សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តេជោ​សែន ​៖ ​ការតែងតាំង​លោក​ឃឹម​វុទ្ធី​ជា​អគ្គនាយក​ទូរទស្សន៍​ជាតិ​ជំនួស​លោ​កឹម​គុណ​វឌ្ឍន៍​ដោយសារ​រដ្ឋមន្ត្រី​ហៅ​ទូរ​សព្ទ​៥​ដង​មិន​ចូល​!

តេជោ​សែន ​៖ ​ការតែងតាំង​លោក​ឃឹម​វុទ្ធី​ជា​អគ្គនាយក​ទូរទស្សន៍​ជាតិ​ជំនួស​លោ​កឹម​គុណ​វឌ្ឍន៍​ដោយសារ​រដ្ឋមន្ត្រី​ហៅ​ទូរ​សព្ទ​៥​ដង​មិន​ចូល​!

ភ្នំពេញ ​៖ ​ប៉ុន្មាន​ថ្ងៃនេះ ​ករណី​នៃ​ការតែងតាំង​តម្លើង​ឋានៈ​លោក ​ឃឹម ​វុទ្ធី​ ជា​អគ្គនាយក​ទូរទស្សន៍​ជាតិ​(​ទទ​ក​)​ជំនួស​លោក​ កឹម ​គុណ​វឌ្ឍន៍​បានក្លាយ​ជាព​តិមាន​ក្តៅ​ក្នុងចំណោម​បណ្តាញឃោសនា​នានា​ ។ ​មូលហេតុ​ដែល​ការតែងតាំង​តម្លើង​ឋានៈ​ លោក ​ឃឹម ​វុទ្ធី​ ជា​អគ្គនាយក​ទូរទស្សន៍​ជាតិ​ (​ទទ​ក​) ​ដោយ​ព្រះ​រាជ្យក្រិត្យ​ចុះ​ថ្ងៃ​ទី​១១​មិនថុ​នា​ឆ្នាំ​២០១៧​និង​ចម្លង​ដោយ  អគ្គលេខាធិកា​ររ​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​១២​មិថុនា​ឆ្នាំ​២០១៧​ហើយ​ត្រូវបាន​គេ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​អបអរសាទរ​ ។ ​តែ​ក្នុង​ចំណោម​ខ​មិន​ (comment)​ នានា ​តាម​ហ្វេ​សប៊ុក​ គឺ​មានខ​មិន​មួយ​របស់​លោក​ ខៀវ ​កាញារិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព​តិមាន​ដែល​ជា​អាណាព្យាបាលរប​ស់​ទូរទស្សន៍​ជាតិ​បាន​ស​សេរ​ថា ​ហេតុ​អី​ខ្ញុំ​អត់​ដឹង​សោះចឹង​តើ​វា​ចេញ​តាម​ណា ​? ​ដែល​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​និង​ដកស្រង់​មក​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័​តិមាន​ព្រោងព្រាត​ចាប់តាំងពី​ថ្ងៃ​ទី​១២ ​មិថុនា​ ឆ្នាំ​២០១៧​មក​។

ដោយសារ​ឃើញ​ករណីយ៍​នេះ​កាន់តែ​រីក​ធំ​រាលដាល​នៅ​ថ្ងៃ​ទី​១៣​មិថុនា​ឆ្នាំ​២០១៧​នេះ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុ​សែន​នាយកដ្ឋមន្ត្រី​ដែល​ទើប​បញ្ចប់ពី​ការចូលរួ​ម​ជា​អធិបតិ​ក្នុង សន្និសីទ​អន្តរជាតិ​ស្តីពី ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ទីក្រុង​បេតិកភណ្ឌ នៅ​ខេត្ត​សៀមរាប​បាន​ចេញ​ប្រតិកម្ម​បកស្រាយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​តេជោ​សែន​បានសសេរថា​៖​តើ​នាយករដ្ឋមន្ត្រី​មាន​សិទ្ធិ​បដិសេធ​សំណើ​របស់​រដ្ឋមន្ត្រី​ក្នុងការ​សុំ​តែងតាំង​មន្ត្រី​ឬ​ទេ​?​ហើយ​នាយក​រដ្ឋមន្ត្រី​មាន​សិទ្ធិ​ជ្រើសរើស​មន្ត្រី​ជំនួស​មន្ត្រី​ដែល​ខ្លួន​មិន​ឯកភាព​ឬទេ​?​តើ​នាយករដ្ឋមន្ត្រី​មាន​ការចាំបាច់​អង្គុយ​រង់ចាំ​ពិគ្រោះ​ជាមួយ​រដ្ឋមន្ត្រី​ដែល​ហៅ​ទូរ​សព្ទ័​៥​ដង​មិន​ចូល​ឬ​ទេ​?​និង​នាយករដ្ឋមន្ត្រី​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សា​ធារ​ណះ​ដែល​ជា​អ្នក​ធ្វើ​សំណើ​តាម​ការស្នើសុំ​របស់​ក្រសួង​ព័ត៌មាន​សុំ​តែងតាំង​លោក ខ្វៃ អាទិត្យា​បន្ត​ពី​លោក​កឹម គុណ​វឌ្ឍន៍​ដែល​ត្រូវ​និវត្តន៍​គ្រប់គ្រាន់​ឬទេ​?(​សុំ​មើល​លិខិត​ក្រសួង​មុខងារ​សា​ធារ​ណះ​និង​ចំណារ​នាយករដ្ឋមន្ត្រី​)​។

តើ​មាន​គ្រាប់​ភ្នែក​មើល​ព្រះរាជក្រិត្យ​ដែល​ចែង​ថា ( បាន​ទ្រង់​យល់​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​ស​មេ្តច​អគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា ) ឬទេ បានជា​ម្នាក់​និយាយថា កា​តែងតាំង​នេះ​ចេញពី​ណា​?​ម្នាក់​ទៀត​និយាយ​ថា​បើ​វា​មិនមែន​ចេញ​ពី​រដ្ឋ​មន្ត្រី​រូប​នេះ គួរតែ​ចេញពី​នាយក​រដ្ឋមន្ត្រី​ដែរ ។

( សូម​មើល ខេ​ម​បូ ដេលី ចេញផ្សាយ​ថែ្ង​ទី ១៣ ខែ មិថុនា​ឆ្នាំ​២០១៧)​។​បើ​ពុំ​មាន​សំណើ​ពី​នាយករដ្ឋមន្ត្រី​ព្រះមហាក្សត្រ​ព្រះអង្គ​និង​មិន​ឡាយព្រះហស្តលេខា​ទេ​។​សុំ​ចងចាំ​ កុំ​ល្ងង់​ពេក​ ។ ​ពន្យល់​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ​ឬ​នៅ​?​ឬ​ចាំបាច់​ឲ្យ​ខ្ញុំ​ពន្យល់​ពី​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណះរដ្ឋមន្ត្រី និង​ច្បាប់​ផ្សេង​ទៀត​ដែល​ទាក់ទង​ដល់​ការងារ​គ្រប់គ្រង​រដ្ឋ​?​។

សូមបញ្ជាក់​ថា​៖​បើ​យោង​តាម​ឯកសា​ដែល​បង្ហោះ​តាម​ហ្វេ​សប៊ុក​នាយករដ្ឋមន្ត្រី​បង្ហាញ​ថា​៖​នៅ​ថ្ងៃ​ទី​២៣​មិនា​ឆ្នាំ​២០១៧​លោក​ខៀវ​កាញ៉ារីទ្ធ​រដ្ឋមន្ត្រី​ក្រសួ​ង​ព​តិមាន​បាន​ធ្វើលិខិត​មួយ​ទៅ​លោក​ពេជ្រ​ប៊ុនធិន​រដ្ឋមន្ត្រីក្រសួង​មុខងារ​សារ​ធា​រណៈ​ដោយ​ស្នើ​សុំ​តែងតាំង​លោក​លោក ខ្វៃ អាទិត្យា​ពី​អគ្គនាយករង​ទៅ​ជា​អគ្គនាយក​ទូរទស្សន៍​ជាតិ​បន្ត​ពី​លោក​កឹម គុណ​វឌ្ឍន៍​ដែល​ត្រូវ​និវត្តន៍​នៅ​ថ្ងៃ​ទៅ​១០​តុលា​ឆ្នាំ​២០១៧​ខាងមុខ​នេះ​មិនមែន​ស្នើ​លោក​ឃឹម​វុទ្ធី​ទេ​។

នៅ​ថ្ងៃ​ដដែល​លោក​ពេជ្រ​ប៊ុនធិន​បាន​ធ្វើលិខិត​ស្នើសុំ​ការតែងតាំង​បញ្ជូនទៅ​នាយក​រដ្ឋមន្ត្រី​ក៏ប៉ុន្តែ​មិ​ទទួលបាន​ការពិនិត្យ​នោះទេ​គឺ​ទុក​រហូត​ដល់​ជាង​២​ខែ​គឺ​នៅ​ថ្ងៃ​ទី​៧​មិថុនា​ឆ្នាំ​២០១៧​ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់​ចំនួន​៣​ថ្ងៃ​បាន​សម្តេច​ពិនិត្យ​មាន​ចំណារ​ឲ្យតែ​តាំង​លោក​ឃឹម​វុទ្ធី​វិញ​ហើយ​នៅ​ថ្ងៃទី​៨​មិថុនា​បាន​ធ្វើ​សំណើរ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ចេញ​ព្រះរាជក្រិត្យ​តែងតាំងលោ​ក​ឃឺម​វុទ្ធី​ពី​អគ្គនាយ​កលរងឡើង​ជា​អគ្គនាយក​ដែល​។
​បើ​តាម​សម្តេច​តេជោ​ការដូរម​កតែងតាំង​លោក​ឃឺម​វុទ្ធីដោយ​លោក​រដ្ឋមន្ត្រី​ខៀវ​កាញារីទ្ធ​មិន​ដឹង​គឺ​ដោយសារ​ហៅ​ទូរ​សព្ទ​មិន​ចូល​!!!??​។

 

Filed in: ព័ត៌មានជាតិ