សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់ខ្លួន​មន្ត្រី​យោធា និង​អាវុធហត្ថ​៦​នាក់​ករណី​បាញ់​គំរាម​ឃាត់​រថយន្ត​ដឹកឈើ​

ឃាត់ខ្លួន​មន្ត្រី​យោធា និង​អាវុធហត្ថ​៦​នាក់​ករណី​បាញ់​គំរាម​ឃាត់​រថយន្ត​ដឹកឈើ​

ខេត្ត​កំពង់ចាម ៖ មាន​ករណី​បាញ់​បោះ​ធ្វើអោយ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ដោយ​តែ​សារ​មាន​សមត្ថ កិច្ច​ចំរុះ​របស់​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បានរួម​គ្នា​បើករថយន្ត​ដេញ​តាមរ​ថយ​ន្ត​ដឹក​សសរ​សម្រាប់ធ្វើ​ផ្ទះ មួយគ្រឿង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០១៧ ដែល​ស្ថិតនៅ​តាម​ផ្លូវជាតិ​លេខ​៦ ម្តុំ​ផ្សារ​ផ្អាវ ភូមិ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។​

​បើ​តាម​សមត្ថកិច្ច​អធិកា​រដ្នា​ន​ស្រុក​ព្រៃឈរ​បានឲ្យដឹង​ថា​សមត្ថកិច្ច​ចំរុះ​ដែល​បាន​ដេញ​តាម​រថយន្ត​ដឹក សសរ​នោះ​រួមមាន ៖ ទី​១- ឈ្មោះ ផុន វាសនា ឋានៈ​នាយ​ផ្នែក​សន្តិសុខ​នគរ​បាល ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ទី​២- ឈោះ ជាតិ សំណាង ជា​យោធា​ឋាន្ត​រ​ស័ក្កិ​អនុសេនីយ៍ត្រី ជំនួយ​ការហ្វឹកហ្វឺន ស្រុក​ត្បូងឃ្មុំ (​ជា​អ្នក​បាញ់បោះ​កាំភ្លើង Ak47 ចំនួន​01​គ្រាប់​)​។ ទី​៣- ឈោះ កេត តារា អាយុ​៣២​ឆ្នាំ ជា​យោធា​ឋានន្តរស័ក្តិ​នាយចំណង់ ស្រុក​ត្បូងឃ្មុំ​។ ទី​៤- ឈោះ ម៉ៅ អឿន អាយុ​៤២​ឆ្នាំ ជា​យោធា​ឋានន្ត​ស័ក្កិ​អនុសេនីយ៍​ទោ (​កងការពារ​) ស្រុក​ត្បូងឃ្មុំ​។ ទី​៥- ឈ្មោះ ខែម សុធា​រ័ត្ន អាយុ​៣៣​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ ឋានន្តរស័ក្តិ​នាយ​ផ្នែក​សន្តិសុខ និង​ទី​៦- ឈ្មោះ វ៉ាន់ សុទ្ឋ អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ នន្តរ​ស័ក្តិ​នាយចំណង់​។​

​ជនសង្ស័យ​ទាំង​៦​នាក់​នោះ​ត្រូវ​កងកម្លាំង​ស្រុក​ព្រៃឈរ​ឃាត់ខ្លួន​ដែល​បាន​ពាក់ព័ន្ធ​និង​ការបាញ់បោះ​ដេញ​គំរាម និង​បាន​ឃាត់​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​រត់​ពី​ខេត្តស្ទឹងត្រែង​មក ឆ្លងកាត់​ខេត្ត​ត្បុងឃ្មុំ រហូត​ដល់​ទឹក ដី​ខេត្ត​កំពង់ចាម​នៅត្រង់​ចំណុច​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ព្រមទាំង​ឃាត់​បាន​ព្រូ​ម្នាក់ ឈ្មោះ រី​ម សុខ​រឹម អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កោះ​កន្ដឹន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​ហើយ ព្រូ រថយន្ត​នេះ​បាន​ប្រាប់​អោយដឹង​ទៀត​ថា រូបគេ​បាន​តាម​រថយន្ត​ដឹក​សសរ​នេះ​មូលហេតុ​ម្ចាស់​រថយន្ត ជំពាក់​លុយ​មិន​ទាន់​សង ហើយ​ការ​បើក​តាមផ្លូវ​ពួកគេ​បាន​បង់លុយ​អោយ​សមត្ថកិច្ច​គោលដៅ​រួចហើយ តែ​ស្រាប់​មកដល់​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​មាន​រថយន្ត​ជាច្រើន​គ្រឿង​បើក​ដេញ​តាម​ពីក្រោយ​ស្ទាក់ចាប់​ទារប្រាក់ ទៀត​។​

​ក្នុង​ប្រតិបត្តិកា​រណ៍​នេះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​ម៉ាក​សាំង​យ៉ុង​១​គ្រឿង​ពណ៌​លឿង ដែល​ដឹក សសរ​ចំនួន​១៦​ដើម ខ្លី​១៣​ដើម វែង​៣​ដើម​របស់​ប្រជាពលរដ្ឋ​យក​ទៅ​ធ្វើ​ផ្ទះ និង​ដកហូត​ពី កាំភ្លើង AK01 ដើម គ្រាប់​២៤​គ្រាប់​, រថយន្ត​ម៉ាក​កាំ​រី បា​ឡែន​១​គ្រឿង ស្លាក លេខ 2Q-2237, រថយន្ត​ម៉ាក​កាំ​រី បា​ឡែន​១ គ្រឿង ស្លាក​លេខ 2T-4068 និង​រថយន្ត​ម៉ាក​ហាយ​ហ្វ្រី​ត​មួយគ្រឿង ស្លាក លេខ​ខេមរភូមិន្ទ​។​
​ជុំវិញ​ករណី​នេះ​ដែរ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន បាន​ប្រាប់ថា នៅ រសៀល​ថ្ងៃ​នេះ​ថា លោក​បាន​ប្រាប់​ទៅ​ខាង​សមត្ថកិច្ច​ខេត្ត​កំពង់ចាម ឲ្យ​ចាប់​បញ្ជូន​ឡើង​តុលាការ​តែម្តង ដោយសារតែ​ពួកគេ​ជា​កងកម្លាំង​ប្រដាប់អាវុធ​តែ​បែរជា​ធ្វើ​ខុស​តួនាទី និង​ខុសច្បាប់​ទៅវិញ​។​

​លោក​ឧត្តមសេនីយ៍ទោ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូមបញ្ជាក់ថា ស្នងការ​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា អធិការ​ស្រុក​ត្បូងឃ្មុំ អត់​ចូលរួម​ទទួលខុសត្រូវ​រឿងនេះ​ដាច់ខាត ពី​ព្រោះ​ឈ្មោះ​នេះ បាន​លួច​ទៅ​បេស​ក កម្ម​ដោយ​គ្មាន​បញ្ជា ហើយ​ខាង​កងរាជអាវុធហត្ថ លោក វីរៈ ជា​មេបញ្ជាការរង ក៏​មាន​ជំហរ​ដូចគ្នា​នឹង ស្នង ការ​ខេត្ត​ត្បូងឃ្មុំ​បាន​ឯកភាព​គ្នា​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​កំពង់ចាម បញ្ជូន​ជន​ទាំងនេះ ទៅ​តុលាការ ដើម្បី​កាត់ទោស​តាមច្បាប់​»៕

 

Filed in: ព័ត៌មានជាតិ