សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រីរដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ម្នាក់ ប្រម៉ា​ញ់​រថយន្ត​ដឹកឈើ​គោះ​បាន​៣៥០០​ដុល្លារ ស្ងាត់ៗ​

មន្ត្រីរដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ម្នាក់ ប្រម៉ា​ញ់​រថយន្ត​ដឹកឈើ​គោះ​បាន​៣៥០០​ដុល្លារ ស្ងាត់ៗ​

កំពង់ឆ្នាំង​៖​មាន​សេចក្តីរាយការណ៍​ថា​៖ កាលពី ថ្ងៃទី​១៩​ខែមិថុនា ឆ្នាំ​២០១៧ មាន​រថយន្ត​ដឹកឈើ​ខ្នាត​ធំ​១​គ្រឿង បាន​ដឹក​ចេញពី​ខេត្ត​ពោធិ៍សាត់ ទៅ​កាន់​រាជធានី​ភ្នំពេញ ដោយ​បាន​ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​បរិ​ប​រូណ៍​ដែល​មាន​ទីតាំង​នៅ​ឃុំ​ត្រពាំង​ចាន់ ត្រូវបាន​មន្ត្រី រដ្ឋបាល​ព្រៃឈើខ័​ណ្ឌ​ម្នាក់​មានឈ្មោះ ឌី​ន​ជា​មន្ត្រី​បណ្ដែត​ដែល​ជា​ប្អូន​របស់ លោក ថោង រ៉ាវី​រ៉ា​វុឌ្ឃី ជា​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង គោះ​បាន​ប្រាក់​៣៥០០ ដុល្លារ​អាមេរិក​យ៉ាង​ស្ងាត់ ទើប​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅមុខទៀត ។

​ករណី​នេះ​បើ​បើ​យោង​តាម​ប្រភព ផ្តល់​ឲ្យ​កាសែត​មួយ​បានដឹង ថា មាន​ភស្តុតាង​ជា​ក្រដាស់ វេ​លុយ តាម​ប្រព័ន្ធ​វី​ង​(wing) ចំនួន​៤ សន្លឹក​ដែល ក្រុម​ឈ្មួញ​ដឹកឈើ​បាន​វេ​លុយ​ក្នុង​ថ្ងៃ​តែមួយ គឺ​នៅ​ថ្ងៃទី​១៩​ខែមិថុនា ឲ្យទៅ​ខាង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង​។
​លើក​ទី​១ ចំនួន ៤.០០០.០០០ រៀល (​បួន​លាន​រៀល​) លើក​ទី​២​ចំនួន ៤.០០០.០០០ រៀល (​បួន​លាន​រៀល​) លើក​ទី​៣​ចំនួន ១០០០​ដុល្លារ និង​លើក​ទី​៤ ចំនួន ៥០០ ដុល្លារ បើ​គិត​សារុប​លុយ​ដុល្លារ​ទាំង​៤​លើក គឺ​មាន​ចំនួន​ទឹកប្រាក់ ស្មើនឹង (៣៥០០​ដុល្លារ បី​ពាន់​ប្រាំ​រយ​ដុល្លា​)​។​ការ​វេលុយ ជូន​ដល់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ឆ្នាំង​នេះ គឺ​មាន​លេខ​ទូរស័ព្ទ​អ្នក​ផ្ញើរ និង​អ្នក​ទទួល​ត្រឹមត្រូវ​។

​ករណី​ខាងលើ​នេះ គួ​លោក​ចាន់ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំ​ង និង លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ការពិត​ផង​តើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​ណា​ដែល​បាន​ធ្វើ​ខុស​ច្បាប់​ដូច្នេះ​?​ព្រោះ មន្ត្រី​ដែល​បាន​ប្រព្រិត្ត​អំពើ​ពុករលួយ ឃុបឃិត​គ្នា មិន​បង្ក្រាប​បទល្មើស ដោះលែង​រថយន្ត​ដឹកឈើ​ជា​ថ្នូរ​និង​ទឹកប្រាក់​៣៥០០​ដុល្លារ ស្ងាត់ៗ​ចឹង​គឹ​ផ្ទុយ​និង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ហើយ ។​

​សូម​បញ្ជាក់​ដែរ​ថា​៖​បញ្ជូន​ក្រដាស់ វេ​លុយ ទាំង​៤​សន្លឹក របស់​ក្រុម​ឈ្មួញ​ឈើ ត្រូវបាន​ខាង​កាសែត​ផ្តល់​ឲ្យ​ខាង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ជូន អភិបាលខេត្ត និង​ប្រធាន​មន្ទីរ កសិកម្ម ដើម្បី​ធ្វើ​ការស្រាវជ្រាវ​ហើយ​។
​សារព័ត៌មាន​យើង​មិនអាច​សុំ​ការទំនាក់ទំនង​ពី​ការអធិប្បាយ​បំភ្លឺ​ណាមួយ​បាន​នៅឡើយ​ទេ ពី​លោក ថោង រ៉ាវី​រ៉ា​វុឌ្ឃី ជា​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង ដោយ​ទូរស័ព្ទ​មិន​អាច​ទំនាកទំនង​បាន​។​សង្ឃឹមថា​នឹង​មាន​លទ្ធ​ផល​ប្រកាស​ចេញ​ឲ្យដឹង​ជាមិនខាន​៕

 

 

Filed in: ព័ត៌មានជាតិ