាក់ពាក្យបណ្តឹងអ្វីទាំងអស់នោះ សំណុំរឿងនេះនៅតែត្រូវបានបញ្ចូនទៅកាន់ការិយាល័យរដ្ឋអាជ្ញានៃក្រុង Landshut ដដែល ជាទីដែលក្មេងប្រុសវ័យ១៤ឆ្នាំ អាចប្រឈមនឹងការចោទប្រកាន់ពីបទប៉ុនប៉ងបង្ករបួសស្នាមលើអ្នកដទៃ រីឯម្នាក់ទៀតដែលមានអាយុ១៣ឆ្នាំ គឺស្ថិតនៅក្នុងវ័យក្មេងខ្ចីពេក មិនទាន់អាចត្រូវចោទប្រកាន់ទោសបានឡើយ»។
គេនៅមិនទាន់ដឹងថាតើក្មេងប្រុសបង្កទាំងពីរ បានដឹងពីអត្តសញ្ញាណរបស់ព្រះអង្គ មហា វិច្ឆិរ៉ាឡុងកន ដែរឬយ៉ាងណានោះទេ។សូមបញ្ជាក់ដែរថារឿងចឹងៗបើនៅស្រុកថៃវិញមិនដឹងជាជាប់គុកប៉ុន្មានឆ្នាំទេមិនថាអ្នកប្រព្រឹត្តកមេងឬចាស់នោះឡើយ។សូមជំរាបដែរថា ព្រះរាជាថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ទ្រង់តែងតែបានចំណាយពេលវេលាជាច្រើនរបស់ទ្រង់ នៅក្នុងទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ ៕