សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បេស​កកម្ម​គណកម្មកា​រ​ទី​៨ នៃ​ព្រឹទ្ធសភា​នៅ​ខេត្ត​បាត់ដំបង​

បេស​កកម្ម​គណកម្មកា​រ​ទី​៨ នៃ​ព្រឹទ្ធសភា​នៅ​ខេត្ត​បាត់ដំបង​

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង នា​បញ្ជាក់ថា​ស្ថានភាព​នៃ​ការ​ផ្ទុះឡើង នូវ​ការ​ធ្វើ​តេស្ត​ឈាម របស់​ប្រជាពលរដ្ឋ ៦ ភូមិ​ក្នុង​ឃូំរ​ការ មាន​ភូមិ​រកា ភូមិ​អំបែងថ្ងៃ ភូមិ​ពោធិ៍​បាត់ដំបង ភូមិ​តា​ហែ​ន​១ ភូមិ​តា​ហែ​ន​២ និង​
​ភូមិ​ឈូង​ត្រដ​ក់ ត្រូវបាន​រដ្ឋបាលខេត្ត មន្ត្រី​ជំនាញ បាន​សហការ​ជាមួយ ក្រសួង​មន្ទីរ​សុខាភិបាល​ខេត្ត ស្រុក​សង្កែ ចុះ​ពិនិត្យ​ស្រាវជ្រាវ លើ​ករណី នៃ​ការ​ផ្ទុះឡើង នៃ​ការ​ធ្វើ​តេស្ត​ឈាម​នេះ​។ តាម​លទ្ធផល​ដោយ​ក្រុមគ្រូពេទ្យ​ឃើញថា ប្រជាពលរដ្ឋ​បាន​មក​ធ្វើតេស្ត​ឈាម នៅ​មណ្ឌល​សុខភាព​ឃុំ​រកា តាំងពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៤ រហូតមក​ដល់​ថ្លៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៥ នេះ​មាន​ចំនួន ១៧០០​នាក់​ជាង ក្នុងនោះ​ស្រី​ជាង ៩៨ នាក់​។​

​ប្រធាន​គណប្រតិភូ​លោក​ជុំ​ទាជ មាន សំអាន បាន​បញ្ជាក់​ពី​គោលបំណង ក្នុង​បេស​សក​កម្ម​របស់​គណកម្មកា​រ​ទី​៨ នៃ​ព្រឹទ្ធសភា​នាពេលនេះ គឺ​ចង់​ដឹង​ពី​មូលហេតុ ហេតុផល​បណ្តាល​ឱ្យ​បញ្ហា​នេះ​កើតឡើង ក៏ដូចជា​ចង់ដឹង​ពី​ផែនការ ដោះស្រាយ​បញ្ហា ទាំង​រាជរដ្ឋាភិបាល អាជ្ងាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវតែ​មាន​វី​ធាន​ការ​ច្បាស់លាស់ ក្នុង​ការ​ទប់ស្កាត់​កុំឱ្យ​បញ្ហា​នេះ​កើតមាន​ជា​បន្ត​ទៀត ជាងនេះទៀត​គណកម្មកា​រ​ទី​៨ នៃ​ព្រឹទ្ធសភា និង​ទៅ​ជួប​ផ្ទាល់​ជាមួយ បងប្អូន​អ្នក​ផ្ទុក​នៅ​ឃុំ​រកា ដើម្បី​ធ្វើ​ការអប់រំ​ជួយ​ជា​កម្លាំងចិត្ត កុំឱ្យ​អ្នក​ទាំងនោះ​អស់សង្ឃឹម​។​

​ឯកឧត្តម ច័ន្ទ សុផល បានបញ្ជាក់​ថា​ក្នុងស្ថានភាព ដែល​កំពង់​កើតឡើង​បែប​នេះ​រដ្ឋបាល​ខេត្ត រួម​ជាមួយ​ក្រសួង​មន្ទីរ​សុខា ភិ​បាល សាខា​កាកបាតក្រហមកម្ពុជា​ខេត្ត បាន​យកចិត្តទុកដាក់​ពិនិត្យ​តាមដាន និង​បាន​ចុះមក​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ ណែនាំ​ជា​បន្ត បន្ទាប់ ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​កង្វល់​ពី​សុខភាព កុំឱ្យ​អស់សង្ឃឹម​ក្នុង​ជីវិត កុំ​មាន​ការភ័យព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព  ព្រោះ ទាំង​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ អាជ្ងាធរ​ជាតិ ប្រយុទ្ធ​និង​ជម្ងឺអេដស៍ រួម​ជាមួយ​ស្ថាប័ណ្ណ​ពាក់ព័ន្ធ​បាននិងកំពង់​រិះរក គ្រប់ មធ្យោបាយ​ក្នុង​ការដោះស្រាយ ជូន​ប្រជាពលរដ្ឋ​កំពង់​មាន​បញ្ហា​ទាំងនេះ រួមមាន​ផែនការ អភិវឌ្ឍន៍​ផ្លូវ ការកសាង​មន្ទីរពេទ្យ ត្រៀម​រថយន្ត​ដឹក​ជញ្ជូន ក្នុង​ការផ្តល់​សេវា​សុខភាព មាន​ការ​ផ្តល់​ថ្នាំ ការអប់រំ​ផ្សព្វផ្សាយ និង​ការប្រឹក្សា​ពិគ្រោះ​យោបល់​ជាដើម​។​

​លោកជុំទាវ មាន សំអាត បាន​សំដែង​ការសោកស្តាយ អាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ និង​ថ្លែង​អំណ​គុណ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​ការខិតខំ របស់​អាជ្ងាធរខេត្ត និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​មិន​មាន​ផ្ទុក​មេរោគ​អេដស៍ ទាំងអស់ សូម​កុំ​រើសអើង និង​សូម​ផ​អាជ្ងាធរ​គ្រប់​លំដាប់ថ្នាក់ ធ្វើ​យ៉ាងណា​ផ្តល់​ភាពកក់ក្តៅ ក្តីសង្ឃឹម ជូន​ដល់​ប្រជាពលរដ្ឋ និង​គ្រោះ ទាំងនោះ មាន​រយៈពេល​យូរ ដោយ​ផ្តល់ នូវ​ការ​រងគ្រោះ​យោបល់ អប់រំ​ពី​សុខភាព ពិសេស​ផ្គត់ផ្គង់​ផ្តល់​ថ្នាំ​ពន្យា​ឱ្យបាន​ទៀងទាត់ សំរាប់​ពួកគាត់ ៕

2015_01_08a (1) 2015_01_08a (2) 2015_01_08a (3) 2015_01_08a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី