សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាត់ដំបង

ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាត់ដំបង

​នា​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥ នៅ​សាលាខេត្ត​បាត់ដំបង បាន​ប្រារព្វ​ធ្វើ​ព្វិ​ធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​
​ធម្មការ និង​សាសនា​ខេត្ត​បាត់ដំបង​ថ្មី និង​ប្រកាស​ទទួលស្គាល់​នូវ​សាខា អនុ​សាខាសមាគម​អាចារ្យ​ខ្មែរ នៅ​ទូទាំង​ខេត្ត​បាត់ដំបង​
​ក្រោម​អធិបតីភាព ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត បាត់ដំបង និង​មាន​ការចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​អនុប្រធាន​មន្ទីរ នានា​ក្នុង​ខេត្ត និង​អង្គភាព ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង មានប្រសាសន៍​ក្នុង​ពិធី​នោះ​ថា​ ៖ ដោយ​ផ្តោត​ការយក ចិត្ត​ទុកដាក់ ចូលរួម​គ្រប់​សកម្មភាព​ផ្សេងៗ សំដៅ​ពង្រឹង និង​លើក​កំពស់​វិស័យ​ព្រះពុទ្ធសាសនា ពាហិរ​សាសនា ជាពិសេស​ការ អភិវឌ្ឍន៍ និង​ការអភិរក្ស សម្រាប់​អរិយធម៌ ការអប់រំ ចរិយា​ធម៌ និង​ធានា​នូវ​សាមគ្គីភាព ដែល​ទាំងនេះ​ជា​មូលដ្ឋានគ្រឺះ ដ៏​ចាំ បាច់​របស់​សង្គមជាតិ​ស្រប​តាម​ឆន្ទះ​ដ៏​មោះមុត របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ដើម្បី​អភិវឌ្ឍន៍ សង្គមជាតិ​មួយ​ប្រកបដោយ សុខសន្តិភាព សុខុដុមរមនា និង​វីរភាព​។​

​ឯកឧត្តម កោតសរសើរ​ចំពោះ​លោក សួន ប៊ុន​ជឿន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ចាស់ ដែល​បាន​ចូលនិវត្តន៍ ដែល បាន​បំពេញ​ភារៈកិច្ច​របស់​ខ្លួន​រយៈកាល​កន្លងមក​បាន​ល្អប្រសើរ និង​សូម​អោយ​លោក គុណ សម្បត្តិ​មុនី​រតន៍ ដេល​ឡើងកាន់ តំណែង​ថ្មី ធ្វើយ៉ាងណា​ដឹកនាំ ទទួល​ភារៈកិច្ច​បន្ត អោយ​ទទួលបាន​ជោគជ៏យ​បន្ថែមទៀត​។​

​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​ថ្មី ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​មានប្រសាសន៍ថា​ ៖ សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ​មន្ត្រី​រាជការ​បុគ្គលិក នៃ​មន្ទីរ ធម្មការ និង​សាសនា​ខេត្ត​បាត់ដំបង ដែល​មាន​ឆន្ទះ​ស្រួចស្រាល់ និង​ការប្តេជ្ងា​ចិត្ត​មោះមុត​យក​អស់កម្លាំង​កាយ​ចិត្ត និង​បញ្ញា ក្នុង​ការបំពេញ​តួនាទី ភារៈកិច្ច និង​កាតព្វកិច្ច​ដើម្បី​បម្រើ​ដល់​វិស័យ​ការងារ​ធម្មការ និង​សាសនា​នៅក្នុង​ដែល​សមត្ថកិច្ច​របស់​ខ្លួន​
​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ព្រម​ពេល​ជាមួយគ្នានេះ យើង​ទាំងអស់​គ្នា​ក៏​កំពុង​ប្រារព្វ​ពិធី​ប្រកាស​តែងតាំង​សាខា​-​អនុសាខា សមាគម​អាចារ្យ​ខ្មែរ ផងដែរ ដែល​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​ចងសម្ព័ន្ធភាព​ជា​សហគម​អាចារ្យ​ខ្មែរ​ផងដែរ ដែល​ពិធី​នេះ​ត្រូវបាន រៀបចំឡើង ក្នុង​គោលបំណង​ចងសម្ព័ន្ធភាព​ជា​សហគម​ន៍​អាចារ្យ ដើម្បី​ឱ្យ​អាចារ្យ​-​អាចារិនី បាន​ផ្លាស់ប្តូរ​មតិ​យោបល់ និង​ចែក រំលែក​ចំណេះដឹង​ព្រមទាំង ក្តាប់​យក​នូវ​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​មក​បំភ្លឺ និង​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់ អាចារ្យ​-​អាចារិនី​ទាំងអស់​អាច​រឹតចំណង​សាមគ្គីភាព និង​ភាតរភាព​រវាង​គ្នា និង​គ្នា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជួយ​អប់រំ​អាចារ្យ ទូ​ទៅឱ្យុ​យល់ដឹង​ពី​អត្ថន័យ​ក្រប​សីលធម៌​អាចារ្យ និង​ខ្លឹមសារ​ព្រះធម៌ ពិធីការ ពិធី​បុណ្យទាន ទម្រង់​អាពាហ៍ពិពាហ៍ និង​ពិធី​កម្ម ផ្សេងៗ​ក្នុង​ព្រះពុទ្ធសាសនា ជួយ​ឧបត្ថភ្ភគ្នា​ទៅវិញទៅមក​នៅពេលមា​ន​ទុក្ខលំបាក ឬ​មាន​បញ្ហា​ផ្សេងៗ​ដែល​មិន​អាច​ដោះស្រាយបាន ៕

DSC_0064 DSC_0065 DSC_0071 DSC_0088

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី