សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ការ​ឃើញ​បទល្មើស​ព្រៃឈើ​បង្កដោយ​ប្អូនប្រុស​ចៅហ្វាយខេត្ត​មណ្ឌល​គី​រី​ដូច​បាយឡុកបាយឡ​កូនក្មេង​!

ការ​ឃើញ​បទល្មើស​ព្រៃឈើ​បង្កដោយ​ប្អូនប្រុស​ចៅហ្វាយខេត្ត​មណ្ឌល​គី​រី​ដូច​បាយឡុកបាយឡ​កូនក្មេង​!

មណ្ឌលគិរី ៖ មាន​សេចក្តីរាយការណ៍​ថា មន្ត្រីនគរបាល​វរៈ​ព្រុំដែន​លេខ​៦២១​ខេត្ត​មណ្ឌល​គី​រី​ឈ្មោះ គួ​យ សុ ឃុន ដែល គេ​ដឹងថា​ជា​ប្អូនប្រុស លោក ស្វាយ សំ​អ៊ាង  អភិបាល​ខត្ត​មណ្ឌលគិរី នៅ​តែ​ធ្វើ សកម្មភាព ប្រមូល​ទិញ​ឈើ​ទុក​ឲ្យ​ឈ្មួញ​យួន​ដឹកជញ្ជូន​ចេញទៅ តាម​ច្រក​ដាក់​ដាំ​ដែល​មាន​លោក យ៉ូ សុធា ដែល​ជា​មេ​នគរបាល អន្តោប្រវេសន៍​ជួយ​សម្រួល និង ច្រករបៀង​កង់​ឡង់ ក៏ដូចជា ច្រក ផ្សេងៗ​ទៀត​យ៉ាង​ងងើល ដដែល​ព្រោះ​គ្មាន​អ្នកណា​ហ៊ាន​ប៉ះ​គាត់ ។​

​ជាក់ស្តែង​សមត្តកិច្ច​ចំរុះ​ខេត្តម​ណ្ឌ​គីរី​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​បាន​ឆែក​រកឃើញ​កន្លែង​ស្តុក​ឈើ​មួយ​គនរ​ធំ​ចំនួន​២​កន្លែង​ដែល​មានពតិ​មាន​ថា​មាន​ឈើ​ប្រមាណ​១០០​ម៉ែត្រគូប​ដែល​គេ​ដឹងថា​ជា​ឈើ​របស់​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ។

​បន្តែ​អ្វីដែល​ហួសចិត្ត​គឺថា​ការរកឃើ​ញ​គំនរ​ឈើ​នេះ​គ្រាន់តែ​ជា​រឿង​លេងសើច​ឥតប្រយោជន៍​ដូច​បាយឡុកបាយឡ​កូនក្មេង​ព្រោះ​អាជ្ញាធរខេត្ត​បានប្រកាសថា​ប្រែក្លាយ​ឈើ​ប្រមាណ​១០០​ម៉ែត្រគូប​ទៅជា​ឈើ​ត្រ​ម​១០​ម៉ែត្រគូប​និង​បន្ទាប់មក​ទៀត​ឡើងដល់​ជាង​២០​ម៉ែត្រគូប​ប៉ុណ្ណោះ​។

​ឯ​ជនសង្ស័យ​ពាក់​ពន្ធ័​ក្នុង​ការប្រព្រឹត្ត​បទល្មើ​សព្រៃ​ឈើ​មាន​ភស្តុតាង​ជាក់ស្តែង​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​គួ​យ​សុ​ឃុន​មន្ត្រីនគរបាល​និង​ជា​ប្អូនប្រុស​ចៅហ្វាយខេត្ត​ក៏​មិនឮ​មាន​ចំណាត់ការ​អ្វី​ឡើយ​ដោយ​គេ​ទម្លាក់​ទៅលើ​ឈ្មោះ​ភ​ក្រ័​ដែល​ជា​ជន​ស៊ីវិល​ឯណា​ឆ្កុយ​ទៅវិញ​។​ប្រភព​ពី​សមត្តកិច្ច​នៅ​ស្រុក​អូររាំង​បានឲ្យដឹង​ទៀត​ថា  ឈើ​ដែល​ឈ្មួញ​ជា​មន្ត្រី​មាន​សមត្តកិច្ច​ហើយ​ជាប់​សាច់ឈាម​ម្ចាស់​អាណាចក្រ​ខេត្ត​មណ្ឌល​គី​រី​ប្រមូល​ទិញ​នោះ ត្រូវបាន​គេ​ដឹក​ចេញពី​តំបន់ ព្រៃ​ការពារ ព្រៃ អភិរក្ស  និង​តំបន់​ដែន​ជម្រក  សត្វព្រៃ​តាម​បណ្តា​ស្រុក នានា​ក្នុង ខេត្ត​មណ្ឌលគិរី ហើយ​ម ន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់  ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប​ឡើយ ។

​មន្ត្រីនគរបាល​តូចតាច​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹង​ទៀត​ថា​មន្ត្រី​ជំនាញ​និង​សមត្ថិ​ច្ច ពាក់ព័ន្ធ​ក្នុង​ខេត្ត​មណ្ឌលគិរី មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈើ​ឈ្មោះ គួ​យ សុ​ឃុន និង​បក្ខពួក​ជា ច្រើន​នាក់ នោះទេ​ព្រោះ​ពួកគេ​ខ្លាច​ឥទ្ធិពល​លោក ម្ចាស់​អាណាចក្រ​ខេត្តមណ្ឌលគិរី ។ ចឹង​ហើយ​ហើយ​ទើប​ថ្មីៗ​នេះ​ឈ្មួញ គួ​យ សុ​ឃុន អាច​ប្រមូល​ទិញ​ឈើ​ក្នុង​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​ទុក​លក់​ឲ្យ​ឈ្មួញ​យួន​នាំ​ចេញ​តាម ច្រក​ដាក់​ដាំ ច្រករបៀង​កង់​ឡង់ ច្រក​កោះ​ញែក ប៉ុស្តិ៍​៧ និង​ប៉ុស្តិ៍​កែវ​សីមា ។

​គេ​ចង់​ឃើញ​លោក​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល ជាតិ​ពិសេស លោក​ឧត្តមសេនីយ៍ឯក ហ៊ូ សា​គុណ ប្រធាន​នាយកដ្ឋាន​គ​របាល​ព្រុំដែន​ដែល​ជា​សមាជិក​ក្រុម​ការងារ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ​នឹង ចាត់វិធានការ​ពិនិត្យ​មើល ទង្វើ​មិន​ប្រក្រតី​របស់ មន្ត្រីនគរបាល​ជា​ឈ្មួញ​ឈើ​ឈ្មោះ គួ​យ សុ​ឃុន និង​មេ​នគរបាល ច្រក​ដាក់ ដាំ​លោក យ៉ូ សុធា​និង​នគរបាល​នៅ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ជាមិនខាន​។

​សូម​បញ្ជាក់​ដែរ​ថា​៖ នៅ​ថ្ងៃ​ទី​១៨ មិនុនា ២០១៧ វេលា​ម៉ោង​១១​និ​១៥​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តរាគមន៍​និង​កម្លាំង​ការិប្រឆាំង​បទល្មើ​សសេដ្ឋកិច្ច​គោល​ដៅ​ស្រុកកោះ​ញែក​ដោយ​មាន​ការចូលរួម​ពី​ជំនាញ​ការយាល័យ​បរិ​ស្ថាន​ស្រុក​បាន​ចុះបង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​ច​ណុ​ច បណ្ដោយ​ផ្លូវជាតិ​លេខ​76A​មុខ​ប៉ុស្ដិ៍រ​យ៉​នៅ​ភូមិរ​យ៉​ឃុំរ​យ៉​ស្រុក កោះ​ញែក​ខេត្ត​មណ្ឌលគិរី​។

​លទ្ធផល​រឹបអូស​បាន​វត្ថុតាង​រួម​មាន​រថយន្ដ​១​គ្រឿង​ម៉ាក​កា​ម៉ា​រី​ស្វិត​កាត់​ទ្រុង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-5262 ដែល​មាន​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​25​ដុំ ។

​រថយន្ដ​និង​វត្ថុតាង​ត្រូវ​ក្រុមការងារ​យកទៅ​ប្រគល់ជូន​ស្នាក់ការ​បរិស្ថាន​ត្រពាំង​ត្រាច​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​បន្ត​។
​នៅវេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃ​ខែ​ដដែល​នៅ​ចំណុច​ផ្លូវ​ចូល​ផ្សា​កោះ​ញែក​ស្ថិតនៅ​ភូមិ​រង្សី​ឃុំ​ស្រែ​សង្គម​ស្រុក​កោះ​ញែក​ក្រុមការងារ​ស្ទាក់​ចាប់​បាន​រថយន្ត​1​គ្រឿង​ទៀត​ម៉ាក់​VIGO​ពណ៌​ស្លា​ទុំ​គ្មាន​ស្លាក​លេខ​មាន​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​នៅក្នុង​ឡាន​ហើយ​អ្នកបើក បរ​បាន​រត់គេចខ្លួន​បាត់​។​ប្រការនេះ​បង្ហាញ​ថា​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​គ្មាន​ថយ​ទេ​ព្រោះ​មេក្លោង​ធំ​ចាប់​មិនបាន​៕

 

Filed in: ព័ត៌មានជាតិ