សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​យក​គោយន្ត​កន្ត្រៃ​បិទផ្លូវ​តវ៉ា​ឲ្យ​ក្រុមហ៊ុន​វៀតណាម​បើកផ្លូវ​

​យក​គោយន្ត​កន្ត្រៃ​បិទផ្លូវ​តវ៉ា​ឲ្យ​ក្រុមហ៊ុន​វៀតណាម​បើកផ្លូវ​

ខេត្ត​ក្រចេះ ៖ ប្រជាពលរដ្ឋ​ជាង​១០០​នាក់​រស់នៅ​ភូមិ​អា​លូច​ឃុំ​កន្ទួតស្រុក​ចិត្រ​បុរី​ខេត្ត​ក្រចេះ​បាន​ធ្វើ​ការតវ៉ា​ដោយ​យក​គោយន្ដ​កន្ត្រៃ​និង​គោយន្ដ​កែច្នៃ​ជាង​៤០​គ្រឿង​បិទ​ផ្លូវ​គ្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​ឈ្មោះ​”​ដូ​ទឺសាយ​ហ្ក​ន​ប៊ិញ​ហ្វឿក​” បិទ​បា​រ៉ាស់​ចេញ​ចូល​ដោយ​កំណត់​ម៉ោង​ដែល​ពួកគាត់​មិន​អាច​ទទួលយកបាន​។​

​សូមជម្រាបថា ក្រុមហ៊ុន​នោះ​មាន​ទីតាំង​នៅ​ភូមិ​អា​លូច​ឃុំ​កន្ទួតស្រុក​ចិត្រ​បុរី​ខេត្ត​ក្រចេះ​។ ហេតុការណ៍​នេះ​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​ផ្លូវ​នេះ​តាំងពី​វេលា​ម៉ោង​ជាង​៧​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧​រហូតដល់​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​នេះ​ទើប​រំសាយ​ដោយ​មាន​ការសម្របសម្រួល​ពី​សំណាក់​អាជ្ញាធរ​ស្រុក​ចិត្រ​បុរី​ខេត្ត​ក្រចេះ​។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា មូលហេតុ​ដែល​ពួកគាត់​បិទផ្លូវ​របស់​ក្រុមហ៊ុន​នេះ​មក​ពី​ក្រុមហ៊ុន​បិទ​បើក​បា​រ៉ាស់​ដោយកំណត់​ម៉ោង​អោយ​ចូល​ឆ្លងកាត់​ពី​ម៉ោង​៧​ព្រឹក​នឹង​បិទ​វិញ​នៅ​ម៉ោង​៧​ល្ងាច និង​អ្នកយាម​បា​រ៉ាស់​ពេលខ្លះ​ទាមទារ​ពិនិត្យ​អត្តសញ្ញាណប័ណ្ណ និង​ទារ​លុយ​ពី​ពួកគាត់​ដឹក​ជន្លង់ម្រេច​តាម​ក្រុមហ៊ុន​នេះ ។
​ហេតុផល​ទាំងនេះ​ពួកគាត់​មិន​អាច​ទទួលយក​បាន​នោះ​ព្រោះ​ថា​គាត់​ជា​កសិករ​ធ្វើស្រែ​ចំការ​ឆ្ងាយ​ពី​ភូមិ​បើ​ក្រុមហ៊ុន​កំណត់អោយ​បើក​ម៉ោង​៧​ព្រឹក​ពួកគាត់​ទៅ​ដល់​ស្រែ​ចំការ​ម៉ោង​ជិត​១០​ហើយ​។​

​លោក​អ៊ី​វណា​រុង​អភិបាលរង​ស្រុក​ចិត្រ​បុរី​បានឲ្យដឹង​ថា​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅ​ឈ្មោះ​”​ដូ​ទឺសាយ​ហ្គោន​ប៊ិញ​ហ្វឿក​”​នេះ​ជា​របស់​អាមេរិក​ដែល​បាន​ទិញ​បន្ត​ពី​ក្រុមហ៊ុន​វៀតណាម​នោះ​។​លោក​បន្ត​ថា​ពលរដ្ឋ​ធ្វើ​តវ៉ា​ចំនួន​២​លើក​ទាំង​លើក​នេះ​។​លើក​ទី​១​ខាង​ក្រុមហ៊ុន​បិទ​ផ្លូវ​មិនអោយ​ពលរដ្ឋ​ឆ្លងកាត់​និង​លើក​នេះ​ពលរដ្ឋ​ជា​អ្នក​បិទផ្លូវ​វិញ​ម្ដង​។​

​លោក​អភិបាលរង​ស្រុក​បាន​បន្តថា​ពេល​ពលរដ្ឋ​បិទ​ផ្លូវ​លោក​និង​ស្ថាប័ន​ពាក់​ពន្ធ័​ព្រម​តំណាង​ពលរដ្ឋ​និង​ដំណាង​ក្រុមហ៊ុន​បាន​ធ្វើ​ការពិភាក្សា​គ្នា​អស់​រយៈពេល​ប៉ុន្មាន​ម៉ោង​មក​នោះ​បាន​ត្រូវ​គ្នា​ដោយ​ក្រុមហ៊ុន​អនុញ្ញាតអោយ​ពលរដ្ឋ​ធ្វើស្រែ​ចំការ​ចេញចូល​២៤​ម៉ោង​។​ដោយឡែក​ពលរដ្ឋ​ដែល​ជា​ឈ្មួញ​រកស៊ី​ដឹក​ជន្លង់ម្រេច​ឆ្លងកាត់​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ពី​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​១១​យប់​ហើយ​ពលរដ្ឋ​ក៏បាន​យល់ព្រម​តាម​លក្ខខ័ណ្ឌ​របស់​ក្រុមហ៊ុន​រួច​បំបែក​គ្នា​យក​គោយន្ត​កន្ត្រៃ​ទៅផ្ទះ​រៀងៗ​ខ្លួន​៕

 

Filed in: ព័ត៌មានជាតិ