សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ការរៀបចំ​ផែនការ​នៃ​ថវិកា​កម្មវិធី​អនុវត្តន៍​ទៅ​អោយ​មាន​ប្រសិទ្ធភាព​គឺ​ផ្អែកលើផែនការ​សកម្មភាព​ផ្សារភ្ជាប់​ទៅនិង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​

ការរៀបចំ​ផែនការ​នៃ​ថវិកា​កម្មវិធី​អនុវត្តន៍​ទៅ​អោយ​មាន​ប្រសិទ្ធភាព​គឺ​ផ្អែកលើផែនការ​សកម្មភាព​ផ្សារភ្ជាប់​ទៅនិង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​

កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧​លោក​ម៉ក់ ម៉ូ​នី អនុប្រធាន​នាយដ្ឋាន​ផែនការ​ស្ថិតិ​និង​លោក​ងិន​ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​នៅ​សាលប្រជុំ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ផែនការ​យុទ្ធសាស្ត្រ​ថវិកា​កម្មវិធី និង​ការបំពេញ​ទំរង់​P3  & P4 ដោយ​មាន​ការចូលរួម​ពី​ថ្នាក់​នាំ​ការិយាល័យ​ចំណុះ​អោយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ឆ្នាំង​។​

នៅក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ​លោក​ម៉ក់​ម៉ូ​នី​បាន​មានប្រសាសន៍​បនថាៈ​ថវិកា​កម្មវិធី​គឺជា​ការរៀបចំ​ថវិកា​ដោយ​ផ្អែកលើកម្មវិធី​ច្បាស់លាស់​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោល​នយោបាយ​របស់​ក្រសួង​និង​ទទួលបាន​នូវ​សូ​ចនករ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​នឹង​តម្លាភាព​តាម​ចង្កោម​សកម្មភាព​នី​មួយៗ​ស្រប​តាម​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​កែ​ទំរង់​ហិរញ្ញវត្ថុ​សាធារណៈ​។​

លោក ​ងិន ​ហ៊ុន ​បាន​ផ្តាំផ្ញើដល់​ថ្នាក់​នាំ​ការិយាល័យ​ទាំងអស់​ក្រោយពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ​ត្រូវ​អនុវត្តន៍​អោយបាន​ច្បាសលាស់់​នូវ​សកម្មភាព​របស់​ខ្លួន​ស្រប​តាម​ចង្កោម​សកម្មភាព​អនុ​កម្មវិធី​និង​កម្មវិធី​សកម្មភាព​តាម​ការកំណត់​របស់​ក្រសួង​ ដើម្បី​អោយ​ការចំណាយ​ថវិកា​ស្របតាម​សកម្មភាព​របស់​ខ្លួន​តាំងដើម​ឆ្នាំ​ចុង​ឆ្នាំ​ដោយ​ទទួល​សូ​ចនករ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕
ដោយ រី ភា​រិទ្ធិ

 

Filed in: ព័ត៌មានជាតិ