សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នក​ខ្ចី​លុយ​ធនាគារ​នឹង​ត្រូវ​ជាប់​ពន្ធអាក​រលើ​តម្លៃ​បន្ថែម​១០​ភាគរយ​!

អ្នក​ខ្ចី​លុយ​ធនាគារ​នឹង​ត្រូវ​ជាប់​ពន្ធអាក​រលើ​តម្លៃ​បន្ថែម​១០​ភាគរយ​!

ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ដែល​ខ្ចី​លុយ​ពី​ធនាគារ​នឹង​ត្រូវ​ជាប់​ពន្ធអាក​រលើ​តម្លៃ​បន្ថែម​១០%​ក្នុង​ពេល​ឆាប់ៗ​នេះ​។​នេះ​បើ​តាម​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១៧​។​ការប្រកាស​អនុវត្ត​ពន្ធអាក​រលើ​តម្លៃ​បន្ថែម​១០% ពី​អ្នក​ខ្ចី​លុយ​ពី​ស្ថាប័នហិរញ្ញវត្ថុ ក្រោយ​ពី​ក្រសួង​សេដ្ឋកិច្ច​កំណត់​អត្រា​ការ ខ្ពស់​បំផុត​ត្រឹម​១៨%​ក្នុង​មួយ​ឆ្នាំ​ឬ​១,៥​ក្នុង​មួយ​ខែ​កាលពីមុន​បោះឆ្នោត ឃុំ សង្កាត់​។​អគ្គនាយកដ្ឋាន​ពន្ធដា​រ​អះអាងថា ការដាក់​ឲ្យ​អនុវត្ដអា​ក​រលើ​តម្លៃ​បន្ថែម​១០%​នេះ មិនមែន​ជា​ការបង្កើត ឬ​អនុវត្ត​ពន្ធ​ថ្មី​នោះទេ ដោយ​ថា ពន្ធ​នេះ​ត្រូវបាន​ដាក់​អនុវត្ត​តាំងពី​ឆ្នាំ​១៩៩៩​មកម្ល៉េះ ប៉ុន្ដែ​រដ្ឋាភិបាល​បាន​អនុគ្រោះ​មិន​យកពន្ធ​នេះ ដើម្បី​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​។

​លោក ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន ឲ្យដឹងថា បន្ទុក​បង់ពន្ធ​នេះ ត្រូវ​អនុវត្ត​លើ​កម្រៃ​សេវាកម្ម​ហិរញ្ញវត្ថុ ដូចជា សេវា​ផ្ញើ​ប្រាក់ ការទទួល​កម្ចី សេវា​ផ្នែក​ច្បាប់ សេវា​ផ្នែក​គណនេយ្យ និង​សេវា​ផ្សេងៗ​ទៀត​។ លោក​ថា មិនមែន​តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ពលរដ្ឋ​ទេ ដែល​ជាប់​កាតព្វកិច្ច​បង់ពន្ធ​នោះ ប៉ុន្ដែ​ក៏​មាន​ក្រុមហ៊ុន​គ្រឹះស្ថាន​ឯកជន ក្រុមហ៊ុន​ចម្រុះ និង​សមាគម​នានា​ផងដែរ​។

​លោក ហួត អៀង​តុង យល់ថា ការអនុវត្ត​ពន្ធ​ថ្មី​នេះ​គឺ​ប្រជាពលរដ្ឋ​ត្រូវ​បង់​។  «​ប្រជាពលរដ្ឋ​គឺ​គាត់​ត្រូវ​ជាប់​បន្ទុក​បង់​ពន្ធលើកម្រៃបន្ថែម​ហ្នឹង វា Value Added Tax ហ្នឹង អញ្ចឹង​ពេល​ប្រជាពលរដ្ឋ​គាត់​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ អញ្ចឹង​អ្នក​ដែល​ប្រើប្រាស់​សេវាកម្ម​ហ្នឹង គឺ​គាត់​ត្រូវ​ចំណាយ​បន្ថែម​ទៅលើ​ការបង់ពន្ធ​ហ្នឹង​»​។​លោក អ៊ិន ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ឲ្យ​កាសែតដឹងថា កាតព្វកិច្ច​បង់ពន្ធ​លើ​តម្លៃ​បន្ថែម​១០​ភាគរយ ក៏​ត្រូវ​ធ្លាក់​លើ​ពលរដ្ឋ និង​អ្នក​ដែល​ប្រើប្រាស់​សេវា​មួយចំនួន​ពី​ធនាគារ លើកលែង​តែ​ការប្រាក់​ឥណទាន និង​កម្រៃ​ប្តូរប្រាក់​។

​អ្នកជំនាញការ​ផ្នែក​ហិរញ្ញវត្ថុ ប៉ាន់ប្រមាណ​ថា ចំណូល​សរុប​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ រួម​មាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ទទួលបាន​ពី​កម្រៃ​សេវា​និង​សោហ៊ុយ​មាន​ប្រមាណ​៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​ថា រដ្ឋាភិបាល​នឹង​រក​ចំណូល​ចូលជាតិ​បន្ថែម​ប្រមាណ​៣០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ លើ​សេវា​ហិរញ្ញវត្ថុ​ទាំងអស់នេះ ក្រោយ​អនុវត្ត​ពន្ធអាក​រលើ​តម្លៃ​បន្ថែម​១០%​នេះ ៕

 

Filed in: ព័ត៌មានជាតិ