សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក អេង ឆៃអ៊ាង ទម្លាយ​រឿង លោក ញឹក ប៊ុនឆៃ ទូរស័ព្ទ​ទៅ​លោក​

​លោក អេង ឆៃអ៊ាង ទម្លាយ​រឿង លោក ញឹក ប៊ុនឆៃ ទូរស័ព្ទ​ទៅ​លោក​

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​រួបរួម​ជាតិ កំពុង​បកស្រាយ​រឿង​ចោទប្រកាន់​រូប​លោក​ថា បាន​ទូរស័ព្ទ​ទៅ​លោក អេង ឆៃអ៊ាង ដើម្បី​ឲ្យ​សកម្មជន​បោះឆ្នោតឲ្យ CNRP នោះ ឥឡូវនេះ លោក អេង ឆៃអ៊ាង អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា លោក ញឹក ប៊ុនឆៃ​ពិតជា​បាន​ទូរស័ព្ទ​ទៅ​លោក​ប្រាកដ​មែន ដោយ​ប្រាប់ថា សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​បោះឆ្នោត​ជូន គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​/​សង្កាត់​ណា ដែល​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិន​បាន​ឈរឈ្មោះ​។​

​លោក អេង ឆៃអ៊ាង បានបញ្ជាក់​ថា «​ខ្ញុំ​គ្រាន់តែ​និយាយ​ការពិត​ថា ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៧​ហ្នឹង គាត់ (​ញឹក ប៊ុនឆៃ​) បាន​ទូរស័ព្ទ​មករក​ខ្ញុំ​ពិតមែន គាត់​ពិតជា​ប្រាប់​អញ្ចឹង​មែន ។ ប៉ុន្តែ​ខ្ញុំ​មិនមាន​ការភ្ញាក់ផ្អើល​ទេ ព្រោះ​ខ្ញុំ​យល់ថា បើសិនជា​គាត់​មាន​អ្នកគាំទ្រ គឺ​គាត់​រើស​បេក្ខជន​បាន​ហើយ មិនចាំបាច់​បង្គាប់​ឱ្យ​បោះ​អី​ទេ​»​។​

​យ៉ាងណាក៏ដោយ លោក អ៊េង ឆៃអ៊ាង បាន​ហៅ​ការ​ទូរស័ព្ទ​ចូល​ទៅ​លោក​របស់ លោក ញឹក ប៊ុនឆៃ ទៅកាន់​លោក​ពេលនោះ គឺជា​ល្បិចកល​មួយ ព្រោះ​លោក​ធ្លាប់​បាន​ស្គាល់​លោក ញឹក ប៊​ន​ឆៃ ចាប់តាំងពី​លោក​ស្ថិតនៅក្នុង​គណបក្ស​ហ្វ៊ុស៊ិនប៉ិច​មក​ម្ល៉េះ​៕

 

Filed in: ព័ត៌មានជាតិ