សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បង្ក្រាប​ទីតាំង​ស្តុក​ឈើប្រណិត​ខុស​ច្បាប់​របស់​ប្អូនបង្កើត​ចៅហ្វាយខេត្ត​មណ្ឌលគិរី​

​បង្ក្រាប​ទីតាំង​ស្តុក​ឈើប្រណិត​ខុស​ច្បាប់​របស់​ប្អូនបង្កើត​ចៅហ្វាយខេត្ត​មណ្ឌលគិរី​

​ខេត្ត​មណ្ឌលគិរី​៖ ទីតាំង​ប្រមូល​ទិញ ស្តុក​ឈើ ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ដ៏​ធំជាងគេ​ប្រចាំខេត្ត​មណ្ឌល​គី​រី​២​កន្លែង​ស្ថិតនៅ​ចំណុច​ភូមិ​ពូ​ត្រំ សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្ត​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះ​ឡោម​ព័ទ្ធ​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​និង​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉ោ​ហេង ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​លោក គួ​យ សុ​ឃុន ជា​ម្ចាស់​ទីតាំង​ស្តុក​ឈើ ។

​អ្នក​រកស៊ី​ឈើ​បាន​ទម្លាយ​ឲ្យដឹងថា​៖ ទីតាំង​ស្តុក​ឈើ​ចំនួន​២​កន្លែង​ខាងលើ​ជា​របស់​លោកគួ​យ សុ​ឃុន​មុខរបរ​ជា​មន្ត្រី​នគរបាល​វរៈ​ព្រុំដេន​គោក​លេខ​៦២១​និង​ត្រូវ​ជា ប្អូនបង្កើត​លោក​ស្វាយ​សំ​អ៊ាង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​ឈ្មោះ ភ័​ក្រ ដែល​មាន​ឈើ​លាក់​ទុក​ជាង​១០០​ម៉ែត្រគូប ហើយ​សមត្ថកិច្ច​កម្លាំង​ក្រុមការងារ​ស្រាវជ្រាវ ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នឹង​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្រាវជ្រាវ​រកឃើញ​។​

​ប៉ុន្តែ​ករណី​នេះ​ប្រហែល​ខាង​ខេត្ត​ខ្លាច​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ឈានដល់​បំពេញ​នីតិវិធី​ឈាន​ដល់​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ដាក់គុក ពិសេស​មុខមាត់​អាជ្ញាធរ សមត្ថកិច្ច ជំនាញ​នៅ​ទី​នោះ​សុទ្ធតែ​មាន​ប្រយោជន៍​ឆ្នាំងបាយ ក៏​ខាង​ខេត្ត​គេ​ក៏​ចេញ​មុខ​ដឹកនាំ​ទៅ​បង្ក្រាប​វិញ​។ បើ​តាម​ប្រភព​ពី​អ្នក​រកស៊ី​ឈើ​ទៅ​ស្រុក​យួន​បាន​និយាយថា​៖​លោក គួ​យ សុ​ឃុន ជា​ម្ចាស់​ទីតាំង​ស្តុក​ឈើ ខាងលើ បាន​យក​លុយ​ពី​ថៅកែ​ស្រី​ជនជាតិ​វៀតណាម​ជិត​១០​ម៉ឺន​ដុល្លារ​មក​ប្រមូល​ទិញ​ឈើ​យកមក​ស្តុក ដើម្បី​ដឹក​ទៅ​វៀតណាម​តាម​ច្រក​កោះ​ញែក ប៉ុស្តិ​៧ និង​ប៉ុស្តិ​កែវ​សីមា ។

​ប្រជាពលរដ្ឋ​លើកឡើងថា​៖ លោក ស្វាយ សំ​អ៊ាង ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី មាន​តួនាទី​សំខាន់​ណាស់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងនាម​ជា​សមាជិក​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ តែ​ផ្ទុយទៅវិញ​បែ​ជា​មាន​ប្អូនបង្កើត​ជា​មេខ្លោង​ប្រមូល​ទិញ ស្តុក​ទុក​ឈើ និង​នាំចេញ​ទៅ​វៀតណាម​ទៅវិញ ហើយ​មុខរបរ​នេះ​កើតមាន​រាប់​ឆ្នាំ​មកហើយ​? ។ លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក វង់ សុខ​សេរី នាយ​ខណ្ឌ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​អ្នក​សា​រពតិ​មាន​មិនអាច​សុំ​ការបំភ្លឺ​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​។ ប៉ុន្តែ​គេ​អោយដឹងថា​៖ បើ​សមត្ថកិច្ច​ចាប់ខ្លួន គួ​យ សុ​ឃុន ជា​ម្ចាស់​ទីតាំង​ស្តុក​ឈើ ហើយ​ជា​ប្អូនបង្កើត​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​វិញ​នោះ បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​នេះ​នឹង​ត្រូវ​ស្ងប់ស្ងាត់ ។​

​សូម​បញ្ជាក់​ដែរ​ថា កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧​កំលាំង​អាវុធហត្ថ​លើ​ផ្ទៃ​សហកា​ជាមួយ​មេព្រៃ​ប៉ូលិស​បាន​ធ្វើ​ការឃាត់​បា​ន​រថយន្ត​ឡង់​ពណ៌​ខ្មៅ​មួយ​គ្រឿង​មាន​ដឹកឈើ​ពេញ​នឹង​តៃកុង​ម្នាក់ បំរុង​នាំទៅ​ស្រុក​ពេជ្រា​ដា ប៉ុស្តិ៍​៧ រី​ឯ​ម្នាក់​រត់​រួច​ម្នាក់​។ អ្នកបើកបរ​បាន​ប្រាប់​ថា​ឡាន​ឈើ​ជា​របស់​ឈ្មោះ ឃុន ហើយ​បាន​នាំ​ទៅ​បង្ហាញ​កន្លែង​ស្តុក​ដ៍​ធំ ស្តិតនៅ ភូម​ដំរី​ជាន់ សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ រីឯ​រថយន្ត​ប​ច្ច​ប្បន្ន​រក្សាទុក នៅក្នុង​ប៉េអឹម​ខេត្ត​។​ចឹង​ហើយ​បាន​ជា​ឈានដល់​សមត្តកិច្ច​ខេត្ត​ចុះ​បង្ក្រាប​ទីតាំង​ខាងលើនេះ​។​ចាំ​មើល​ថា​តើ​បទល្មើស​ជាក់ស្តែង​មាន​ភស្តុតាង​ប៉ុនណឹង​ចៅហ្វាយខេត្ត​គិត​ម៉េច​វិញ​? ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់