សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ចុះ​បឋមសិលា​សាងសង់​បណ្ណាល័យ​អ្នកនិពន្ធ នូ ហា​ច​

បញ្ចុះ​បឋមសិលា​សាងសង់​បណ្ណាល័យ​អ្នកនិពន្ធ នូ ហា​ច​

ពិធី​បញ្ចុះ​បឋមសិលា សាងសង់​អាគារ​បណ្ណាល័យ អ្នកនិពន្ធ នូ ហា​ច ក្នុង​វិទ្យាល័យ​សម្តេច​ឱ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ ទី ១៤ ខែ​មករា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព លោក ជាម ច័ន្ទ​សោភ័ណ អភិបាលរង​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង​។​

​ក្នុង​របាយការណ៍​របស់លោក យា យូគួ​ង នាយករង​វិទ្យាល័យ​សម្តេច​ឱ បានឱ្យដឹងថា​ការសាងសង​អាគារ​បណ្ណាល័យ អ្នកនិពន្ធ នូ ហា​ច ក្នុង​វិទ្យាល័យ​សម្តេច​ឱ​នាពេលនេះ ជា​អំណោយ​របស់​លោក នូ វិ ជា​កូនប្រុស​បង្កើត របស់​លោកតា នូ ហា​ច ជា​អ្នកនិពន្ធ​ល្បីល្បាញ ក្នុង​ទស្សវត្ស​ទី ៦០ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា ១០ ម៉ឺន​ដុល្លារ​។ នេះ​ជា​ភ​ព្វសំណាងដ៏​ល្អ ដែល​វិទ្យា​ល័យ​សម្តេចឳ ទទួលបាន​នូវ​មហា​កិត្តិយស ដោយ​ក្រសួង​ក៏ដូចជា​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ផ្តល់​ការទុកចិត្ត​ធ្វើជា បណ្ណាល័យ​បង្អែក​ក្នុង​ខេត្ត​បាត់ដំបង​។ ក្រោយពី​ការបើក​វគ្គ​បណ្តុះបណ្តាល  ផ្នែក​ការងារ​បណ្ណាល័យ​រយៈពេល​២​លើក ក្រសួង បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​សាលា និង​បណ្ណារក្ស​ចូលរួម ធ្វើ​ទស្សនៈកិច្ច​សិក្សា លើ​បណ្ណាល័យ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បណ្ណាល័យ​ជាតិ និង​បណ្ណាល័យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ថែមទៀត​។ ជា​តំរូវការ​ចាំបាច់​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បណ្ណាល័យ​បង្អែក គឺជា​អាគារ​ដាច់ដោយឡែក ដែល​មាន​លក្ខណៈ​ងាយស្រួល ដលក់​ការ​ចូល​អាន​គ្រប់​ពេលវេលា​របស់​មហា​ជន គ្រប់​ស្រទាប់​។​

​លោក ជាម ច័ន្ទ​សោភ័ណ បានបញ្ជាក់​ថា​នេះ​ជា​កាយវិការ​មួយ​ដ៏​ល្អ​ប្រសើរ​ក្នុង​ការចូលរួម​ជំរុញ​វិស័យ​អប់រំ​ឱ្យ​កាន់តែ មាន​ភាពល្អប្រសើរ រួម​គ្នា​ឆ្ពោះទៅ​សំរេច​គោលដៅ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន គឺ​ជំរុញ​អោយ​សំរេចបាន ១០០ %​នូវ​ទិសដៅ​អប់រំ​ទាំងអស់​គ្នា​ក្នុង​ឆ្នាំ​២០១៥​នេះ​។ ដោយឡែក​នៅក្នុង​ខេត្ត​បាត់ដំបង យើង​សង្កេតឃើញថា នៅក្នុង​ខេត្ត​បាត់ដំបង​យើង​មាន​សាកលវិទ្យាល័យ ៨ ក្នុង​នោះ​របស់​រដ្ឋ​មួយ គឺ​សា​លក​វិទ្យាល័យ​បាត់ដំបង ជា​ស្នាដៃ​យ៉ាង​ត្រចះត្រចង់​របស់​ឯកឧត្តម ស ខេង  ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។ ក្រៅពី​នោះ​នោ​មាន វិទ្យល័​យ​គ្រប់​ស្រុក ហើយ​ស្រុក​ខ្លះ មាន​២ រឺ ៣ ទៀតផង​។ ជាង​នេះ​ទៀត​នៅ​មាន​អនុវិទ្យាល័យ​គ្រប់​ឃុំ​ទូទាំង​ខេត្ត​ទៀត​ផង ។​

​លោក​បាន​បន្តទៀតថា អ្វី​ជា​មោនៈភាព​នៃ​ខេត្ត​បាត់ដំបង​យើង​នោះ គឺ​ក្រុង​បាត់ដំបង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ទីក្រុង​ស្អាត ហើយ​ក្រុង​បាត់ដំបង​នេះ​ក៏​ត្រូវ​បាន​ទទួលពាន់រ​ង្វាន់ និរន្តរភាព​បរិស្ថាន​ប្រទេស​អាស៊ាន ពិសេស​ជា​នេះ​ទៀត​នោះ​ទីក្រុង​បាត់ដំបង ក៏​ត្រូវ​បាន​ចាត់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៀតផង ។​

​លោក​អភិបាលរង​ខេត្ត ក៏​បាន​សំណូមពរ​ដល់​លោកគ្រូ អ្នកគ្រូ បន្ត​យកចិត្តទុកដាក់ បណ្តុះបណ្តាល​ផ្តល់​នូវ​ចំណេះដឹង​ពិសេស​ក្មួយៗ ត្រូវ​ខិតខំ​រៀនសូត្រ គេច​ឱ្យ​ផុត​ពី​ថ្នាំញៀន គោរព​តាម​ដំបូន្មាន មាតាបិតា លោកគ្រូ អ្នកគ្រូ យក​ពេលទំនេរ​ចូល​សិក្សា​ស្រាវជ្រាវ នៅក្នុង​បណ្ណាល័យ របស់​យើង​នេះ​ដើម្បី​ក្លាយទៅជា​សិស្ស​ល្អ កូន​ល្អ និង​ក្លាយទៅជា​មនុស្ស​មាន​ប្រយោជន៍​សំរាប់​សង្គមជាតិ​នាពេល​អនាគត​។ ពិធី​នេះ​ត្រូវបាន​បញ្ចប់ ក្រោយ​ពី​គណៈអធិបតី​ចែក​ជូន​ក្រណាត់ស ក្រ​ម៉ា និង​ថវិកា មួយ​ចំនួន​ដល់​លោកតា លោកយាយ ប្រជាពលរដ្ឋ និង បញ្ចុះ​បឋមសិលា​រួចមក ៕​

DSC_0089 DSC_0093 DSC_0095 DSC_0108

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី