សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ករណី​ចាប់​អ្នកកាសែត​នៅ​ខេត្តរតនគិរី​ផ្អើល​ដល់​ក្រសួង​ព័ត៌មាន​

ករណី​ចាប់​អ្នកកាសែត​នៅ​ខេត្តរតនគិរី​ផ្អើល​ដល់​ក្រសួង​ព័ត៌មាន​

​រាជធានី​ភ្នំពេញ ៖ កាល​ពី​ម្សិលមិញ​យ៉ាងហោចណាស់​ក៏​មាន​អ្នកសារព័ត៌មាន​ប្រមាណ​ជាង​៥០​នាក់ តំណាងឲ្យ​អ្នកសារព័ត៌មាន មកពី​បណ្តា​ខេត្ត​ទាំង​២៥​របស់​ប្រទេស​កម្ពុជា​មក​ជួបជុំគ្នា​នៅ​ក្រសួង​ព័ត៌មាន ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង ព័ត៌មាន ដែលជា​អាណាព្យាបាល​របស់​ខ្លួន​ក្នុងករណី​អាជ្ញាធរ​ខេត្តរ​ន​គិរី គម្រាម និង​ចាប់​អ្នកសារព័ត៌មាន​ចំនួន​៤​នាក់ ក្រោម​មូលហេតុ​«​កំហែង​យក​» ដែល​ប្តឹង​ដោយ​ក្រុម​ឈ្មួញ​ឈើ​ខុសច្បាប់​គ្រា​គ់ៗ ប្រចាំខេត្ត ។​

​ក្រុម​អ្នកសារព័ត៌មាន​ថ្លែងថា ពួកគេ​មក​ទីនេះ​ដើម្បី​ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​ជា​ឪពុក​ម្តាយ​ជួយ​អន្តរាគមន៍​សម្តេច​តេជោ ហ៊ុន សែន និង​ក្រសួង​យុត្តិធម៌​ដើម្បី​មាន​វិធាន​ច្បាប់​លើ​បុគ្គល​និង​មន្ត្រី​អាជ្ញាធរ​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​។ ទន្ទឹម​នោះ​អ្នកសារព័ត៌មាន​នៅ​ខេត្តរតនគិរី​កំពុង​ប្រឈមមុខ នឹង​ការ​កំហែង ដោយ​សមត្ថកិច្ច ទំនង​ជា​សហការ​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ធំ​នៅ​ខេត្ត​រតនគិរី​។​

​សូមជម្រាបថា ការឡើង​មកសុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ពេលនេះ គឺ​បន្ទាប់ពី​អ្នកសារព័ត៌មាន​៤​នាក់​រូប​នៅ​ខេត្ត​រតនគីរី ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ពី​បទ​កំហែង​យក​ដែល​ប្តឹង​ដោយ​ក្រុម​ឈ្មួញ​ឈើ ។ អ្នកកាសែត​ទាំងនោះ​រួមមាន ទី​១/ ឈ្មោះ ច័ន្ទ ដា​រ៉ា អ្នកយក​ព័ត៌មាន​អង្គភាព​TNM​អន​ឡាញ ទី​២/ ឈ្មោះ យ៉​ន ទិ​ត្យ ហៅ​ទិត្យ​ឦសាន ឋានៈ​នាយករង​អង្គភាព​យុ​វន​ខ្មែរ​ព័ត៌មាន ទី​៣ ម៉ី​ម៉េង​ហ៊ុយ​អ្នកយកព័ត៌មាន​ដំណឹង​ភ្នំពេញ និង​ទី​៤ ឈ្មោះ ប៉េង សុត្ថា​រ៉ាក់ អ្នកយក​ព័ត៌មាន​ឱ្យ​អង្គភាព​CPN TV ។​

​បើតាម​អ្នកសារព័ត៌មាន​មកពី​បណ្តា​ខេត្ត​ទាំង​២៥​នោះ បាន​ជជែក ពី​បញ្ហា​កំហែង​អ្នកសារព័ត៌មាន​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​មួយចំនួន ដែល​ទំនងជា​សហការ​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ នៃ​ខេត្ត​មណ្ឌលគិរី​នេះ ហើយ​ខេត្ត​នោះ​ក៏​កំពុង​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​នៃ​ការ​គម្រាមកំហែង​អ្នកសារព័ត៌មាន​ដែរ​។​

​ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ​ចាត់ទុក ការចាប់​អ្នកសារព័ត៌មាន​នោះ ជាការ​សងសឹក​បែប​គំនុំ​ដែល​អ្នកសារព័ត៌មាន​ធ្លាប់​ចុះផ្សាយ​ពី​ទង្វើ​អាក្រក់​របស់​ពួកគេ និង​ការឃុបឃិត​របស់​ពួកគេ​ជា​មួយ​មេ​ឈ្មួញ​រកស៊ី​ឈើ​ប្រចាំខេត្ត​នេះ ដែល​គេ​ស្គាល់​ថា​ជា​ជនជាតិ​វៀតណាម​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋ​ម​ន្រី្ត​ក្រសួង​ព័ត៌មាន​បាន​ថ្លែងថា លោក​នឹង​ជំរុញ​ក្រសួង​យុត្តិធម៌​ឲ្យ​ស្វែងរក​ការពិត ចំពោះ​ការចាប់ខ្លួន​អ្នក​ទាំង​៤​រូប​ខាងលើនេះ ។ ទន្ទឹម​នោះ​លោក​ក៏​បាន​ណែនាំ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអ​ស់ ត្រូវ​គោរព​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​ខ្លួន ក្នុងពេល​បំពេញ​ភារកិច្ច ជាពិសេស​ការចុះ​យក​ព័ត៌មាន​ស៊ើបអង្កេត​ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗ​៕

 

Filed in: ព័ត៌មានជាតិ