សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តារា​កំប្លែង​មេម៉ាយ​កូន​មួយ​នាង​ប្រិមប្រិយ៍​រក​ឪពុក​ឲ្យ​កូនស្រី​បាន​ហើយ​!

តារា​កំប្លែង​មេម៉ាយ​កូន​មួយ​នាង​ប្រិមប្រិយ៍​រក​ឪពុក​ឲ្យ​កូនស្រី​បាន​ហើយ​!

ភ្នំពេញ​ ៖ ​តារា​កំប្លែង​ក្នុង​ក្រុម​នាយ​កុយ​អ្នក​មេម៉ាយ​កូន​មួយ​នាង​ស្រី​និច​ហៅ​ប្រឹមប្រីយ៍​នៅព្រឹក​ថ្ងៃទី​១៦ មិថុនា នេះរ​ក​បាន​ឪពុក​ឲ្យ​កូនស្រី​ហើយ​ដោយ​បាន​បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ហើយ​ជាមួយ​លោក សៅ រ៉ានី​ត តារាចម្រៀង​ជា​អណិកជន​អាមេរិក​និង​ជា សមាជិក​មួយ​រូប​ក្នុង​ក្រុម​កំប្លែង​របស់​អ្នកនាង​ដែរ​។​ទោះជា​យ៉ាងណា អ្នកនាង​ប្រឹម​ប្រីយ៍​មិន​ទាន់​ច្បាស់​ពី គម្រោង​រៀបការ​ទេ​រង់ចាំ​ឲ្យ​ការងារ​ធូរស្បើយ​បន្តិច​សិន​។​

​ប្រភព​ពី​អ្នកសិល្បៈ​ដែល​ចូលរួម​ក្នុង​ពិធី​ភ្ជាឆប់ពាក្យ​ឲ្យដឹងថា​ចំណងស្នេហ៍ដែ​ល​នាំ​ឲ្យ​នាង​ប្រឹ​ម​ប្រីយ៍​ហ៊ាន​ភ្ជាប់ពាក្យ​នេះ គឺ​គេ​ត្រូវរ៉ូវ​គ្នា​មិន​ក្រោម​៧​ឆ្នាំ ទេ​រហូត​ធ្វើឲ្យ​លោក​សៅ រ៉ានី​ត ចុះឡើងៗ​មក​កាន់​ស្រុក​ខ្មែរ​រហូត​លែង​ចង់​ទៅ​វិញ​។​

ទាក់ទង​និង​ជីវិត​ជា​ស្រី​មេម៉ាយ អ្នកនាង​ប្រិមប្រិយ​បាន​ឲ្យ​កាសែតដឹងថា ក្រោយ​ពី​បរាជ័យ​ស្នេហា​ជាមួយ​តារា​កំប្លែង​ម្នាក់​រួម​ក្រុម បណ្ដាល​ឲ្យ​អ្នករស់នៅ​ចិញ្ចឹម​កូនស្រី​តែម្នាក់ឯង​ធ្វើឲ្យ​អ្នកនាង​រាងចាល​នឹង​ស្នេហា​យ៉ាងខ្លាំង បើ​ទោះ​ជា​ពេល​បន្តបន្ទាប់​មាន​ម្ចាស់​ហាង​ភោជនីយដ្ឋាន​ធំ​មួយ​ក៏​តាម​ចែចង់​រូប​នាង​ក៏​ដោយ​។

ចំពោះ​លោក សៅ រ៉ានី​ត​នាង​បាន​ស្គាល់ ក្នុង​ពេល​លោក​ចុះ​មក​លេង​បងប្អូន និង​សម្ដែង​សិល្ប​:​កាល​ពី​ច្រើន​ឆ្នាំមុន​។​លោក​សៅ រ៉ានី​ត​មិន​ដែល​ប្រកាន់​រឿង​អ្នកនាង​ភ្លាត់​មាន​កូនស្រី​ម្នាក់​តែ​មិន​មាន​អ្នកទទួលខុសត្រូវ ទើប​អ្នកនាង​ស្រឡាញ់​ពេញចិត្ត ហើយ​សប្បាយចិត្ត​ក្នុង​ការទទួលយក​។ ក្នុង​ពិធី​ភ្ជាប់ពាក្យ នៅ​ថ្ងៃ​ទី​១៦ មិថុនា​នេះ​ធ្វើ​មិន​មិន​ធំដុំ​ទេ គឺ​ត្រឹមតែ​អញ្ជើញ​ចាស់ទុំ និង​មិត្តភក្តិ​រួម​ក្រុម​ដែល​ជិតស្និទ្ធិ​តិចតួច​ឲ្យចូល​រួម​ធ្វើ​ជា​សាក្សី​ប៉ុណ្ណោះ​។

អ្នកនាង​ថា​លោក​សៅ រ៉ានី​ត ជា​តារា​ចម្រៀង​នៅក្នុង​ហាង​មួយ​នៅ​អាមេរិក ហើយ​លោក​ចាប់ផ្ដើម​ឡើង​ចុះ​ស្រុក​ខ្មែរ​ញឹកញាប់​នា​ពេល​ចុង​ក្រោយ​ឆ្នាំ​២០១៦​។ ក្រោយ​ពេល​សិក្សា​ស្វែង​យល់​ជាមួយ​នាង​ក្នុងនាម​ជា​គូស្នេហ៍​។

 

Filed in: ព័ត៌មានជាតិ