សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រកឃើញ​សារធាតុ​គីមី​ក្នុង​ប្រេងខ្យង​ម៉ាក​«Oyster Sauce»

រកឃើញ​សារធាតុ​គីមី​ក្នុង​ប្រេងខ្យង​ម៉ាក​«Oyster Sauce»

​ខេត្ត​ស្ទឹងត្រែង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​លើ​ផលិតផល​ទំនិញ​អាជីវករ​លក់ដូរ​នៅតាម​ផ្ទះ និង​ទីតាំង​ផ្សេងៗ​ក្នុង​ផ្សា​ស្ទឹងត្រែង ជាពិសេស​រកមើល​ផលិតផល​ប្រេងខ្យង​ម៉ាក Oyster Sauce ដែល​បាន​នាំចូល​មកពី​ក្រៅ ប្រទេស​ក្រោយ​មាន​ការណែនាំ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថា មជ្ឈមណ្ឌល​សុវត្ថិភាព​ផលិតផល​ម្ហូបអាហារ​ក្រុង​ហុងកុង​បាន​ជូនដំណឹង​អំពី​ការ​រក​ឃើញ​វត្តមាន​សារធាតុ​គីមី Propyl para-hydroxybezoate នៅក្នុង​គំរូ​ផលិតផល​គ្រឿងផ្សំ​ប្រេង​ខ្យង Oyster Sauce នៃ​កម្មវិធី​អង្កេត​ពិនិត្យ​ផលិតផល​ម្ហូបអាហារ ។​

​មន្ត្រី​សាខា​កាំកុងត្រូល​ឲ្យដឹងថា បន្ទាប់​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម​ជូនដំណឹង​ដល់​ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំរាជធានី​-​ខេត្ត ជំនាញ​បាន​ចុះ​ធ្វើ​ការត្រួតពិនិត្យ និង​បង្ហាញ​នូវ​គំរូ​ដែល​បង្ហាញ​ថា ជា​ផលិតផល​រកឃើញ​វត្តមាន​សារធាតុ​គីមី​ដែល​ហាម​ប្រើ​ក្នុង​ផលិតផល​ម្ហូបអាហារ​ដើម្បីឲ្យ​អាជីវករ​ទិញ​លក់​ព្រមទាំង​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​អំពី​ហានិភ័យ​លើ​ការបរិភោគ ។​

​លោក គឹម ប្រុស ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បានបញ្ជាក់​ថា ការ​ដាស់​ស្មារតី​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​ប្រុងប្រយ័ត្ន​នេះ​ពីព្រោះ​កន្លងមក​ថ្មីៗ​នេះ​ប្រេងខ្យង​ម៉ាក Oyster Sauce ត្រូវ​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​រកឃើញ​មាន​សារជាតិ​គីមី​ក្រោម​បរិភោគ និង​ប៉ះពាល់​ដល់​ផ្នែក​សុខភាព ។​

​លោក​ប្រធាន​សាខា​បន្ថែម​ថា បញ្ហា​នេះ​យើង​ត្រូវ​ស្វែងយល់ និង​ជួយ​ពិនិត្យ​មើល​ទាំងអស់​គ្នា​ដើម្បី​លើកកម្ពស់​សុខភាព​ដល់​អ្នកប្រើប្រាស់​ចៀសវាង​កុំឲ្យ​ប្រជាពលរដ្ឋ​ទិញ​ទៅ​បរិភោគអាច​ប៉ះពាល់​សុខភាព​បង្ក​ជា ជម្ងឺរាក​រុះ ឈឺ​ពោះ ក្អក ក្អួត ឬ​កើត​ជម្ងឺ​ផ្សេងៗ​ទៀត​ហើយ​ចំពោះ​កុមារ​វិញ​បើ​ព្យាបាល​មិនទាន់​អាច​ប្រឈម​នឹង​បាត់បង់​ជីវិត​បាន ។​

​គួរបញ្ជាក់​ថា នេះ​ជា​លើក​ទី​៦​ហើយ​នៅក្នុង​ឆ្នាំ​២០១៧​ដែល​មន្ត្រី​សាខា​កាំកុងត្រូល​បាន​ចុះ​អនុវត្ត​ណែនាំ និង​ពិនិត្យ​ទំនិញ​តាម​ទី​កន្លែង​លក់ដូរ​ដើម្បី​ពង្រឹង​ការ​គាំពារ​សុខភាព​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់ និង​បង្ការ​បញ្ចៀស​នូវ​ជម្ងឺឆ្លង​ដែល​បណ្តាល​មកពី​ការ​បរិភោគ​ចំណីអាហារ​គ្មាន​អនាម័យ​៕

 

Filed in: ព័ត៌មានជាតិ