សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក កឹម សុខា ប្រឈម​បណ្តឹង​ប្រើ​សារ​នយោបាយ​រើសអើង​បក្ស​ដទៃ​

​លោក កឹម សុខា ប្រឈម​បណ្តឹង​ប្រើ​សារ​នយោបាយ​រើសអើង​បក្ស​ដទៃ​

រាជធានី​ភ្នំពេញ ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ត្រូវ​ប្រឈមមុខ​នឹង​ពាក្យបណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ពី​បទ​បាន​ប្រើប្រាស់​សារ​នយោបាយ នាំឱ្យ​មាន​ការរើសអើង គណបក្សនយោបាយ​ថែម​ទៀត ។

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុង​ស្រុក​ថា ថ្ងៃស្អែក​នេះ លោក​នឹង​ដាក់​ពាក្យបណ្តឹង​មួយ​ច្បាប់​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អំពី​សារ​នយោបាយ​ដែល​នាំឲ្យ​មាន​ការរើសអើង ចំពោះ​គណបក្ស​នយោបាយ​ដទៃទៀត ។ លោក​ថា គោលបំណង​នៃ​ការប្តឹង​របស់លោក គឺ​ចង់​ទាមទារ ស្វែងរក​សេចក្តីថ្លៃថ្នូរ​ជូន គណបក្ស​តូចៗ និង​គណបក្ស​យុវជន​ក​ម្ពជា ព្រមទាំង​ឱ្យ លោក កឹម សុខា ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

​លោក ពេជ្រ ស្រស់ បានបញ្ជាក់​ថា «​ទី​១៖ គាត់​បាន​ចាត់ទុក​សន្លឹក​ឆ្នោត​របស់​បក្ស​ផ្សេង​ក្រៅ​ពី​បក្ស​គាត់​ថា ជាការ​បង្ហិន​សន្លឹកឆ្នោត ដែល​ឆ្លុះបញ្ចាំង​ពី​ការរំលោភ​សិទ្ឋិ​របស់ ពលរដ្ឋ​ខ្មែរ ក្នុង​ការជ្រើសរើស​មេដឹកនាំ ដែល​ខ្លួន​ស្រលាញ់​។ ទី​២៖ គាត់​បញ្ឆេះ​ឲ្យមាន​ការរើសអើង​គណបក្ស​នយោបាយ ដោយ​គាត់​បាន​និយាយថា​ស្រុក​ខ្មែរ គឺ​មាន​បក្ស​តែ​ពីរ ដែល​អាច​បម្រើ​ពលរដ្ឋ​បាន ជា​ពិសេស​មាន​តែ គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង ស្រប​ពេល​មាន​គណបក្ស​១០​ទៀត ដែល​គេ​មាន​សិទ្ធិ ធ្វើ​នយោបាយ ដូច​បក្ស​សង្គ្រោះ​ជាតិ​ដែរ​។ ទី​៣៖ គាត់​បាន​រំលោភ​ច្បាប់​រដ្ឋធ្មនុញ្ញ និង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ធានា​ឱ្យមាន ភាពស្មើគ្នា របស់​គណបក្ស​នយោបាយ​នី​មួយៗ និង​ទី​៥៖ គាត់​ប្រើ​សារ​នយោបាយ ដែល​បាន​ប៉ះពាល់​ដល់​សកម្មភាព​បក្ស​នយោបាយ​ផ្សេងៗ មាន​ជាអាទិ៍ ដូច​ជា​បក្ស​យុវជន​កម្ពុជា ផងដែរ ដែល​មាន​ការរើសអើង​ពី​ប្រជាពលរដ្ឋ​» ៕

Filed in: ព័ត៌មានជាតិ