សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​១​គ្រឿង ដែល​ដ​បម្រុង​លោតឆ័ត្រ​ទៅ​ប្រទេស​វៀតណាម​

ឃាត់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​១​គ្រឿង ដែល​ដ​បម្រុង​លោតឆ័ត្រ​ទៅ​ប្រទេស​វៀតណាម​

ក្រចេះ​៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ ឃាត់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​១​គ្រឿង ដែល​ដ​បម្រុង​លោតឆ័ត្រ​ទៅ​ប្រទេស​វៀតណាម ប្រគល់​ឲ្យ​សង្កាត់​រដ្ឋបា​ល​ព្រៃឈើ​ថ្ម​ក្រែ​។​

​ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧​នេះ នៅ​ផ្លូវ​ជាតិ​លេខ​៧ ស្ថិតក្នុង​ឃុំ​ចង្គ្រង់ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​មន្ដ្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ក្រចេះ បានឲ្យដឹងថា រថយន្ដ​នេះ​ដឹកឈើ​ខាងលើនេះ គឺ​ចេញពី​ខេត្ត​ស្ទឹងត្រែង ឆ្លងកាត់​ខេត្ត​ក្រចេះ ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​មិន​បាន​សម្រេច​ក្រោយ​កម្លាំង​ជំនាញ​ទទួល​បានព័​ត៌ ក៏​សុំ​គោលការណ៍​ថ្នាក់លើ ចេញ​ប្រតិបត្តិការ​បង្ក្រាប​តែម្ដង ហើយ​ប្រគល់​ជូន​ជំនាញ់​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្ម​ក្រែ​។ ប៉ុន្ដែ​ជំនាញ​ចាប់បាន​តែ​រថយន្ដ​តែប៉ុណ្ណោះ ដោយឡែក​ម្ចាស់​រថយន្ដ​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

​លោក ម៉ី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ បញ្ជាក់ថា រថយន្ដ​ដែល​នគរបាល​សេដ្ឋកិច្ច​ចាប់បាន ហើយ​ប្រគល់​ជូន​លោក​នោះ មាន​ផ្ទុក​ឈើ​សុ​ក្រំ និង​ឈើ​គរ​គី ជា​ប្រភេទ​ឈើ​លេខ​១ មាន​ចំនួន​២៧​ដុំ ស្មើ​ជិត​២​ម៉ែត្រគូប ហើយ​បាន​ទៅ​រក្សាទុក​នៅ​ស្ថានីយ៍​បណ្ដុះ​កូន​ខ្សា ដើម្បី​កសាង​សុំ​រឿង​តាម​នីតិវិធី​របស់​រដ្ឋ​បាល​ព្រៃឈើ​៕

 

Filed in: ព័ត៌មានជាតិ