សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជា​ពល​ដ្ឋ​សប្បាយ​ចិត្ត​ជា​ខ្លាំង​បន្ទា​ប់​ពី​អាជ្ញាធរ​តម្រូវឲ្យ​ក្រុមបច្ចេកទេស​សម្រួល​ស្ពាន​ ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​បណ្ណោះអាសន្ន បើ​ទោះ​ជា​ស្ពាន​សាងសង់​មិនទាន់រួច​ក៏ដោយ​

​ប្រជា​ពល​ដ្ឋ​សប្បាយ​ចិត្ត​ជា​ខ្លាំង​បន្ទា​ប់​ពី​អាជ្ញាធរ​តម្រូវឲ្យ​ក្រុមបច្ចេកទេស​សម្រួល​ស្ពាន​ ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​បណ្ណោះអាសន្ន បើ​ទោះ​ជា​ស្ពាន​សាងសង់​មិនទាន់រួច​ក៏ដោយ​

ខេត្ត​រតនគិរីៈ ប្រជាពលរដ្ឋ​នៅ​ស្រុក​អណ្តូង​មាស ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត ដែល​បើក​អោយ​ដំណើរការ​ឆ្លងស្ពាន​តេជោ​សេ​សាន្ត​បណ្តោះអាសន្ន បើទោះបី​ស្ពាន​នោះ​នៅ​មិនទាន់​បាន​បញ្ចប់​ការសាងសង់​នៅឡើ​យក្តី​។ ជាមួយនឹង​ការថ្លែងអំណរគុណ​នេះ ក៏​មាន​សំណូមពរ​អោយ​ជួសជុល​ផ្លូវ​ដ៏​លំបាក​ដែល​ត​ភ្ជាប់​ពី​ស្ពាន​នោះ​ផងដែរ​។​

​សូមបញ្ជាក់​ថា នៅ​មុន​ពេល​អាជ្ញាធរខេត្ត​មិនទាន់​បើក​អោយ​ឆ្លង​ស្ពាន​បណ្តោះអាសន្ន​នេះ ការធ្វើ​ដំណើរ​ឆ្លង​របស់​ប្រជាពលរដ្ឋ​ជាពិសេ​សសិស្សានុសិស្ស​មា​ន​ភាពលំបាក​យ៉ាងខ្លាំង​។ សិស្សានុសិស្ស​ត្រូវ​ខកពេល​ចូលរៀន ដោយសារតែ​ត្រូវ​អង្គុយ​ក្រោម​ដើមឈើ​ក្បែរ​ច្រាំងទន្លេ ដើម្បី​រង់ចាំ​ទូកដ ដែល​ត្រូវ​រង់ចាំ​ក្នុងពេល​ម្តងៗ​នោះ​។ ជាង​នេះ​អ្នក​ជម្ងឺ ដែល​ត្រូវ​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឬ​ទៅ​សំរាលកូន​នៅ​មន្ទីរពេទ្យបង្អែក ក៏​នឹង​ត្រូវ​រង់ចាំ​ការចម្លង​របស់​ទូកដ​ដ៏​យឺតយ៉ាវ​បំផុត​នោះ​ផងដែរ រហូត​មាន​ពេល​មួយ​នោះ ស្ត្រី​ម្នាក់​ត្រូវ​គេ​និយាយថា បាន​សំរាលកូន នៅ​នឹង​មាត់​ច្រាំងទន្លេ​ដែល​ជា​ទីកន្លែង​រង់ចាំ​ទូកដ​នោះ​ផង​ទៀត​។ ជាមួយគ្នា​នោះ សំភារៈ​បំរើ​អោយ​ការដ្ឋាន​សំណង់​នានា ក៏​ត្រូវ​គេ​រាយ​ការណ៏​ថា មានការ​យឺតយ៉ាវ​និង​លំបាក​បំផុត ក្នុង​ដំណើរការ​សាងសង់​អគារ​គ្រឹះស្ថាន​នានា ឬ​សំណង់ផ្ទះ​ឯកជន​ជាដើម​។​ល​។​

​ពួក​គាត់​បន្តថាៈ អ្វី​ដែល​លើកឡើង​ទាំងអស់នេះ គឺ​ត្រូវ​ចំណាយ​ថវិកា​អស់​យ៉ាងច្រើន ទម្រាំ​បានសំរេច​លទ្ធផល​ផ្លែផ្កា​អ្វី​មួយ​នោះ​។​

​ដោយ​មើលឃើញ​ពី​ភាព​លំបាក​របស់​ប្រជាពលរដ្ឋ និង​ការចម្លង​របស់​ទូកដ​មាន​ការយឺតយ៉ាវ​ផង​នោះ ទើប​ក្នុងកំឡុងពេល​ប្រមាណ​១​ខែ​កន្លងទៅ​នេះ អាជ្ញាធរ​បាន​ចុះ​ទៅ​សំរួល​បើក​អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងស្ពាន បើទោះបី​ស្ពាន​នោះ​នៅ​មិនទាន់​បាន​បញ្ចប់​ការសាងសង់​នៅឡើ​យក្តី​។

​ទទ្ទឹម​នឹង​បើក​អោយ​ឆ្លងស្ពាន​បណ្តោះអាសន្ន​នេះ ពួកគាត់​បាន​សប្បាយ​ចិត្ត​ក្រៃលែង​និង​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត ប៉ុន្តែ​ក៏​បាន​សំណូមពរ​ថ្នាក់ដឹកនាំ​មេត្តា​ជួសជុល​ផ្លូវ​ដ៏​លំបាក​ដែល​ត​ភ្ជាប់​ពី​ក្បាលស្ពាន ដល់​ឃុំ​ញ៉ាង​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ផងដែរ​។ (​ស្តាប់​សម្លេង​ដើម​ប្រជាពលរដ្ឋ​)

​ដើម្បី​ជា​ការឆ្លើយតប​ចំពោះ​សំណូមពរ​ប្រជាពលរដ្ឋ លោក ខេន សានី​ត អភិបាលស្រុក​អណ្តូង​មាស បានឲ្យដឹងថា លោក​បាន​ដាក់​សំណើរ​ទៅ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ហើយ ក៏ប៉ុន្តែ​សំណើរ​នេះ​មិន​អាច​ទាន់​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទេ ដូច្នេះ​លោក​នឹង​ធ្វើ​ការកៀងគរ ដល់​អាជីវករ​អ្នក​ដែល​មាន​លទ្ធភាព ក្រុមហ៊ុន អ្នក​ដែល​មាន​ដី​ចំការ​នៅ​តំបន់​នេះ ដើម្បី​ដឹក​គ្រួស ដឹក​ថ្ម ចាក់​តាម​ចំណុច​ដែល​លំបាក ដើម្បី​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ អាជីវករ​មាន​ភាពងាយស្រួល​ធ្វើដំណើ​រ​បណ្ណោះអាសន្ន​នៅ​រដូវវស្សា​នេះ​សិន ទម្រាំ​គម្រោង​អភិវឌ្ឍន៍ធា្ល​ក់មក ៕
​ដោយ សុខ គឹម​សន​

 

Filed in: ព័ត៌មានជាតិ