សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ដឹក​ប្រេង​ឥន្ទនៈ​របស់​ក្រុមហ៊ុន L.H.R រេ​ចង្កូត​ធ្លាក់​ផ្លូវ នៅ​ស្រុក​ចិត្រ​បុរី​

រថយន្ត​ដឹក​ប្រេង​ឥន្ទនៈ​របស់​ក្រុមហ៊ុន L.H.R រេ​ចង្កូត​ធ្លាក់​ផ្លូវ នៅ​ស្រុក​ចិត្រ​បុរី​

ក្រចេះ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវជាតិ​លេខ​៧៣ បង្កឡើង​ដោយ​ខ្លួនឯង កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ១០:៣៥​នាទី​យប់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៧ រថយន្ត​ដឹក​ប្រេង​ឥន្ទនៈ​របស់​ក្រុមហ៊ុន L.H.R មួយគ្រឿង បាន​រេ​ចង្កូត​បុក​នឹង​បង្កាន់ដៃ​ដែក​បណ្តាល​ឲ្យ​ធ្លាក់ផ្លូវ នៅ​ចំនុច​ព្រៃ​ច្រោក ឋិត​ក្នុង​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​អ្នកបើកបរ​រថយន្ត​ឈ្មោះ ស៊ី ណាវ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ទឹកល្អក​៣ សង្កាត់​សែន​សុខ ខ័ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ បើ​យោង​តាម​សម្តី​របស់​អ្នកបើកបរ​រថយន្ត បានឲ្យដឹងថា នៅពេល​កើតហេតុ​គឺ​មេឃ​ភ្លៀង​ធ្លាក់​ខ្លាំងពេក មើល​ផ្លូវ​អត់​ច្បាស់​ទើប​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​កើតឡើង ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រងរបួស​ឡើយ ។​

​ពាក់ព័ន្ធ​នឹង​ការខូចខាត​បង្កាន់ដៃ​ដែកនៅ​កន្លែងកើតហេតុ​នោះ​ដែរ លោក សិន ស៊ី​ណាត ប្រធា​អង្គភាព ស្ពាន ផ្លូវថ្នល់​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ បានឲ្យដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិថុនា​នេះ​ថា នៅ​មិនទាន់​មាន​ការដោះស្រាយ​ពី​ភាគី​ខាង​ក្រុមហ៊ុន L.H.R នៅឡើយ​ទេ ដោយឡែក​ទំហំ​នៃ​ការខូចខាត​បាក់​អស់​៨​ផ្ទាំង ស្មើនឹង ៣២​ម៉ែត្រ ក្នុងនោះ​លោក​បាន​បញ្ជាក់ថា ក្នុង​១​ម៉ែត្រ ស្មើនឹង​១២០​ដុល្លា ។​

​បច្ចុប្បន្ន​រថយន្ត​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ស្ទួច​យក​មក​រក្សាទុក​បណ្ដោះ​អាសន្ន​នៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​រងចាំ​ខាង​ក្រុមហ៊ុន​ប្រេង​ឥន្ទនៈ​មក​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ