សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខ្យល់ក​ន្ទ្រា​ក់​ធ្វើអោយ​ខូចខាត​ផ្ទះ​ជា​ច្រើន​ខ្នង​នៅ​រតនគិរី​

​ខ្យល់ក​ន្ទ្រា​ក់​ធ្វើអោយ​ខូចខាត​ផ្ទះ​ជា​ច្រើន​ខ្នង​នៅ​រតនគិរី​

រតនគិរី​៖ ខ្យល់ក​ន្ទ្រា​ក់​ធ្វើអោយ​ខូចខាត​ផ្ទះ​ជា​ច្រើន​ខ្នង​និង​ទ្រព្យសម្បត្តិ មួយចំនួន​របស់​ប្រជាពលរដ្ឋ​កាលពី​វេលាយប់​ថ្ងៃ​ទី​០៩​ខែ​០៦​ឆ្នាំ​២០១៧​។​

​ប្រភព​ពី​ស្រុក​អណ្តូង​មាស​បាន​អោយដឹងថា  ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ប្រាំ​គ្រួសារ ត្រូវ​បាន​រង​ការខូចខាត​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​រួម​មាន​ផ្ទះ​ខ្ទម​ចំការ​សម្ភារ​ផ្ទះបាយ អង្គរ សូ​ឡា​ពីរ​ផ្ទាំង និង​ចំការ​ចន្ទី​ចំនួន​ពី​រហិច​តា​។​

​ទាំង​ប្រាំ​គ្រួសារ​នោះ មានឈ្មោះ ទី​១ លោក​ជុំ ថា​រ៉ា​ន់​អាយុ​៤៩​ឆ្នាំ​ជនជាតិ​ខ្មែរ សមាជិក​៥​នាក់ ស្រី​៣​នាក់​។​ទី​២ លោក យុន ថា អាយុ​៣៥​ឆ្នាំ​ជនជាតិ​ខ្មែរ​ ​សមាជិក​៥​នាក់ ស្រី​៣​នាក់​។​ទី​៣ លោក រ​ចំ ពោត អាយុ​៣២​ឆ្នាំ​ជនជាតិ​កាចក់ សមាជិក​៥​នាក់​ស្រី​១​នាក់​។​ទី​៤ លោក​សល់ ធឿន​អាយុ​៣៦​ឆ្នាំ​ជនជាតិ​កាចក់​ ​សមាជិក​៦​នាក់​ស្រី​៤​នាក់​។​ទី​៥ លោក​ជុំ ចំរើន​អាយុ​៣២​ឆ្នាំ​ជនជាតិ​កាចក់​សមា ជិក​៣​នាក់​ស្រី​២​នាក់​។​ប្រាំ​គ្រួសារ​ខាងលើ​រស់នៅ​ភូមិ​តាណ​ង​ឃុំ​តា​ឡាវ​ស្រុក​ ​អណ្តូង​មាស​ខេត្ត​រតនគិរី​។​

​លោក​មេឃុំ​ស្រុក​អណ្តូង​មាស​បាន​អោយដឹង តាម​ទូរស័ព្ទ​កាលពី​រសៀល ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៧​ថា បញ្ហា​ខ្យល់ក​ន្ទ្រា​ក់នៅ​ស្រុក​អណ្តូង​មាស មិន​មាន​ការខូចខាត​ធ្ងន់ធ្ងរ​ទេ​រឿង​នេះ​លោក​បាន​រាយការណ៍​ជូន​ដល់​ថ្នាក់​ខេត្ត​ហើយ​។ ប៉ុន្តែ​នៅ​ថ្ងៃនេះ​ដែរ​នៅ​ពុំទាន់​មាន អាជ្ញាធរ​ឬ​ខាង​កាកបាទក្រហម​ចុះ​
​មក​ចែក​អំណោយ​នៅឡើយ​ទេ ៕

 

Filed in: ព័ត៌មានជាតិ