ក្រចេះ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងក្រចេះ បានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់នៅភូមិទី១សង្កាត់រកា កណ្តាលពាក់ព័ន្ធករណីអំពើលួចម៉ូតូ ។ សកម្មភាពជនសង្ស័យប្រព្រឹត្តត្រូវសមត្ថកិច្ចឃាត់ខ្លួននៅភូមិអូរឬស្សី២សង្កាត់អូរឬស្សីក្រុងក្រចេះខេត្តក្រចេះកាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ សា ដានិត ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅ ភូមិអូរឬស្សី២សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។ ក្នុងការឃាត់ខ្លួនរួមមានវត្ថុតាងដោយដកហូតបានម៉ូតូចំនួនមួយគ្រឿងម៉ាកវ៉េវ”wave.s”។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើសមត្ថកិច្ចកំពុងឃាត់ខ្លួននិងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការបន្ត៕