សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្បួន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ខុស​ច្បាប់​យ៉ាង​អានាធិបតេយ្យ​កក្រើក​ឡើង​វិញ​នៅ​ខេត្ត​ក្រចេះ​

ក្បួន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ខុស​ច្បាប់​យ៉ាង​អានាធិបតេយ្យ​កក្រើក​ឡើង​វិញ​នៅ​ខេត្ត​ក្រចេះ​

ក្រចេះ ៖ សមត្ថកិច្ច​ជំនាញ​និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​ខេត្ត​ក្រចេះ ហាក់បីដូច​ជា​មិន​ទាន់​មាន​ចំណាត់ការ​លើ​វិធាន ការបង្ក្រាប​ក្បួន​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​ខុសច្បាប់​យ៉ាង​អានាធិបតេយ្យ​នៅឡើយ​ទេ បើទោះបី​ក្បួន​រថយន្ត​ដឹកឈើ ខុស​ច្បាប់​ទាំងនេះ នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​មិន​ក្រោម​ពី​១០០​គ្រឿង​ទេ​ហើយ​តែងតែ​បង្ក​គ្រោះថ្នាក់​តាម​ដងផ្លូវ​ជា​ញឹក​ញ៉ាប់​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា រាល់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​រថយន្ត​សាំ​យ៉ុង​ពី​ក្រុម​ឈ្មួញ​ដែល​គេ​ស្គាល់​សុទ្ឋ សឹង​ជា​ឈ្មួញ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ត​ព្រៃវែង បានមក​ប្រកប​របរ​រកស៊ី​ដឹក​ឈើ​ខុសច្បាប់​ចេញពី​ព្រំប្រទល់​ខេត្ត​ក្រចេះ ស្ទឹងត្រែង​ឆ្លងកាត់​ស្រុក​សំបូរ និង​ក្រុង ក្រចេះ ឆ្ពោះ​ទៅ​ស្រុក ឆ្លង​ដើម្បី​បន្ត​ទៅ​លក់​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ដ​ត្បូងឃ្មុំ បាន​ដោយ​រលូន​នោះ គឺ​មកពី​ក្រុម​ឈ្មួញ មាន​ការឃុំ​ឃិត​ជាមួយ​មន្ត្រី​ស្ទើរតែ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទៅហើយ​។

​ហេតុនេះហើយ​ទើប​មាន​ការដឹក​ជញ្ជូន​ជា​ក្បួន​យ៉ាង​អានាធិបតេយ្យ​បើក​ប្រដេញ​គ្នា​ប្រសាច​ពេញ​ផ្លូវជាតិ​លេខ​៧​ជាពិសេស​ក្នុង​ក្រុង​ក្រចេះ​តែម្ដង​ហើយ​បើក ក្នុង​ល្បឿន​លឿន​ថែមទៀត​ផង​។ ថែម​ទាំង​បង្ក​គ្រោះថ្នាក់​ជា​ញឹក ញ៉ាប់​ដល់​អ្នក​ធ្វើ​ដំណើរ​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ជា​ញឹកញាប់​ទៀត​ផង​។​

​ប្រភព​បាន​បន្តទៀតថា ក្រៅ​តែ​ពី​ការ​ធ្លាប់​បង្ក​គ្រោះថ្នាក់​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឲ្យ​គ្រោះថ្នាក់​ម្ចាស់ផ្ទះ​ទាំង មិនដឹង​ខ្លួន បើក​ក្រឡាប់​ដោយ​ខ្លួនឯង​បង្ក​ឲ្យ​អ្នកដ៍ទៃ​រងគ្រោះថ្នាក់ និង​ការបើក​បុក​កៀ​រលើ រថយន្ត​សមត្ថកិច្ច​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​បង្ក​ឲ្យ​ខូចខាត​ដោយ​មិន​មាន​អ្នកទទួលខុសត្រូវ​នោះ​។

​ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមិថុនា ឆ្នាំ​២០១៧​នេះ​មាន​ក្បួន​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​បាន​បើក​ប្រជែង​គ្នា យ៉ាង​អាណាធិបតេយ្យ​នៅ​ចំណុច​ស្ពាន​ពាម​ទេ​ស្ថិតក្នុង​ភូមិរ​ការ​កណ្តា​ល​ក្រុង​ក្រចេះ​ខេត្តក្រចេះ​។​

​លោក ផូង គឹម​ឡាយ នាយ​សង្កាត់រដ្ឋបាល ព្រៃឈើ​ឆ្លូង​បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ ឲ្យដឹងថា រាល់​ចំណាត់ការ​ក្នុង​ការបង្ក្រាប​ក្បួន​រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​យ៉ាង​អាណាធិបតេយ្យ​ទាំងនោះ​ទាល់តែ​មាន​ការជួយ​សហ​ការ​ពី​កងកម្លាំងប្រដាប់អាវុធ​ទើប​អាច​ចំណាត់កា​រលើ​ក្រុម​ឈ្មួញ​បាន ។​

​លោក​បាន​បន្ថែមថា រយះពេល​៦​ខែ​ចុងក្រោយ​នេះ កម្លាំង​របស់​លោក​បាន​សហការ​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​ឃាត់​បាន​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​៦​គ្រឿង​ដែរ​ក្រោយ​ពី​ការវាស់វែង​រួចហើយ​មាន​ចំនួន​ឈើ​សរុប​១៦​ម៉ែត្រ​គីប ។​

​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ​លោក ប៊ួយ រតនា នាយផ្នែក រដ្ឋបាល​ព្រៃឈើ​ក្រចេះ មិនអាច​សុំ​ការបំភ្លឺ​ពី​បញ្ហា​ខាងលើ​នេះ​បាន​ទេ​ព្រោះ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទំនាក់ទំនង​បាន​តែ​ក៏​នៅ​រងចាំ​ទទួល​ការបញ្ជាក់ និង​ផ្សាយ​នៅពេល​ក្រោយ​ទៀត ៕

 

Filed in: ព័ត៌មានជាតិ