សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បញ្ជូន​កូន​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​បើក​ឡាន​គៀ​គេ​ហើយ​បាញ់​គម្រាម​ទៅ​ទទួលពិន័យ​នៅ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​!

​បញ្ជូន​កូន​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​បើក​ឡាន​គៀ​គេ​ហើយ​បាញ់​គម្រាម​ទៅ​ទទួលពិន័យ​នៅ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​!

ភ្នំពេញ ៖ ជនសង្ស័យ ដែល​បាន​បើកឡាន​កៀគេ និង​បាន​បាញ់​គំរាម​មួយ​គ្រាប់ មក​លើ​រថយន្ដ​របស់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​នោះ ត្រូវបាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​អង្គភាព​ដើម​គឺ​ស្នងការ​នគរបាល​ខេត្តកណ្តាល​វិញ​ហើយ​កាលពី​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧​នេះ​។​នេះ​បើ​តាម​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ​ស្នងការ​នគរបាល​រាជធានី ភ្នំពេញ ។​

​លោក​ជួន​សុវណ្ណ​ឲ្យដឹងថា​៖ ថ​ក្រោយ​បញ្ចប់​ការសួរនាំ​នោះ ជនល្មើស​បាន​សារភាព និង​ទទួលស្គាល់​ពី​កំហុស​របស់​ខ្លួន ហើយ​ដោយ​មាន​ការណែនាំ​ផ្ទាល់​ពី នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជនល្មើស​រូបនេះ ត្រូវបាន​បញ្ជូន​ទៅ​អង្គភាព​របស់​ខ្លួន​គឺ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កណ្ដាល ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​ដាក់​ទោសពិន័យ​របស់​ក​ង​កម្លាំង​នគរបាល​ជាតិ​។

​សូមបញ្ជាក់់​ថា​៖​ករណី នគរបាល​ស្ទាវ​ឈ្មោះ លឹម ចំណាន​ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​លោក​ប៉ុល​លឹម​រ្ដឋលេខាធិការ​ក្រសួងមហាផ្ទៃ បើក​រថយន្ត​កាមរី​បា​ឡែន​ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-2762​ប៉ះ​គេ​ហើយ​ដក​កាំភ្លើង​បាញ់​គម្រាម​ថែម​ទៀត​នោះ ត្រូវបាន​គេ​បិទបាំង បិទបាំង​ត្រង់​ថា កាលពី​ព្រឹក​មិញ​នគរបាល លឹម ចំណាន បាន​ចូល​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ ដោយ​នាំ​ទាំង​រថយន្ត​បង្ក​ទៅ​ជាមួយ​ផង តែ​ការ​ចូល​ខ្លួន​នេះ​ត្រូវបាន​នគរបាល​រាជធានី​ហាមប្រាម​អ្នកកាសែត​មិនឲ្យ​ចូល​សួរនាំ និង​ថត​រូបភាព​ទេ ហើយ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ណាមួយ​ចំពោះ​ដើមចម​នៃ​ការបាញ់បោះ និង​វិធានការ​ច្បាប់​យ៉ាង​ដូចម្ដេច​ឡើយ​។

​ករណីនេះ នៅ​យប់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៧​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​កាសែតដឹងថា បើ​ទោះ​ជន​នោះ​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ក៏ដោយ បើ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​ជា​ដាច់ខាត​។ «​អំពើ​ល្មើស​ច្បាប់ ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់ ទោះ​ជន​នោះ​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ក៏ដោយ​»​។

​លោក លឹម ចំណាន មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ចរាច​រណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង​ជា​កូនប្រុស​របស់​លោក​ប៉ុល​លឹម​រដ្ឋលេខាធិការ​នៅ​ក្រសួងមហាផ្ទៃ​និង​លោកស្រី សម មុន្នី​កា អតីត​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ដែល​ត្រូវបាន​បង្ខំ​ឲ្យ​តំណែង​ដោយសារ​មាន​រឿងអាស្រូវ​ហួងហែង​ជំរិត​ទារ​លុយ​សំណង​ចំនួន​៤ ០០០​ដុល្លារ​អាមេរិក​ពី​អ្នករត់​រថយន្តឈ្នួល​រាជធានី​ភ្នំពេញ​-​ខេត្តរតនគិរី​ម្នាក់ ព្រោះ​តែ​រថយន្ត​ខូច​តាម​ផ្លូវ​ធ្វើ​ឲ្យួ​គាត់​ភយ័ខ្លា​ចនិង​យឺតយ៉ាវ​ដំណើរ ។

​បញ្ជាក់ថា នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧៖៥៨​នាទី មាន​ករណី​ដ៏​សាហាវ​មួយ​បាន​កើតឡើង​នៅ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត​បុរី​ប៉េង​ហួត​បឹង​ស្នោរ ដោយ​រថយន្ត​បា​ឡែន ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-2762 មួយគ្រឿង ក្នុង​ទិសដៅ​ស្របគ្នា បាន​ជិះ​វ៉ា​ខាងស្តាំ ហើយ​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ព្រម​ឈប់ បែរ​ជា​បង្អង់​ល្បឿន បើ​កញ្ចក់​រថយន្ត​បាញ់​មួយ​គ្រាប់​គម្រាម និង​បើក​រត់​គេចខ្លួន​បាត់ ៕

Filed in: ព័ត៌មានជាតិ